ប្រថិវេន្ទ្រវម៌្ម

កុរុងប្រថិវេន្ទ្រវម៌្ម (អានថា: ប្រឹត-ថិ-វេន-ទ្រៈ-វ-រៈ-មៈ) (គ.ស ?-?) រជ្ជកាល (ប្រ.គ.ស ៥៥០-?) សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ដែលព្រះនាងត្រូវជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរបាសាក់/លាវ (K.៣៦៣) ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនា ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្មទី១។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក) ដែលបានផ្ដល់ព័ត៌មានមកថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃព្រះចក្រវរ្តិន រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) បានឲ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានគោរម្យងារថា សាវ៌ភៅម។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីមួយភាគធំកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ព្រះបាទប្រថិវេន្ទ្រវម៌្ម ព្រះអង្គក៏អាចជាក្សត្របុរីមួយអង្គដែរ ប៉ុន្តែមិនដឹងឈ្មោះក្សត្របុរីនោះ រឺ ក៏ជាអ្នកស្នងរាជ្យពីព្រះបាទរុទ្រវម៌្ម រឺ ក៏មិនមែនទេ ព្រោះគ្មានសិលាចារឹកមួយណាផ្សេងទៀតមកបញ្ជាក់បន្ថែម។

ប្រថិវេន្ទ្រវម៌្ម
កុរុង
រជ្ជកាលប្រ.គ.ស ៥៥០-?
រាជ្យមុនកុរុងរុទ្រវម៌្ម
រាជ្យបន្តមិនស្គាល់
ស្វាមី/មហេសីមហេសីជាព្រះជាយារួមជាមួយនឹងព្រះបាទវីរវម៌្ម
បុត្រភវវម៌្មទី១
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាកុរុងរុទ្រវម៌្ម
ប្រសូតវ្យាធបុរ
សុគតវ្យាធបុរ

ព្រះរាជពង្សាវលី

កែប្រែ
  • ព្រះអយ្យកា ព្រះនាម កៅណ្ឌិន្យជយវម៌្ម និង ព្រះអយ្យកោគឺជាស្នំព្រះអយ្យការបស់ទ្រង់

ឯកសារយោង

កែប្រែ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
កុរុងរុទ្រវម៌្ម
វ្យាធបុរ តដោយ
មិនស្គាល់