ប្រវត្តិកម្ពុជាប្រជាធិបតេយ្យ

សេក្តីសង្ខេប : ខ្មែក្រហម ជាឈ្មោះមួយដែលព្រះនរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅ ទៅលើកក្រុមកុមនីស្តដែលប្រឆាំងនិងព្រះអង្គនៅទស្សវត្តទី ១៩៦០ ។ បក្សកុមនីស្តកម្ពុជាបាមបង្កើតរដ្ឋកម្ពូជាប្រជាធិបតេយ្យនៅឆ្នាំ ១៩៧៥ និងគ្រប់គ្រងប្រទេសរហូតដល់ ខែ មករា ឆ្នាំ ១៩៧៩ ។ វត្តមានរបស់បក្សត្រូវបានរក្សាកាសង្ងាត់តហូតដល់ឆ្នាំ ១៩៧៧ ហើយពុំមានអ្នកណាម្នាក់នៅក្រោមបក្សកុមនីស្តកម្ពុជាដឹងថាអ្នកណាជាអ្នកដឹកនាំបក្សនោះទេ ។នៅក្រោយរបបកម្ពុជាប្រជាធិបតិយ្យ មនុស្សគ្រប់រូបត្រូវបានដកហូតអស់នៅសិទ្ធជាមូលដ្ឋានរបស់ខ្លួន ។ ប្រជាជនទាំងអស់មិនត្រូវបានអនុញ្ញាតអោយដើចេញ់សហករណ៏របស់ខ្លួនទេ។ ហើយកាទំនាក់ទំនងក្នុងគ្រួសាមានការិះគន់យ៉ាងខ្លាំងខ្លាដែរ ប្រជាជនគ្រប់រូបត្រូវបានអង្គកាហាមឃាត់មិនអោយសម្តែងចេញ់នៅកាស្រលាញ់ អាណិតអាសូរ សេក្តីសប្បាយរីករាយ សូម្បីតែបន្តេចបន្តួចឡើយ ។ ខ្មែក្រហមបានអះអាងថា មានតែមនុស្សស្អាតស្អំប៉ុណ្ណោះ តើបមានគុណសម្បត្តិ គ្រប់គ្រាន់ក្នុងកាកសាងបដិវត្តន៏ ។ បន្ទាប់ពីដណ្តើមបានជ័យជុំនះភ្លាម ខ្មែក្រហមបានធ្វើកាចាប់ខ្លួននិងសម្លាប់ចោលនៅពលទាហាន នាយទាហាន និងអ្នករដ្ឋការបសើរបបសាធារណះដរដ្ឋខ្មែលន់នល់ ដែលខ្លួនចាត់ទុកថាមិនស្អាតស្អំ អស់រាប់ពាន់អ្នក ។ ហើយនៅក្នុងឆ្នាំ ១៩៨២ ខ្មែក្រហមបានចងសម្ព័ន្ធភាពជាមួយព្រអនរោត្តម សី ហនុ និងមេដឹកនាំគុមនីស្ត សឺនសាន ដម្បីបង្គើតរាជរដ្ឋាភិបាលចម្រុះត្រីភាគគី ។ហើយនៅភ្នំពេញណោះវិញ វៀតណាមបានជួយបង្គើតរដ្ឋាភិបាលថ្មីមួយគឺ : សាធារណរដ្ឋប្រជាមាននិតកមពុជា ដែលដឹកនាំដោយសមមិត្ត ហេងសំរិន ។ខ្មែក្រហមបានបន្តនិន្តរភាពរហូតដល់ឆ្នាំ ១៩៩៩ គឺនៅពេលមេដឹកនាំទាំងអស់បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ឬ ត្រគូវចាប់ខ្លួន ឬ ទទួលមរណះភាព ៕

១.១ ចលនាកុម្មុយនិស្តដំបូងបំផុត

កែប្រែ

ចលនាគម្មុយនិស្ត នៅកម្ពយជាកើតចេញពីរចលនាតស៊ូ ប្រឆាំងនិងអណានិគមនារាំងសែស ក្នុងអំឡុងទស្សវត្តទី ១៩៤០ ។ នៅខែមេសាឆ្នាំ ១៩៤០ គឺអំឡុងពេលសង្គ្រាមឥណ្ឌូចិនលើកទីមួយ គណៈ​ប្រតិភូ ២០០ នាក់ បានជួបជំគ្នានៅខត្តកំពត ហើយបានបង្កើតសមាគម​ខ្មែរ​ឥស្សរៈ​ ដែលដឹកនាំដោយក្រុមកុម្មុយនិស្ត ។ សមាគម​ខ្មែរ​ឥស្សរៈ​នេះ ដឹកនាំដោយ សឺង ង៉ុកមិញ ដែលជាអាចារ្យ​នៅ​វត្តឧណ្ណាលោម ។ ចាន់ សម័យ មានទួនាទីជាអនុប្រធានសមាគម និងស៊ីវ ហេង ជាលេខាធិការ ។ សមាជិករណសិរ្ស​ស្ទើរ​តែ​ទាំង​អស់ គឺ​ជា​ជន​ជាតិ​ខ្មែរ​ដែល​ចេះ​និយាយ​ភាសា​យួន ។ និស្សិត​មួយ​ចំនួន​ក្នុង​ចំណោម​និស្សិត​ទាំង​អស់​នោះ ក្រោយ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​មេ​ដឹក​នាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា ។ អ្នក​ទាំងនោះ​ រួម​មាន សាឡុត ស​ (ប៉ុល ពត​), សុន សេន, ខៀវ សំផន​ និង អៀង សារី ។ អ្នក​ទាំង​នេះ​ឃើញ​ថា កសិករ​និង​ប្រជាជន​ក្រី​ក្រ​នៅ​ទូទាំង​ពិភព​លោក ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ទាសករ និង​ត្រូវ​ជិះ​ជាន់​សង្កត់​សង្កិន​ដោយ​ពួក​មូលធននិយម និង​ពួក​សក្តិភូមិនិយម ។​

នៅឆ្នាំ ១៩៥១ នៅពេលកាវាយប្រយុធ្ឋប្រឆាំងនិងបារាំងកាន់តែមានភាពខ្លាំងខ្លាឡើងនៅក្នុងឧបទ្វីបឥណ្ឌូចិន ជន​កុម្មុយនិស្ត​វៀត​ណាម​បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​បង្កើត​ឡើង​នូវ​បក្ស​ប្រជាជន​បដិវត្តន៏​ខ្មែរ។ សមាជិក​របស់​គណៈ​កម្មមាធិការ រួម​មាន ១) សឺង ង៉ុកមិញ កាន់​តំណែង​កំពូល ២) ស៊ីវ ហេង​ ទទួល​បន្ទុក​កិច្ចការ​កង​ទ័ព ៣) ទូ សមុត ( ត្រូវ​បាន​ស្គាល់​ថា ជា​អាចារ្យ សុខ មក​ពី​កម្ពុជា​ក្រោម ទទួល​បន្ទុក​ផ្នែក​មនោគមវិជ្ជា ៤) ចាន់​ សម័យ ទទួល​បន្ទុក​ផ្នែក​​សេដ្ឋកិច្ច នៅ​ពេល​ដែល​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​មួយ ត្រូវ​បាន​បញ្ចប់ នៅ​ឆ្នាំ ១៩៥៤ កង​ទ័ព​របស់​បារាំង​បាន​ដក​ចេញ​ពីឥណ្ឌូចិន ហើយ​កង​កម្លាំង​របស់​វៀតមិញ ក៏​ដក​ចេញ​ពី​កម្ពុជា​ដែរ ។ មិន​យួរ​ប៉ុន្មាន ស៊ីវ ហេង ក៏​បាន​ត្រឡប់​មក​កម្ពុជា​វិញ អម​ដំណើរ​ដោយ នួន ជា សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដែល​បាន​ទៅ​ហ្វឹក​ហ្វឺន​នៅ​ប្រទេស​ថៃនិង​វៀត​ណាម ) និង​កម្មាភិបាល​ជាន់​ខ្ពស់​ផ្សេង​ទៀត ។ ដោយ​សារមេ​បក្ស ស៊ឺង ង៉ុកមិញ ស្នាក់​នៅ​និរទេស​ខ្លូន​ឯ​ទី​ក្រុង​ហាណូយ បក្ស​ប្រជាជន​បដិវត្ត​ត្រូវ​បាន​ដឹក​នាំ​គណៈ​កម្មាធិការ​មជ្ឈិម​បណ្តោះ​អាសន្ន​មួយ ដែល​មាន ស៊ីវ ហេង ជា​​លេខា និង​ទូ សាមុត ជា​អនុលេខា ។ ទូ សាមុត ទទួល​ខុស​ត្រូវ​ផ្នែក​សកម្មភាព​ការ​ងារ​របស់​បក្សនៅ​ទី​ក្រុង ដោយ​មាន​ជំនួយ​ពី នួន ជា