បិសាចស្រមោល
កំណាព្យប្រស្នា បិសាចស្រមោល (បទ ពាក្យ៨) | |
កំណាព្យប្រស្នា បិសាចស្រមោល (បទ ពាក្យ៨) បិសាចស្រមោលអន្ទោលតាមប្រាណ ដើរតាមរំខានពេលមានរស្មី ពេលមេឃងងឹតមិនឃើញបំភ័យ អរុណោទ័យចេញតាមបន្ដ។ ខិតខំរត់គេចចូលព្រៃលាក់ខ្លួន តាំងសិល្ប៍បិទពួនក្នុងរូងក្រំថ្ម អ្នកស្រុកអាណិតនាំបាយអង្ករ មានម្ហូបត្រីខជូនដល់កន្លែង។ ម្ភៃឆ្នាំរងកម្មកន្លងផុតទៅ ចេញមកក្បែរផ្លូវមើលផ្ទះសំបែង គ្រាន់តែសូរិយារស្មីចាំងចែង ស្រមោលរិទ្ធស្ដែងតាមមកដដែល។ និពន្ធដោយ សុខគឹមហេង ០៤ មិនា ២០១១ |