ប្រវត្តិកុំព្យូទ័រ

hut phanna

ប្រវត្តិកុំព្យូទ័រ កុំព្យូទ័រគឺជាម៉ាស៊ីនគិតឬគណិតម៉ាស៊ីន ដែអាចផ្លាស់ប្តូរព៏តមានបានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្តនិងច្បាប់ត្រឹមត្រូវ។ កុំព្យូទ័របានលស្ថិតនៅសម្រាប់មនុស្សជាយូរណាស់មកហើយ។ដោយវាបានផ្តល់តម្រូវការជាច្រើនដល់មនុស្ស។ កុំព្យូទ័រកាលពីមុនមានទំហំធំនិងមានការបម្រើបម្រាស់បានតិច ក៏ប៉ុន្តែនារពេលបច្ចុប្បន្ននេះកុំព្យូទ័របានក្លាយជាវត្ថុដ៏អស្ចារ្យ និងមានតម្លៃសម្រាប់មនុស្សទូទៅ។វាជាអ្នកផ្តល់ព៍តមានកាន់តែរហ័សនិងទំនើបេជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីបានគ្រប់យ៉ាងដែលនណារម្នាក់ចង់ឲ្យេវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យាពីព្រោះ អ្នកសរសេរកម្មវិធីបានប្រាប់ពួកគេពីរបៀបដោះស្រាយគណិត ព្រោះតែកុំព្យូរទ័រមានភាពរហ័សលឿនទំនើបអាចដោះស្រាយបញ្ហាគណិតរាប់លានបានក្នុងមួយវិនាទី។ កុំព្យូទ៧រអាចគ្រប់គ្រងរោងចក្រជាច្រើនដែលពីមុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រងតែពេលនេះពួកគេប្រើតែកុំព្យូទ័រ ដើម្បីគ្រប់គ្រងវាមានភាពងាយស្រួលនិងប្រសើរជាងមុនឆ្ងាយណាស់។ ប្រព័ន្ធអេឡិចត្រូនិចកុំព្យូទ័រជាលើកដំបូងត្រូវបានបង្កើតនៅក្នុងពាក់កណ្តាលសតវត្សត៏ទី២០( ១៩៤០ -១៩៤៥ ) ។ ធាតុដើមរបស់កុំព្យូទ័រពេលបង្កើតដំបូងមានទំហំធំណាស់ដែលនៅក្នុងបន្ទប់មួយដ៏ធំ វាប្រើប្រាស់ថាមពលច្រើនណាស់។ ពាក្យកុំព្យូទ័រជាពាក្យចាស់ណាស់មកហើយដែលបានផ្លាស់ប្តូរអត្ថន័យវាជាច្រើនសម័យកាលមកហើយនៅសតវត្សរ៏ចុងក្រោយនេះ។ កុំព្យូទ័រត្រូវបានបង្កើតឡើងដោយលោក Charles Babbage ( 26 December 1791 – 18 October 1871 was born in Walworth ។ ពាក្យកុំព្យូទ័រមានដើមកំណើតមកពីពាក្យឡាតាំង នៅពាក់កណ្តាលសតវត្សរ៏ទី១៧ដែលមានអត្ថន័យថា “ someone who computer “ វចនានុក្រមអាមេរិក Heritage ( ១៩៨០ ) បានដាក់ឈ្មោះអោយកុំព្យូទ័រដំបូងថា “ a person who computes ‘’ កុំព្យូទ័រមានន័យថាបានរួមបញ្ចូលជាមួយនិងសកម្មភាពមនុស្សរហូតដល់ពាក់កណ្តាលសតវត្សរ៏ទី២០ ពេលដែលវាអភិវឌ្ឍន៏ជាឧបករណ៏អេឡិចត្រូនិចសម្រាប់កម្មវិធីដែលអាចរក្សា ទទួល និងដំណើរការទិន្ន័យ ដូចជាវចនានុក្រមេបស់វេបម៉ាស្ទើរ ( ១៩៨០ ) បានអោយអត្ថន័យវា។ បច្ចុប្បន្នពិភពកុំព្យូទ័រយោងតាមឧបករណ៏របស់កុំព្យូទ័រ ។

ប្រភេទកុំព្យូទ័រ កែប្រែ

ចំពោះកុំព្យូទ័រគឺមានការរីកច្រើនណាស់ បច្ចុប្បន្នក្រៅពីកុំព្យូទ័រ ( Desktop ) គឺមានកុំព្យូទ័រជាច្រើនផ្សេងទៀត ហើយពួកវាមានខ្នាតនិងសមត្ថភាពធ្វើការផ្សេងៗពីគ្នា។ខាងក្រោមនេះជាប្រភេទកុំព្យូទ័រដែលមានតាមជំនាន់ដូចតទៅ