និង សាឡុត ស ( ក្រោយ​មក ត្រូវ​បាន​ស្គាល់ថា ប៉ុល ពត ) ដែល​ទើប​ត្រឡប់​មក​ពី​សិក្សា​នៅ​ប្រទេស​បារាំង  ប៉ុល ពត បាន​ជួយ​បង្កើត​លក្ខន្តិកៈ​និង​កម្មវិធី​នយោបាយ​របស់​បក្ស ។ ប៉ុ ពត ក៏បានធ្វើទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យ ដែល​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​សង្គម​រាស្រ្ត​និយម ទើប​បង្កើត​ថ្មី​របស់​សម្តេច ព្រះ​នរោត្តម សីហនុ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ១៩៥៥ ដែរ ។ ប៉ុល ពត ជឿ​ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ ដែល​មាន​និន្នាការ​បោះ​ឆ្នោត​នេះ ហើយ​និង​ផ្តល​ឥទ្ធិពល​នយោបាយ​ខ្លះ​មក​ឲ្យ​ក្រុម​កុម្មុយនិស្ត​កម្ពុជា ។ គណក្សបក្ស​សង្គម​រាស្រ្ត​និយម​បាន​ឈ្នះ​កៅអី​ទាំង​អស់ នៅ​ក្នុង​រដ្ឋសភា​ជាតិ ចំណែក​បក្ស​ប្រជាជន​ទទួល​បាន​សំឡេង​ឆ្នោត​តែ​បី​ភាគ​រយ​ប៉ុណ្ណោះ ។ នៅ​ឆ្នាំ ១៩៥៦ ស៊ីវ ហេង បាន​ធ្វើ​ការ​ទាក់​ទង​ជា​សម្ងាត់​ជាមួយ​ឧត្តមសេនីយ៏ លន់ នល់ ដែល​ជា​អគ្គបញ្ជាការ​កង​ទ័ព​របស់ សម្តេច​ព្រះ​នរោត្តម សីហនុ ហើយ​បាន​ផ្តល់​ជូន ស៊ីវ ហេង នូវ​ការ​ធានា​សន្តិសុខ សុវត្ថិភាព​ផ្ទាល់​ខ្លួន ។ រហូត​មក​ដល់​ដើម​ឆ្នាំ ១៩៦០ មាន​តែកម្មាភិបាល​បក្ស​ប្រហែល ៨០០ នាក់ និង​សាខា​បក្ស​ពីរ​នៅ​ជនបទ​ប៉ុណ្ណោះ ដែល​នៅមាន​សកម្មភាព​និង​ដំណើរ​ការ​ពេញ​លេញ ។ សាខា​ទាំង​ពីរ​នោះ រួម​មាន : ១) ភូមិភាគ​បូព៌ា មាន​មូលដ្ឋាន​នៅ​ខេត្តកំពង់​ចាម ( ដឹក​នាំដោយ សោ ភឹម ) និង ២) ភូមិភាគ​និរតី មាន​មូលដ្ឋាន​នៅ​ខេត្ត​តាកែវ (ដឹក​នាំ​ដោយ ឈិត ជឿន ហៅ តា ម៉ុក ) ។ ទូ សាមុត, ប៉ុល ពត និង នួន ជា បាន​បន្ត​ការ​ដឹក​នាំ​សកម្មភាព​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញ ដោយ​មាន​ជំនួយ​ពី អៀង សារី និង សុន សេន ជា​បញ្ញវន្ត​ពីរ​នាក់​ផ្សេង​ទៀត ដែល​បាន​សិក្សា​នៅ​ប្រទេស​បារាំង ។

មហាសន្និបាត​របស់​បក្ស​ប្រជាជន​បដិវត្តន៏​ខ្មែរ បាន​ប្រារព្ធ​ឡើង​ជា​សម្ងាត់ នៅ​ក្នុង​ស្ថានីយ​រថ​ភ្លើង​នា​ទី​ក្រុង​ភ្នំ​ពេញ ពី​ថ្ងៃ​ទី ២៨ ដល់ ទី ៣០ ខែ​កញ្ញា ឆ្នាំ ១៩៦០។ មហាសន្និបាត​បាន​សម្រេច​រៀប​ចំ​បក្ស​សា​ជា​ថ្មី បង្គើត​មាគ៌ា​នយោបាយ​ថ្មី និង​ប្តូរ​ឈ្មោះ​បក្ស​ទៅ​ជា​បក្សពលករ​កម្ពុជា ។ ទូ សាមុត​ បាន​ទទួល​តំណែង​ជា​លេខា​បក្ស