​​​​​ បាណកវិទ្យាគឺជាផ្នែកមួយនៃជីវវិទ្យាដែលសិក្សាអំពីសត្វល្អិត។សត្វល្អិតជាក្រុមពិសេសនៃសត្វឥតឆ្ងឹងកងស្ថិតក្នុងសាខា ហ្វ៊ីឡុំ​ (Phylum) ពពួកអាត្រូពូដា។ ​​​​ Arthropoda គ្រប់ដណ្តប់បីភាគបួននៃសត្វមានជីវិត។

      Arthropoda ចែកចេញជា ៥ក្រុម​៖

​​​​​​​​​​​​​​​​ ១.Crustacea: ពពួក បង្កា បង្កង.......

          ២. Onychphora  ពពួក ឈ្លើង.......
           ៣   Myrillipedes  ពពួក  ម្រើមព្រះ......
           ៤    Insecta          ពពួក  កណ្តូប ចង្រិត.........
           ៥    Arachnida      ពពួក   ពីងពាង ខ្យាដំរី........

+សត្វល្អិតមានប្រយោជន៍៖ ពពួក ប្រដាទ័រ សត្វជាប៉ារាស៊ីត សត្វនាំលំអង សត្វផ្តល់ទឹកឃ្មុំ ក្រមួន សត្វផ្តល់សូត្រ សត្វស្ងិតជាចំណី សត្វបំបែកធាតុ និងសត្វល្អិតជាឱសថ។ +សត្វល្អិតបង្កគ្រោះថ្នាក់៖ ពពួកសត្វបំផ្លាញដំណាំ ​(ទាំងដំណាំ និង ផលិតផលស្តុក) សត្វល្អិតរាត្បាតលើមនុស្ស និងសត្វ។ +សត្វល្អិតមានភ្នែកពីរប្រភេទ ៖ ភ្នែកសមាស និង ភ្នែកទោល។ ស្បែកមាននាទីការពារ ទទួលសារធាតុជំរុញជីខាងក្រៅ និង ជាគ្រោងឆ្អឹង។ អង់តែនៈ ជាសរីរាង្គបន្ថែម ដុះវែងចេញពីលើក្បាល ផ្គុំឡើងដោយកង់ជាច្រើន។ អង់តែនជាវិញ្ញាណសំរាប់ទទួលនូវក្លិន ដំណឹង សំលេង និង វេទនារម្មណ៍។

 អង់តែនមានបីផ្នែក ៖ 
    -គល់អង់តែន
    -ដងអង់តែន
    -ប្រមោយអងតែន

​​ មាត់មានបីប្រភេទ៖

    -មាត់ទំពារ ឬមាត់កកេរ
    -មាត់ចុចជញ្ជក់
    -មាត់លិទ្ធ