ប្រពៃណី​លែង​ដើម​ទ្រូង​ទទេ​របស់​ស្ត្រី​ខ្មែរ

នៅតាម​ជញ្ជាំង​ប្រាសាទខ្មែរ​បុរាណ​នា​សម័យ ​បុ​រេ​អង្គរ និង​អង្គរ គេ​ឃើញ​មាន​ចម្លាក់​បុរាណ​ជាច្រើន ដូចជា​ព្រះ​ទេពី ស្រី​រាំ ឬទេពអប្សរ ព្រមទាំង​ប្រជានុរាស្ត្រដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ជាទីបំផុត ឬក៏​ឋានៈ​ទាប​ស្ថិតនៅក្នុង​ឥរិយាបថលែង​ទ្រូង​ទទេដូចៗគ្នា​ដែរ ។ ឧទាហរណ៍​ដ៏​ជាក់ស្តែង​មួយ គឺថា​បើ​យើងក្រឡេកមើល​ចម្លាក់​ព្រះ​នាង​ម្ចាស់​ក្ស​ត្រី​ឥន្ទ្រ​ទេវី ​ដែលជា​ព្រះ​ជាយា​របស់ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ខ្លាំងពូកែ​កប់​កំពូល គឺ​ព្រះបាទ​ជយ​វ័រ្មន​ទី ៧ យើង​នឹងសម្គាល់​ឃើញថា ព្រះ​នាង​ក៏​ស្ថិតក្នុង​ឥរិយាបថ​ខ្លួន​ទទេ​ដែរ ។ ដោយឡែកតាមការ វិភាគ​រូបសំណាក​នា​សម័យ​នគរ​ភ្នំ​ពីស.វ​ទី ១ ដល់ទី ៧ និង​សម័យ​ចេនឡា​ពីស.វ​ទី ៧ ដល់ទី ៩ នៃ​គ.ស ក៏បាន​បញ្ជាក់​នូវ​ប្រពៃ​ណី​លែង ខ្លួន​នេះដែរ ។ យោងតាម​ប្រភព​ឯកសារ​បុរាណវិទ្យា យើង​អាច​សន្និដ្ឋានបានថាប្រពៃណីដោះអាវ​នេះ​មាន​តាំងពី​សម័យ​ បុរេប្រវត្តិសាស្ត្រ​ មកម្ល៉េះ ។

ដូច្នេះ ទំនៀមទម្លាប់​លែងខ្លួន​របស់​ស្ត្រី​ខ្មែរ គឺជា​ប្រពៃណី​ទូទៅ​ដែលមានតាំងតែ​ ពី​បុរាណកាល​មក​គ្មាន​លក្ខណៈ​អាវាសែ​ទេ ។ ម្យ៉ាងទៀត​តាមរយៈ​ឯកសារ​បានបញ្ជាក់​ឱ្យដឹងថា កាលដែល​គេ​ឆ្លាក់​រូប​ទេវតា ឬ​រូប​មនុ​ស្សនាសម័យបុរាណ គឺ​ពុំមែន​ជា​រឿងប្រឌិត​នោះទេ គឺជា​ប្រពៃណីពិតៗដែល​ទាក់ទង​ទៅនឹង​ប្រពៃណី​ដូនតា​ខ្លួន ។ អ្វីមួយ​ដែល​ខុស​នឹង​ចម្លាក់ ឬ​គំនូរ​នា​សម័យ​ទំនើប​ប្រកបដោយ​ភាព​ស្រើបស្រាល ។

សូមបញ្ជាក់ថា ការដែល​ស្ត្រី​ខ្មែរ​ដោះអាវ ឬ​អត់​អាវ​ ចំហ​ដើមទ្រូង​ឱ្យ​លេច​សុដន់​ទាំង​គូ​នៅ​ទទេ​បែបនេះ គឺ​មិនមែន​មានន័យថា ស្ត្រី​ខ្មែរ​មិនចេះ​ពាក់អាវ​នោះទេ នោះជាការ​និយម​ឱ្យ​តម្លៃ​ជាទូទៅ​ក្នុង​ព្រះរាជ​នគរ​ខ្មែរ​បុរាណ​រហូតដល់​ សម័យ​បារាំង​ចូល​ស្រុក​ ទើប​ប្រពៃណី​នោះ​ក៏ត្រូវ​រអាក់រអួល​ទៅវិញ។

រហូតមកដល់​ស.វ​ទី ១៩ ស្ត្រី​ខ្មែរ​នៅតែ​និយម​ប្រពៃណី​ដោះអាវ​នេះ​រហូត ទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ព្រោះ​វា​បានក្លាយ​ទៅជា​ទម្លាប់​ធម្ម​ ជាតិ​នៅ​គ្រប់​ទី​ច្រកល្ហក​ទៅហើយ ប៉ុន្តែ​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក្រោយមកទៀតទើប​គេ​ដឹងថា​ប្រពៃណី​នេះ បាន​ប្រែប្រួល​បន្តិចម្តងៗរហូតដល់​បាត់អស់​នៅពេលដែល​ឥទ្ធិពល​អឺរ៉ុប​បាន​ជះ​ មកលើ​សង្គម​ខ្មែរ​នា​ជំនាន់​នោះ ។ ប៉ុន្តែ​ជនជាតិខ្មែរ​ដែល​រស់នៅ​តាម​តំបន់​ព្រៃភ្នំ​នៅតែ​រក្សា​ប្រពៃណី​នេះ​ បាន​គង់វង្ស​ស្ថិតស្ថេរ​រហូតមកដល់សព្វថ្ងៃនេះ ។

គួរបញ្ជាក់​ផងដែរ​ថា បងប្អូន​ខ្មែរលើ​ទាំងនោះ ក៏ដូចជា​បុព្វបុរស​នាសម័យអង្គរ និង​មុន​អង្គរ​ផងដែរ ។ កាយវិកា​ស្រាត​ននល​ដងខ្លួន ពុំមែន​មានន័យថា ឆ្អេះឆ្អាប​នោះទេ ក៏ប៉ុន្តែ​ប្រកបដោយ​លក្ខណៈ​ស្អាតស្អំ​បរិសុទ្ធ ។

សូមជម្រាបថាថ្មីៗនេះ​ អ្នកស្រាវជ្រាវ​ថៃ​បាន​រកឃើញ​នូវ​រូបចម្លាក់​បុរាណ​នា​ស.វ​ទី ១២ តំណាង​អ្នករបាំ​ខ្មែរ​នា​សម័យអង្គរ​ពាក់​អាវ​យ៉ាង​ស្តើង​ខុសពី​ស្ត្រី​ ទេពអប្សរ​មួយ​ភាគ​ធំដែលមាន​នៅលើ​ប្រាសាទ​សិលា​អង្គរ ឬ​វត្ត​បាពួន (ម.ត្រា​ណេ) ។

ឯកសារ​យោង

កែប្រែ