ហើយ នួន ជាជា​អនុលេខា ។ បន្ទាប់​ពី សាមុត បាន​បាត់​ខ្លួន​ នៅ​ឆ្នាំ ១៩៦២ មហាសន្និបាត​បក្ស ។ នួន ជា ដែល​មាន​តំណែង​ខ្ពស់​ជាង​ ប៉ុល ពត នៅ​ក្នុង​បក្ស មិន​ត្រូវ​បាន​ជ្រើស​រើស​ទេ ដោយ​ហេតុ​ថា នួន ជា មាន​ជាប់​សាច់​ញាតិ​ជាមួយ​ជន​ក្បត់​បក្ស ស៊ីវ ហេង ។ ម្យ៉ាង​ទៀត នួន ជា គឺ​ជន​កុម្មុយនិស្ត​ស្មោះ​ត្រង់​ម្នាក់ ដែល​ចង់​ឲ្យ​បក្ស​ពលករ​កម្ពុជា កាន់​តែ​រឹង​មាំ​ឡើង ដូច្នេះ នួន ជា មិន​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ ប៉ុល ពត សម្រាប់​តំណែង​នេះ​ទេ ។ នួន ជា បាន​បន្ត​ស្ថិត​នៅ​ជា​អនុលេខា​បក្ស ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៅ​ក្នុង​ចលនា​កុម្មុយនិស្ត​ អស់​រយៈ​ពេល​ជាង​សាមសិប​ឆ្នាំ ។ នៅ​ឆ្នាំ ១៩៦៥ ប៉ុល ពត បាន​ធ្វើ​​ដំណើរ​តាម​ផ្លូវ​ហូ​ជី​មិញ ទៅ​ទី​ក្រុង​ហាណូយ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ជាមួយ​វៀត​ណាម​ខាង​ជើង ។ ប៉ុល ពត បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង កូរ៉េ​ខាង​ជើង ។

នៅខែកញ្ញា ឆ្នាំ ១៩៦៦​ បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​ក្រៅ​ប្រទេស ប៉ុល ពត បាន​ប្តូរ​គោល​នយោបាយ​​​​បក្ស ដោយ​ហេតុថា ប៉ុល ពត ចង់​បន្ថយ​ឥទ្ធិពល​របស់​វៀតណាម និង​រឹត​ចំណង​មិត្តភាព​ជាមួយ​ចិន ។ ក្នុង​អំឡុង​ទស្សវត្ស​ទី ១៩៦០ សមាជិក​ថ្មីៗ របស់​ខ្មែរ​ក្រហម បាន​កើត​ឡើង​ថែម​ទៀត ។ ភាគ​ច្រើន​នៃ​ក្រុម​នេះ រស់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​វៀតណាម ដែល​ជា​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​ពី​កង​កម្លាង​យោធា​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ។ មូលដ្ឋាន​ធំ​របស់​បក្ស​ ពី​ឆ្នាំ១៩៦៦ ដល់ ១៩៧០ ស្ថិត​នៅ​ខេត្ត​រតនគិរី ។ ប្រជាជន​រាប់​ម៉ឺន​នាក់​បាន​បដិសេធ​មិន​គាំ​ទ្រ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ ហើយ​បែរ​ជា​ចូល​រួម​ជាមួយ​ខ្មែរ​ក្រហម ដើម្បី​នាំ​យក​សម្តេច​ព្រះ ​នរោត្តម សីហនុ មក​គ្រប់​គ្រង​អំណាច​វិញ ។ ក្នុង​ពេល​នោះ​ដែរ សម្តេច​ព្រះ​ នរោត្តម​ សីហនុ​ បាន​និរទេស​ព្រះ​កាយ​ទៅ​ប្រទេស​ចិន​ ដោយ​មាន​ការ​លើក​ទឹក​ព្រះ​ទ័យ​តនិង​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​រក្ឋាភិបាល​ចិន ។ សភាព​ការណ៏​វិវត្តន៍​ទាំង​នេះ បាន​ផ្តល់​ឱកាស​ជា​ច្រើន​ដល់​ខ្មែរ​ក្រហម ។ វៀតណាម​ខាង​ជើង និង​ចិន គាំ​ទ្រ​ខ្មែរ​ក្រហម ហើយ​សម្តេច​ព្រះ​ នរោត្តមសី ហនុ បាន​អំពាវ​នាវ​ឲ្យ​ប្រជាជន​ចូល​ព្រៃ​ម៉ាគី (ព្រៃ​ដែល​អ្នក​តស៊ូ​ធ្វើ​បដិវត្តន៏ លាក់​ខ្លួន​ជួយ​ផ្តួល​រំលំ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ ។ ជាង​នេះ​ទៅ​ទៀត ការ​ទម្លាក់​គ្រាប់​បែក​ដ៏​សន្ធឹក​សន្ធាប់​របស់​របប​សាធារណរដ្ឋ​ខ្មែរ ក្រោម​ការ​ជូយ​ជ្រោម​ជ្រែង​របស់​សហរដ្ឋ​អាមេរិក ទៅ​លើ​ផ្លូវ​ផ្គត់​ផ្គង់​សម្ភារៈ និង​មូលដ្ឋាន​នានា​របស់​ក្រុម​កុម្មុយនិស្ត បាន​ធ្វើ​ឲ្យ​មាន​ការ​គាំ​ទ្រ​ខ្មែរ​ក្រហម ពី​សំណាក់​ប្រជាជន កាន់​តែ​ច្រើន​ឡើងៗ ហើយ​កម្លាំង​ទ័ព​របស់​ខ្មែរ​ក្រហម មាន​ចំនួន​​កាន់​តែ​កើន​ឡើង​ជា​លំដាប់ ។  ចាប​ពី​ខែ​មករា​ដល់​ខែ​សីហា ឆ្នាំ​ ១៩៧៣ របប​សាធារណរដ្ឋ​ខ្មែរ​ដែល​មាន​សហរដ្ឋ​អាមេរិក​ជា​អ្នក​គ្រប់​គ្រង​គ្រឿង​សព្វាវុធ បាន​ទម្លាក់​គ្រាប់​បែក​ប្រមាណ​កន្លះ​លាន​តោន​លើ​កម្ពុជា ហើយ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ប្រមាណ​បី​សែន​នាក់ ស្លាប់​បាត់​បង់​ជីវិត ។ ការ​ទម្លាក់​គ្រាប់​បែក​នេះ បាន​ពន្យឺត​ដំណើរ​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​ខ្មែរ​ក្រហម ហើយ​ក្នុង​ពេល​ជាមួយ​គ្នានោះ មាន​ប្រជាជន​ជា​ច្រើន ដែល​ខឹង​សម្បា​និង​ការ​ទម្លាក់​គ្រាប់​បែក ហើយ​ដែល​បាន​បាត់​បង់​សមាជិក​គ្រួសារ​ខ្លួន​នោះ​ បាន​លួច​ចូល​រួម​ជាមួយ​បដិវត្តន៏​ខ្មែរ​ក្រហម ។ កង​ទ័ព​ខ្មែរ​ក្រហម​មាន​ភាព​ស្វាហាប់ និង​គោរព​វិន័យ​ជាង​កង​ទព​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ ហើយ​ក្រុម​ខ្មែរ​ក្រហម​អាច​ទ្រាំ​ទ្រ​នឹង​ការ​ខ្វះ​ខាត​អាហារ​និង​ថ្នាំ​សង្គូវ​បាន ។ អ្នក​ទាំង​អស់​នោះ​ត្រូវ​បាន​កាន់​តំណែង​ថ្នាក់​ទាប​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ ១៩៧៣ គឺ​បន្ទាប់​ពី​ទី​ប្រឹក្សា​វៀតណាម​ភាគ​ច្រើន ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ អ្នក​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឃាត​សម្ងាត់ ក្រោម​បញ្ជា​របស់​ថ្នាក់​ដឹក​នាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ចង់​ឲ្យ​បក្ស​ចេញ​ផុត​ពី​ឥទ្ធិពល​របស់​វៀតណាម ។

 

ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ បាន​បញ្ចប់​នូវ​ការ​ជ្រៀត​ជ្រែក​ពី​សំណាក់​បរទេស ការ​ទម្លាក់​គ្រាប់​បែក និង​ការបញ្ឈប់អាវុធ​ដាក់​គ្នា នៃ​សង្ក្រាម​ស៊ីវិល​ខ្មែរ​រយៈ​ពេល​ប្រាំ​ឆ្នាំ នៅ​កម្ពុជា ។ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ដដែល​នេះ ទី​ក្រុង​ភ្នំ​ពេញ​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​កងកម្លាំង​របស់​កុម្មុយនិស្ត​​ទាំង​ស្រុង ។ ជន​បរទេស​រាប់​រយ​នាក់​ និង​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន បាន​រត់​ទៅ​ជ្រក​កោន​នៅ​សណ្ឋាគារ​ឡឺភ្នំ ដែល​កាកបាទ​ក្រហម​អន្តរជាតិ​បាន​ប្រកាស​ថា ជា​តំបន់​អព្យាក្រឹត ។ ហើយ​ខ្មែរ​ក្រហម​បាន​បញ្ជា​ជន​ជាតិ​ខ្មែរ​ទាំង​អស់​នៅ​ក្នុង​ស្ថាន​ទូត ឲ្យ​ធ្វើ​ដំណើរ​ទៅ​ជនបទ ដើម្បី​ធ្វើ​ការ​ងារ​កសិកម្ម ។ ភ្លាមៗ បន្ទាប់​ពី​រំដោះ​បាន​ទី​ក្រុង​ភ្នំពេញ ខ្មែរ​ក្រហម​បាន​ប្រាហារ​ជីវិត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​បី​រូប និង​មន្រ្តី​រាជការ​សាធារណរដ្ឋ​ខ្មែរ ។ មេ​ដឹក​នាំ​ទាំង​បី​រូបេ​ រួម​មាន នាយក​រដ្ឋមន្រ្តី ឡុង បូរ៉េត, អ្នក​អង្គ​រាជវង្ស ស៊ីសុវត្ថិ សិរិមតៈ និង លន់ ណុន ( ប្អូន​ប្រុស​របស់​សេនា​ប្រមុខ លន់ នល់ ) ។ លោក​សេនា​ប្រមុខ​បាន​ចាក​ចេញ​ពី​ប្រទេស​មុន​នេះ​បន្តិច ជាមួយ​នឹង​ប្រាក់​ចំនួន ១.០០០.០០០ ដុល្លារ​សហរដ្ឋ​អាមេរិក ។ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់ ផ្ញើ​ទៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ ​ដែល​មាន​សេក្តី​ថា៖ សូម​សម្តែង​នៅ​ការ​ដឹង​គុណ​យ៉ាង​ស្មោះ​ស្ម័គ្រ​ ចំពោះ​សំបុត្រ និង​ការ​ផ្តល់​ជូន​របស់​លោក​ដើម្បី​នាំ​ខ្ញុំ​ទៅ​កាន់​សេរីភាព ។ ប៉ុន្តែ គួរ​ឲ្យ​អនិច្ចា ខ្ញុំ​មិន​អាច​ចាក​ចេញ​ក្នុង​ស្ថានភាព​ដ៏​កំសាក​នេះ​បាន​ទេ ។ ចំពោះ​លោក ហើយ​ជា​ពិសេស​ចំពោះ​ប្រទេស​ដ៏អស្ចារ្យ​របស់​អ្នក ខ្ញុំ​មិន​ដែល​ជឿ​មួយ​វិនាទី​ណា​ឡើយ​ថា លោក​ដាច់​ចិត្ត​បោះ​បង់​ចោល​មនុស្ស​ ដែល​ជ្រើស​រើស​យក​សិរីភាព ។ លោក​បាន​បដិសេធ​មិន​ផ្តល់​ការ​ការ​ពារ​ដល់​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់់........ ខ្ញុំ​បាន​ប្រព្រឹត្ត​កំហុស​តែ​មួយ​គត់ គឺ​ជឿ​ជាក់​ទៅ​លើ​សហរដ្ឋ​អាមេរិក ។ សូម​ទទួល​នូវ​ការ​រាប់​អាន​ពី​ខ្ញុំ ឯក​ឧត្តម មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ មិត្ត​ដ៏​ស្មោះ​ត្រង់​ និង​រួស​រាយ​រាក់​ទាក់​របស់​ខ្ញុំ ។

