បារីអេឡិចត្រូនិច
បារីអេឡិចត្រូនិច (e-cigarette) ជាឈ្មោះទូទៅរបស់ប្រដាប់បញ្ចេញអាអេរ៉ូសុល ដែលមានទ្រង់ទ្រាយដូចបារី ហើយប្រើសម្រាប់ផ្ដល់ដល់អ្នកប្រើនូវផ្សែងសិប្បនិម្មិតមានក្លិន ហើយដែលមានឬគ្មានជាតិនីកូទីន។ ប្រភេទឧបករណ៍ផ្សេងទៀតមានដូចជាអ៊ីស៊ីកា និង ខ្សៀអេឡិចត្រូនិច។
ឧបករណ៍
កែប្រែឧបករណ៍មានរាងជាកូនស៊ីឡាំងដែកដែលវែងជាងបារីធម្មតាបន្តិច។ តម្រងមានកាទូសដែលអាចដូរចោលបានដែលផ្ទុកលីគីដមានក្លិនក្រអូប។ គ្រឿងផ្សំរបស់លីគីដនោះរួមមាន ជាតិនីកូទីន (មិនបាច់ដាក់ក៏បាន), ក្លិនសិប្បនិម្មិត និង គ្លីកុលប្រូពីឡែន ឬ PEG400 ។ ករណីកាទូសមានដាក់ជាតិនីកូទីន នោះដូសរបស់វាអាចប្រែប្រួលដោយតម្រូវទៅតាមបរិមាណជាតិនីកូទីនដែលផ្ដល់ដោយបារីធម្មតា។
នៅពេលគេបឺតខ្យល់ចូល ឧបករណ៍អេឡិចត្រូមេកានិចចាប់ផ្ដើមបញ្ជាលើឧបករណ៍កម្ដៅ(អាតូមីស័រ) ដែលលាយលីគីដជាមួយនឹងខ្យល់ដែលអ្នកប្រើបឺតចូល។ ល្បាយនេះកើតឡើងក្រោមទម្រង់ជាចំហាយ ដែលនឹងត្រូវស្រូបយកដោយអ្នកប្រើ។ រំភាយរបស់គ្លីកុលធ្វើឱ្យមើលទៅឃើញដូចផ្សែងភាយចេញពីបារីពិតៗ ចំណែកឯឌីយ៉ូតភ្លឺដែលឋិតនៅខាងចុងធ្វើឱ្យមើលទៅឃើញដូចជាចំហេះ។
ឧបករណ៍មិនត្រឹមតែបញ្ចេញផ្សែងធម្មតានោះទេ តែវាបានផ្ដល់នូវល្បាយចំហាយដែលមានសីតុណ្ហភាព50-60°C ដែលសឹងតែដូចគ្នានឹងផ្សែងបារីមែនទែន។
រូបរាងខាងក្រៅរបស់បារីអេឡិចត្រូនិចខុសគ្នាទៅតាមអ្នកចែកចាយ និង មានទំហំចាប់ពីបារីធម្មតាឡើងទៅរហូតដល់ទំហំស៊ីកា និងមានពណ៌ច្រើនយ៉ាង។
ផលវិបាកលើសុខភាព
កែប្រែដោយសារតែគ្មានចំហេះដូចបារីធម្មតា បារីអេឡិចត្រូនិចជាញឹកញយត្រូវបានក្រុមអ្នកផលិតផ្សព្វផ្សាយដោយចំៗឬដោយបញ្ឈិតបញ្ឈៀងថាមិនប៉ះពាល់ដល់សុខភាពដូចបារីធម្មតា។ រហូតមកទល់សព្វថ្ងៃនេះ មិនទាន់មាននរណាបានសិក្សាឱ្យបានច្បាស់ពីផលប៉ះពាល់របស់ការពិសាបារីបែបនេះទៅលើសុខភាពនៅឡើយទេ។ ម្យ៉ាងវិញទៀតជាតិនីកូទីនដែលជាគ្រឿងបន្ថែម ដែលត្រូវបានចាត់ជា អាល់កាឡូអ៊ីដ ផ្ដល់ផលវិបាកដែលមានឈ្មោះថា ប៉ារ៉ាសាំប៉ាតូមីមេទិច (parasympathomimetiques) ។ ទោះជាយ៉ាងណាក្ដី បារីអេឡិចត្រូនិច ត្រូវបានគេហាមប្រាមចំពោះមនុស្សមិនទាន់ពេញវ័យ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូង។
ទិដ្ឋភាពច្បាប់
កែប្រែតាមរយៈការសិក្សាមួយដែលបោះពុម្ពផ្សាយនៅខែមិនាឆ្នាំ២០០៧ ដោយភ្នាក់ងារសុខភាពនិងសុវត្ថិភាពចំណីអាហាររបស់ប្រទេសអូទ្រីស[១] បារីប្រភេទនេះត្រូវចាត់ទុកជាប្រភេទឧបករណ៍វេជ្ជសាស្ត្រប្រភេទ IIa ហើយការធ្វើពាណិជ្ជកម្មលើបារីត្រូវការឱ្យគោរពតាមស្តង់ដា CE ដោយសុំសិទ្ធិលក់ដូចដែលបានធ្វើចំពោះឱសថផ្សេងទៀតដែរ។ រដ្ឋាភិបាលអាមេរិច បែលស៊ិច កាណាដា ហូឡង់ ហុងគ្រី និងទួរគីបានចេញសេចក្តីណែនាំដូចគ្នានេះដែរ។ នៅប្រទេសអូស្ត្រាលី បារីនេះត្រូវបានហាមឃាត់ ដោយនៅទីនោះជាតិនីកូទីនត្រូវបានចាត់ទុកថាជាសារធាតុពុល។
