ប៉ាណរវដ្ឋ កិតតិករចម្រើន
ប៉ាណរវដ្ឋ (ឈ្មោះដើម: អភិជេស្ឋ) កិតតិករចម្រើន មានឈ្មោះក្រៅថា ប៊ីក សមាជិកវង់តន្ត្រី ឌីធូប៊ី (០២ ធ្នូ គ.ស. ១៩៨២- ០៩ ធ្នូ គ.ស. ២០០៧) មានរហស្សនាមពីទស្សនិកជនថា ឈិនចាំង ព្រោះមានចិញ្ចើមក្រាស់ដូចតួការទូនឈិនចាំង
ប៉ាណរវដ្ឋ កិតតិករចម្រើន | |
---|---|
ព័ត៌មានផ្ទៃខាងក្រោយ | |
ឈ្មោះកំណើត | អភិជេស្ឋ កិតតិករចម្រើន |
ស្គាល់ផងដែរថាជា | Big D2B |
កើត | 2 ធ្នូ 1982 |
ដើមកំណើត | Thailand |
ស្លាប់ | 9 ធ្នូ 2007 | (អាយុ 25 ឆ្នាំ)
ប្រភេទ | Pop |
ឆ្នាំសកម្ម | 2000–2003 (singer) |
ស្លាកតន្ត្រី | RS Promotion |
អំពើដែលជាប់ទាក់ទង | D2B |
ប្រវត្តិ
កែប្រែមានឈ្មោះដើមជា អភិជេស្ឋ តែក្រោយកើតឧបទ្ទវហេតុ រថយន្តដែលខ្លួនឯងបើកបានក្រឡាប់ធ្លាក់ចូលលូទឹកស្អុយតាមផ្លូវស្រីនគរិន្ទ្រ ខេត្តសមុទ្រប្រការ នាយប់ថ្ងៃទី២២ កក្កដា ឆ្នាំ២០០៣ រហូតបណ្ដាលឲ្យខួរក្បាលមិនដំណើរការ និងត្រូវដេកដោយមិនដឹងខ្លួន។ ក្រុមគ្រូពេទ្យបានព្យាយាមជួយជីវិតជាច្រើនគ្រា តែអាការក៏មិនបានប្រសើរឡើង ទើបបានប្ដូរឈ្មោះជា ប៉ាណរវដ្ឋ ដែលជាឈ្មោះព្រះរាជទានពីសម្ដេចព្រះញាណសំវរ សម្ដេចព្រះសង្ឃរាជ មានអត្ថន័យថា "អ្នកមានជីវិតតាមការស្នើសុំ" និងត្រូវដេកព្យាបាលខ្លួនយូររហូតដល់ទៅ៤ឆ្នាំ។ នៅទីបំផុត នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៧ វេលាម៉ោង 09.00 នាទី ប៉ាណរវដ្ឋក៏បាត់បង់ជីវិត នៅមន្ទីរពេទ្យសិរិរាជ ក្នុងអាយុ២៥ឆ្នាំ និងមួយសប្ដាហ៍។
ការជួបឧបទ្ទវហេតុរបស់ប៊ីក
កែប្រែម៉ោង 01.00 នាទី នាយប់ថ្ងៃទី ២២ កក្កដា ឆ្នាំ២០០៣ ប៊ីកបានបើករថយន្តបេអឹមដាប់ប៊លយូ របស់ខ្លួនដឹកមិត្រភ័ក្តិម្នាក់ទៀត បានជួបឧបទ្ទវហេតុក្រឡាប់រថយន្ត ធ្លាក់ចូលលូទឹកស្អុយម្ដុំផ្លូវស្រីនគរិន្ទ្រ ខេត្តសមុទ្រប្រការ តម្រួតនៅស្ថានីយ៍ទីប្រជុំជន សមុទ្រប្រការ ក៏បាននាំគេទាំងពីរនាក់ចូលមន្ទីរពេទ្យ។