ម៉េនហ្រ្វេម កែប្រែ

កុំព្យូទ័រប្រភេទនេះគេច្រើនប្រើនៅក្នុងអង្គភាពខ្នាតធំ។កុំព្យូទ័រប្រភេទនេះគេច្រើនប្រើប្រាស់សម្រាប់ធ្វើការរួមគ្នាក្នុងកន្លែងណាមួយ។ កាលពីសម័យមុនដោយផ្គុំឡើងដោយទំហំធំៗជាច្រើនរយមគ្នា ហើយខាងក្នុងនៃទូមានបញ្ចូលឧបករណ៏ផ្សេងៗដែលសមស្របសម្រាប់ការងារក្នុងអង្គភាពដែលត្រូវការ សមត្ថភាពធ្វើការខ្ពស់និងធ្វើការកត់ត្រាទិន្ន័យបានចំនួនច្រើន។វាមានចំនុចខ្សោយត្រង់ថាវាមានទំហំពិបាកក្នុងការទុកដាក់ព្រោះវាត្រូវការកន្លែងធំដើម្បីទុកវា លើសពីនេះទៅទៀតវាមានតម្លៃថ្លៃបើយើងប្រៀបធៀបទៅនឺងកុំព្យូទ័ររបស់យើងបច្ចុប្បន្ននេះ។ == មីនីកុំព្យូទ័រ កុំព្យូទ័រប្រភេទមីនីគេច្រើនប្រើក្នុងអង្គភាពខ្នាតតូចល្មមហើត្រូវបានគេប្រើប្រាស់ច្រើនជាងប្រភេទម៉េនហ្រ្វេម ហើយវាមានម៉ាស៊ីនដែលអាចស្វែងយល់ពីការងារបានច្រើននិងគ្រប់គ្រាន់

និងបម្រើការចាត់ចែងងទិន្ន័យរបស់វាបានល្អជាងហើយវាអាចរក្សាទុកនូវទិន្ន័យរបស់ទំព័របណ្តាញក្នុងការផ្សព្វផ្សាយតាមរយៈអ៊ិនធឺណែតបានទៀតផង។

 
ឯកសារ:Http://e2.cdn.qnsr.com/OzoDB/s/c/20187882/V1/40-ways-to-make-your-datacenter-more-efficient-bob-300x250.jpg
ដវដវ

ភីសីកុំព្យូទ័រ កែប្រែ

ភីសីកុំព្យូទ័រឬត្រូវបានគេហៅម្យ៉ាងទៀតថាមីក្រូកុំព្យូទ័រជាប្រភេទកុំព្យូទ័រដែលមានការពេញនិយមប្រើទូទៅសម្រាប់អ្នកប្រើប្រាស់ធម្មតា។ វាមានទំហំតូចនិងមានតម្លៃថោកហើយធ្វើការបានធំទូលាយក្នុងពេលបច្ចុប្បន្ន។ហើយត្រូវបានគេបែងចែកជាប្រភេទនឺងឈ្មោះផ្សេងៗង៥គ្នាជាច្រើនដូចជា

ឌែសថបកុំព្យូទ័រ កែប្រែ

ជាកុំព្យូទ័រដែលមានចំនួនច្រើនជាងគេក្នុងពេលបច្ចុប្បន្ននេះហើយវាមានសមត្ថភាពខ្ពស់និងតម្លៃសមរម្យបើប្រៀបធៀបជាមួយនឺងកុំព្យូទ័រប្រភេទផ្សេងៗទៀត។

ណូតប៊ូកកុំព្យូទ័រ កែប្រែ

ជាកុំព្យូទ័រទំហំតូចអាចយកទៅកាន់ទីកន្លែងដទៃបានយ៉ាងងាយស្រួល បច្ចុប្បន្នវាត្រូវបានគេចាប់ផ្តើមនិយមប្រើកាន់តែច្រើនឡើង។

ថែប្លែតភីសី កែប្រែ

ជាកុំព្យូទ័រចេញក្រោយគេបំផុតនិងមានបន្ថែមនូវសមត្ថភាពក្នុងការបង្ហាញទិន្ន័យនិងការប្រើសម្លេងបញ្ជាការងារហើជាពិសេសទៅទៀត វាក៏អាចធ្វើការងារឆ្លាស់គ្នាណូតប៊ូកភីស៊ីបានយ៉ាងងាយទៀតផង។

