កំណាព្យប្រស្នា បឹងបទុម (បទ នាគរាជប្លែងឬទ្ធិ មេពាក្យ៨)

កំណាព្យប្រស្នា បឹងបទុម (បទ នាគរាជប្លែងឬទ្ធិ មេពាក្យ៨)

(១)ដូនចាស់ខំជីកដីបានជាបឹង  បូជាបីព្រលឹងរូបសង្ខារ

រស់សុខមស្លាប់រមនាប៉ងថា   និព្វានថីបុប្ផាបទុមរីក។

 
(២)បន្ទុករាប់រយពាន់ដែលរ៉ាប់រង ដរាបរស់បំព្រងលាតពង្រីក

លូតពណ្ណរាយពីភក់ដែលខ្មៅព្រីក ដូចខ្មែរប្រឹងដុះរីកចំណេះដឹង។

 
(៣)ចំណុចដែលដូនចាស់សំគាល់ទុក សាយគមទើសនាំទុក្ខកើតកំហឹង

កើនកំហុលក្រហាយទាំងទទឹង ទទះទើសជាប់ឆ្អឹងប្រឹងបែកគម។
 

(៤)ប្របែកគ្នាប្រឹងដុះផុតផ្ទៃទឹក ផស្សផ្ទោងទាស់ពន្លឹកព្រោះគំនុំ

ព្រៃគំនិតគិតតែខ្ចីមិនទុំ ខ្ចោបមាំទាំទ្រនំអត្មាអញ។

 
(៥) អង្គត្មោលអញត្មិលគិតគូរពិនិត្យ គួរពំនាក់រាប់មិត្តកុំឈ្នះចាញ់

កល់ឈ្នាន់ចងចិត្តជាមិត្តសំឡាញ់ មេឃស្រឡះស្វិតស្វាញត្រងពន្លឺ។
 *រ.ដ្ឋា.ចា.ន់.ថន សូមតបន្តិចបើសិនជាមិត្តមិនថាអ្វី មិត្តមកកែខៃ ឬមកបំផ្លៃពាក្យហេតុអីគិតតែរឿងចាញ់ឈ្នះ  ពាក្យនោះអាក្រក់ពេកក្រៃលោកអើយ ចិត្តមិត្តជាពាលទៅហើយ សូមកុំតាំងឡើយខ្លួនជាបណ្ឌិត បើសិនជាមិត្តមានចិត្តល្អសរបរិសុទ្ធមែនពិត សូមបែអើតមកគិត ថែរក្សាពាក្យកាព្យ កេកាលត៏ដូនត៏តា ឲ្យស្រស់ល្អអស់ស្ចារ្យដូចជាបុប្ផារឺក៏ផ្ការីកទើបល្អមាននៃ..៕.

និពន្ធដោយ សុខគឹមហេង ០២ ឧសភា ២០១១