គម្រោង​ផែន​ការ​បួន​ឆ្នាំ (១៩៧៧-១៩៨០)

ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​បោស​សម្អាត​ទី​ក្រុង និង​ទី​ប្រជុំ​ជន​នានា ដើម្បី​លុប​បំបាត់​ចោល​ ការ​រស់​នៅ​តាម​ទី​ក្រុង​ និង​កសាង​កម្ពុជា​មួយ​ថ្មី ដោយ​ពឹង​ផ្អែក​លើ​ការ​ពង្រីក​ផលិតកម្ម​ស្រូវ។ ដើម​ឆ្នាំ ១៩៧៦ បក្សកុម្មុយនិស្ត​កម្ពុជា​បាន​ប្រញាប់​ប្រញាល់​រៀប​ចំ​ផែន​ការ​បួន​ឆ្នាំ​លើក​ទី​មួយ ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រមូល​ផ្តុំ​នូវ​រាល់​សម្បត្តិ​ឯកជន​ទាំង​អស់ និង​ដាក់​ការ​ដាំ​ដុះ​ស្រូវ​ជា​អាទិភាព​ចម្បង​របស់​ជាតិ ។ ប្រជាជន​កម្ពុជា​មិន​បាន​ជួប​ប្រទះ​ការប្រមូល​ផ្តុំ​បែប​នេះ​ទេ​តាំង​ពី​មុន​មក ។ ប៉ុន្តែ នៅ​ក្នុង​ឆ្នាំ ១៩៧៦ ប្រជាជន​គ្រប់​រូប​តម្រូវ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ​ឯកជន​ទាំង​អស់​របស់​ខ្លួន (រួម​ទាំង​សម្ភារៈ​ផ្ទះ​បាយ) ដម្បី​ប្រើ​ប្រាស់​រួម ។ ប្តី​ប្រពន្ធ​ត្រូវ​គេ​បំបែក​ឲ្យ​រស់​នៅ​ផ្សេង​គ្នា ហើយ​កូនៗ ត្រូវ​បំបែក​ចេញ​ពី​ឪពុក​ម្តាយ ។ ផែន​ការ​បួន​ឆ្នាំ​មាន​គោល​ដៅ​សម្រេច​ឲ្យ​បាន​ផលិតផល​ស្រូវ​ ៣ តោន​ក្នុង ១ ហិចតា​ជា​មធ្យម ។ ផែន​ការ​បួន​ឆ្នាំ​មាន​រួម​បញ្ជូល​ទាំង​គម្រោង​ដាំ​បន្លែ​បង្ការ ហើយ​សង្ឃឹម​ថា នឹង​អាច​ទាញ​យក​ប្រាក់​ចំណូល​ពី​អនុផល​ព្រៃ​ឈើ ការ​នេសាទ ចិញ្ចឹម​​សត្វ និង​ការ​ដាំ​ដើម​ឈើ ។ ទោះ​យ៉ាង​នេះ​ក្តី មេ​ដឹក​នាំ​ទាំង​នេះ​មិន​បាន​គិត​ដល់​ផល​វិបាក​​នៃ​ការ​អភិវឌ្ឍ​ផែន​ការ​នេះ និង​ទុក្ខ​​វេទនា​របស់​ប្រជា​ពលរដ្ឋ​ឡើយ ។ ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​​ ល័ក្ខ​ខ័ណ្ឌ​រស់​នៅ​របស់​ប្រជាជន​ មាន​សភាព​យ៉ាប់​យ៉ឺន​យ៉ាង​ខ្លាំង ។ ប្រជាជន​​ភាគ​​ច្រើន​​ដឹង​ថា ប្រទេស​មួយ​ត្រូវ​ការ​អ្នក​ចេះ​ដឹង ដើម្បី​អភិវឌ្ឍន៍ ។ ប៉ុន្តែ ខ្មែរ​ក្រហម​បាន​សម្លាប់​បញ្ញវន្ត និង​អ្នក​បច្ចេកទេស​អស់​ជា​ច្រើន ហើយ​បាន​បិទ​សាកលវិទ្យាល័យ សាលារៀន និង​មជ្ឈមណ្ឌល​អប់​រំ​ដទៃ​ទៀត នៅ​ទូទាំង​ប្រទេស ។