ផកឃីតភីសី កែប្រែ

ជាប្រភេទកុំព្យូទ័រមានទំហំប៉ុនបាទដៃរបស់យើងហើងកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងសម័យនេះ ព្រោះគេអាចយកវាទៅណាមកណាតាមខ្លួនបានយ៉ាងងាយស្រួលព្រមទាំងបង្ហាញទិន្ន័យតាមរយៈដងប៉ាកា ( Touch Pen ) ទៀតផង។ កុំព្យូទ័រប្រភេទនេះសមស្របសម្រាប់អ្នកប្រកបរបររកស៊ីឬជំនួញដាក់តាមខ្លួន ព្រោះវាមានផលប្រយោជន៏ជាច្រើនដូចជាសម្រាប់ឧ្យយើងកត់ត្រានូវការណាត់ជួបសរសេរឈ្មោះដែលត្រូវការធ្វើការទំនាក់ទំនង ឬអាចទទួលនិងបញ្ជូនអ៊ីម៉ែលនិងដាក់ផែនការផ្សេងៗព្រមទាំងអាចលេងហ្គេមនិងមើលវីដេអូបានទៀតផង។

ធាតុផ្សំរបស់កុំព្យូទ័រ កែប្រែ

កុំព្យូទ័រអាចដំណើរការទៅបានអាស្រ័យដោយធាតុផ្សំរបស់វាសំខាន់ៗពីរគឺ Hardware និង Software។ ហាតវែ ( Hardware ) ពាក្យថា Hardware របស់កុំព្យូទ័រមានន័យថាគេនិយាយអំពីផ្នែកដែលរឹងរបស់កុំព្យូទ័រដែជាផ្នែកមួយដែលយើងអាចមើលឃើញ និងអាចប៉ៈបានហើយត្រូវបានគេចែកជាបីផ្នែកសំខាន់ទៀតរួមមាន Output Device , Input Device , System Unit។ Output Device ជាបំនែកដែលបង្ហាញនឹងបញ្ជូនទិន្ន័យដែលបានរៀបចំដំណើរការពី CPU អោយទៅកាន់អ្នកប្រើប្រាស់បានដឹងមិនថាតែការមើលឃើញនិងបន្លឺសម្លេងចេញមកនោះទេ។ ហើយ Output Device មានដូចជា Printer ( ជាឧបករណ៏សម្រាប់បោះពុម្ភទិន្ន័យចេញពីកុំព្យូទ័រដែលចេញជាឯកសារហើយវាត្រូវបានចែកចេញជាបីប្រភេទទៀត រួមមាន Det Matrix printer , Laser Printer , Injek Printer។Speaker ជាឧបករណ៏សម្រាប់បន្លឺសម្លេងដែលវាធ្វើការជាមួយកាតសម្លេង ( Sound Card ) ។ Monitor ជាឧបករណ៏បង្ហាញលទ្ធផលដែលបានមកពី process របស់ម៉ាស៊ីនអោយអ្នកប្រើប្រាស់បានឃើញ។ Input Device មានទួនាទីបញ្ចូលទិន្ន័យឬទទួលការបញ្ជាពីអ្នកប្រើប្រាស់ ដោយឧបករណ៏ដែលយើងបានដឹងច្បាស់រួចហើយនោះគឺមានដូចជា Video Camera មានទួនាទីប្រហាក់ប្រហែលនឹងម៉ាស៊ីនថតវីឌីអូឌីជីថល ដែលវាភ្ជាប់ទៅនឹងម៉ាស៊ីកុំព្យូទ័រហើយធ្វើការជាមួយនឹងកម្មវិធីផ្សេងៗទៀត។ Scanner ជាឧបករណ៏សម្រាប់ផ្តិតរូបភាពនិងឯកសារដើម្បីបញ្ចូលទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ដែលឯកសារមានដូចជារូបថតនិងអត្ថបទ។ Key board ប្រើសម្រាប់វាយឯកសារចូលទៅក្នុងកុំព្យូទ័រ។ Microphone មានទួនាទីបញ្ជូនសម្លេងនិងទិន្ន័យទៅកាន់កុំព្យូទ័រ។ Mouse ប្រើសម្រាប់បញ្ជាអោយធ្វើការចង្អុលបង្ហាញនិងជ្រើសរើស Item នៅលើអេក្រង់ គេបានបែងចែកជាពីកន្លែសម្រាប់ចុចដែលមានការកែប្រែ Mouse អោយមានជើងនៅចំកណ្តាលដើម្បីរតំកិល Mouse អោយបានលឿន។ System Unit ជាកែសដែលផ្ទុករាល់សមាសធាតុសំខាន់ៗរបស់កុំព្យូទ័រមានដូចជា បន្ទះមេ Main ដែលបានទ្រទ្រង់នៅសមាសធាតុអេឡិចត្រូនិច Component។ RAM ( Random Access Memory ការទុកទិន្ន័យរបស់ RAM ជាការរក្សាទុកបណ្តោះអាសន្នហើយវានឹងបាត់បង់ទិន្ន័យពេលដែលកុំព្យូទ៧រត្រូវបិត។