នៅសហរដ្ឋអាមេរិច នាខែកក្កដា ២០០៩, ការិយាល័យចំណីអាហារនិងឱសថ បានប្រឆាំងការនាំចូលបារីអេឡិចត្រូនិចបែបនេះ ហើយបានចេញសេចក្តីព្រមានយ៉ាងខ្លាំងក្លាប្រឆាំងនឹងបារីនេះ ដោយហេតុផលថាគេបានរកឃើញសារធាតុពុល ដែលក្នុងនោះមានជាតិដែលធ្វើឱ្យកើតជំងឺមហារីក។
ភាពស្របនិងមិនស្របច្បាប់ប្រចាំតំបន់
កែប្រែដោយសារតែបារីអេឡិចត្រូនិចជាឧបករណ៍អេឡិចត្រូនិចដែលអាចជាប់ពាក់ព័ន្ធនឹងច្បាប់ស្ដីពីបារីនិងឱសថ ប្រទេសជាច្រើនកំពុងតែរួសរាន់តាក់តែងនីតិវិធីនិងស៊ើបអង្កេតពីផលប៉ះពាល់សុខភាពរបស់បារីអេឡិចត្រូនិចនេះ។
- នៅប្រទេសអូស្ត្រាលី៖ ការលក់បារីអាឡិចត្រូនិចដែលមានជាតិនីកូទីនជាអំពើខុសច្បាប់។
- នៅប្រទេសប្រេស៊ីល៖ ការជួញដូរ នាំចូល និងផ្សព្វផ្យាយពាណិជ្ជកម្មគ្រប់រូបភាពត្រូវបានហាមឃាត់។ ភ្នាក់ងារសហព័ន្ធសុខភាពនិងអនាម័យប្រេស៊ីលបានរកឃើញថាការវិភាគពីសុវត្ថិភាពសុខភាពបច្ចុប្បន្នរបស់បារីអេឡិចត្រូនិចនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ ហេតុនេះ គេមិនទាន់ចាត់ទុកវាជារបស់ស្របច្បាប់ ហើយគេក៏មិនទាន់អនុញ្ញាតអោយផលិតផលនេះចរាចរលើទីផ្សារដែរ។
- នៅប្រទេសកាណាដា៖ មកទល់នឹងខែឧសភា ឆ្នាំ២០០៩ ការនាំចូល ជួញដូរ ផ្សព្វផ្សាយត្រូវបានហាមប្រាម។ ក្រសួងសុខភាពកាណាដាបានពន្យល់ពលរដ្ឋកុំអោយទិញឬប្រើប្រាស់ផលិតផលអេឡិចត្រូនិចសំរាប់ជក់។ ក្រសួងបានថ្លែងថាផលិតផលអេឡិចត្រូនិចសំរាប់ជក់ដែលមានជាតិនីកូទីន ត្រូវតែមានការអនុញ្ញាតពីរដ្ឋមុននឹងនាំចូលនិងជួញដូរ។ មកទល់ពេលនេះនៅមិនទាន់មានច្បាប់អនុញ្ញាតសំរាប់បារីអាឡិចត្រូនិចទេ។
- នៅប្រទេសដាណឺម៉ាក៖ ការលក់បារីអាឡិចត្រូនិចជាអំពើខុសច្បាប់ ព្រោះប្រភេទនីកូទីនដែលប្រើមិនទាន់មានការទទួលស្គាល់ពីរដ្ឋាភិបាល។
- នៅប្រទេសហុល្លង់៖ ការប្រើប្រាស់បារីអេឡិចត្រូនិចត្រូវបានអនុញ្ញាត ក៏ប៉ុន្តែការផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានហាមឃាត់ដោយច្បាប់សហភាពអឺរ៉ុប។
- នៅប្រទេសប៉ាណាម៉ា៖ ការនាំចូល ចែកចាយ និងលក់ ត្រូវបានហាមឃាត់តាំងពីខែមិថុនា២០០៩។
- នៅប្រទេសអង់គ្លេស៖ មិនទាន់មានការដាក់កំហិតលើបារីអេឡិចត្រូនិចទេ។
- នៅប្រទេសណរវេយ៖ បារីអេឡិចត្រូនិចនិងនីកូទិនអាចនាំចូលបានតែពីប្រទេសក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប(មានប្រទេសអង់គ្លេសជាដើម) សំរាប់ការប្រប្រាស់ផ្ទាល់ខ្លួន(មិនសំរាប់លក់ដូរ)។
- នៅប្រទេសសិង្ហបុរី៖ ការលក់និងនាំចូលបារីអេឡិចត្រូនិច ជាអំពើខុសច្បាប់ ទោះជាសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួនក៏ដោយ។
- នៅប្រទេសជប៉ុន៖ គេអនុញ្ញាតអោយលក់ដូរតែបារីអេឡិចត្រូនិចដែលគ្មានជាតិនីកូទីនប៉ុណ្ណោះ។ ច្បាប់គ្រឿងញៀនជប៉ុនអនុញ្ញាតអោយនាំចូលកាទូសនិងលីគីដដែលមានជាតិនីកូទីនក្នុងបរិមាណអាចប្រើប្រាស់បានមួយខែ សំរាប់ប្រើជាឯកជន។ ការលក់ដូរបារីអេឡិចត្រូនិចមានជាតិនីកូទីនជាអំពើខុសច្បាប់។
- នៅប្រទេសកម្ពុជា៖ ?????????