ព្រះបាទពញ៉ាយ៉ាត ទ្រង់​ត្រាស់​បញ្ជា​ចៅពញា​តេជោ ចៅហ្វាយ​ស្រុក​ខេត្តសំរោងទង អោយ​កេណ្ឌ​រាស្ត្រ​ទៅ​លើក​ដី​ចាក់​បំពេញ​តំបន់​ជុំវិញ​វត្ត​ភ្នំ​អោយ​បាន​ខ្ពស់ ហើយ​រាប​ស្មើ កុំ​អោយ​ទឹក​លិច។ ឯ​ទី​ដែល​ចៅពញា​តេជោ អោយ​រាស្ត្រ​ជីក​យក​អាចម៍​ដី​នោះ ក៏​ក្លាយ​ទៅ​ជា​បឹង​មួយ​ធំ​ជាប់​ឈ្មោះ​ជា​បឹង​តេជោ ត​រៀង​មក។