CPU អង្គគណនី Central Processing Unit ជាកន្លែងទទួលទិន្ន័យមានទួនាទីចម្បងក្នុងការដំណើការទិន្ន័យនិងត្រួតពិនិត្យកិច្ចការគ្រប់គ្រងទាំងអស់។ ប្រវត្តិនៃការគិតលេខ ការបង្កើត គ្មាននណារម្នាក់ដឹងថាតើនណារជាអ្នកបង្កើតកុំព្យូទ័រជាលើកដំបូងទេ។នេះដោយសារតែពាក្យ”កុំព្យូទ័រ”ធ្លាប់តែមានន័យថាជាមនុស្សម្នាក់បានធ្វើចំនោទដូចជាការងាររបស់គេ ( កុំព្យូទ័រមនុស្សមានន័យថាមនុស្សចូលចិត្តគិតឬគិតច្រើន ) ពីព្រោះទាំងនេះមនុស្សមួយចំនួននិយាយថាមនុស្សជាច្រើផលិតកុំព្យូទ័រជាលើកដំបូង។មនុស្សកុំព្យូទ័រទទួលការធុញទ្រាន់ និងការធ្វើដដែលៗក្នុងការដោះស្រាយចំនោទច្រំដែលហើយក៏បានបង្កើតវិធី ( ក្រឿងយន្តប្រើក្នុងការគិតដូចជាក្បាច់នពន្ត ) ដើម្បីជួយពួកគេទទួលបានចម្លើយពីបញ្ហារបស់ពួកគេ។ដោយការវិវត្តនៃម៉ាស៊ីនេះបានក្លាយទៅជាកុំព្យូទ័រ។ កុំព្យូទ័រដំបូងគេ មនិស្សមានបញ្ហាជាច្រើនជាមួយការដោះស្រាយលេខឬការគិតលេខ។ ដើម្បីដោះស្រាយបញ្ហានេះពួកគេគឺបានព្យាយាមធ្វើចំនួន៥៨៤ដង៣២២០ក្នុងការដោះស្រាយលំហាត់ វាមានការលំបាកក្នុងការចងចាំអោយបានគ្ប់ជំហាន។មនុស្សបានបង្កើតវិធីដើម្បីជួយពួកគេក្នុងការចងចាំដែលពួកគេមានបញ្ហា។ បញ្ហាផ្សេងទៀតរបស់មនុស្សមានគឺថាពយកគេត្រូវតែធ្វើបញ្ហាអោយបានដូចគ្នាម្តងហើយម្តងទៀត។ អ្នកគិតលុយធ្លាប់ធ្វើការប្តូរជារៀងរាល់ថ្ងៃក្នុងខួរក្បាលរបស់ពួកគេឬជាមួយក្រដាសដែលវិធីនេះត្រូវជំណាយពេលច្រើន ហើយក៏មានកំហុសច្រើនដែរដើម្បីដោះស្រាយមនុស្សបានបង្កើតម៉ាស៊ីនដែលធ្វើអោយវត្ថុទាំងឡាយមានភាពដដែលៗ។ ប្រវត្តិកុំព្យូទ័រផ្នែកនេះត្រូវបានគេហៅថា”ប្រវត្តិការគិតដែលមានលក្ខណៈស្វ័យប្រវត្តិ”ដែលជាប្រយោគរវើរវាយសម្រាប់ប្រវត្តិនៃម៉ាស៊ីន ដែលបង្កើតវាងាយស្រូលសម្រាប់មនុស្សដោះស្រាយបញ្ហាក្ុងការគិតដែលមានលក្ចណៈដដែលនិងការពារក្នុងការមានកំហុសក្នុងការគិតជាដើម។