អាការរបស់ប៊ីកមុនដំបូងនៅធម្មតា នៅដឹងខ្លួន តែមិនយូរប៉ុន្មាន ក៏ត្រូវដេកដោយមិនដឹងសតិ ព្រោះខួរក្បាលត្រូវជាប់មេរោគដែលបណ្ដាលមកពីទឹកស្អុយ។ អ្នកដែលស្រឡាញ់ចម្រៀងរបស់ប៊ីកពេលបានដឹងដំណឹងនេះ ដែលភាគច្រើនជាយុវជនស្រីៗ បាននាំគ្នាទៅមើល និងយំ យ៉ាងច្រើនកុះករ ដែលបណ្ដាលឲ្យមានការរំជើបរំជួលជាខ្លាំងនាពេលនោះ។ ក្រុមគ្រូពេទ្យបានព្យាយាមជួយជីវិតប៊ីកដោយការផ្ដល់ថ្នាំ និងធ្វើការវះកាត់ជាច្រើនលើក តែបានត្រឹមតែជួយឲ្យប៊ីករួចជីវិតតែប៉ុណ្ណោះ តែខួរក្បាលរបស់គេ មិនអាចទទួលដឹងឮអ្វីទាំងអស់ រហូតដល់បណ្ដាលឲ្យមានការប្ដូរឈ្មោះពិត ពី អភិជេស្ឋ ជា ប៉ាណរវដ្ឋ ដែលជាឈ្មោះព្រះរាជទានពីសម្ដេចព្រះញាណសំវរ សម្ដេចព្រះសង្ឃរាជ ជាការកែប្រែឲ្យប្រសើរឡើងតាមជំនឿ និងមានអត្ថន័យថា " អ្នកមានជីវិតតាមការស្នើសុំ " និងបានផ្លាស់ប្ដូរមន្ទីរពេទ្យដើម្បីរក្សាជាច្រើនកន្លែង។
រហូតដល់ម៉ោង 09.00 នាទី នាថ្ងៃទី ០៩ ធ្នូ ឆ្នាំ២០០៧ ប៊ីកក៏បានបាត់បង់ជីវិត នាទីបំផុត នៅមន្ទីរពេទ្យសិរិរាជ ដោយអាការមេរោគជាប់សួត។
ការសិក្សា
កែប្រែ- អនុវិទ្យាល័យ : អាសាំសិនសំរោង
- វិទ្យាល័យ : ពេញសមិទ្ធ
- សាកលវិទ្យាល័យ : ឆ្នាំទី២ ដេប៉ាតឺម៉ង់និទេសសាស្ត្រ មហាវិទ្យាល័យក្រុងទេព (មហាវិទ្យាល័យភាពយន្ត)
ស្នាដៃការងារកន្លងមក
កែប្រែអាលប៊ុមចម្រៀង
កែប្រែ- D2B
- D2B Summer
- D2B Type II
ខនសឺត
កែប្រែ- D2B SUMMER LIVE IN CONCERT
- MARATHON DANCE EXPO CONCERT
- D2B GOODTIME THANKS CONCERT FOR FRIENDS
- D2B THE MIRACLE CONCERT
ភាពយន្ត
កែប្រែ- សង្ហរណ៍ (สังหรณ์)
ល្ខោនទូរទស្សន៍
កែប្រែ- រឿង วัยร้ายเฟรชชี่
ឃោសនា
កែប្រែព័ត៌មានទាក់ទង
កែប្រែ- FBFC Thailand Community Archived 2012-11-20 at the វេយប៊ែខ ម៉ាស៊ីន.
- D2BNEVERENDING.COM Archived 2008-01-11 at the វេយប៊ែខ ម៉ាស៊ីន.
អំពី:អ្នកចម្រៀងថៃ អំពី:បុគ្គលពីមហាវិទ្យាល័យក្រុងទេព
| valign="top" style="padding:1em; border:1px solid #A3B1BF; background-color:#ffffff" |
ប៊ីក ឌីធូប៊ី | ||
---|---|---|
Cover | ||
ព័ត៌មានមួយចំនួន | ||
ឈ្មោះពិត | ប៉ាណរវដ្ឋ (អភិជេស្ឋ) កិតតិករចម្រើន | |
ឈ្មោះក្រៅ | ប៊ីក | |
រហស្សនាម | ឈិនចាំង | |
កំណើត | ០២ ធ្នូ ១៩៨២ | |
មរណភាព | ០៩ ធ្នូ ២០០៧ (អាយុ២៥ឆ្នាំ) | |
ប្រភេទតន្ត្រី | ប៉ប | |
អាជីព | អ្នកចម្រៀង, អ្នកសម្ដែង | |
ក្រុមហ៊ុន | អ៊ែរអេស | |
ឈ្មោះក្រុម | ឌីធូប៊ី | |
សមាជិក | វរវេជ តានុវង្ស (ដេន), កវី តន្ចរារក្ស (ប៊ិម), |