ប្រវត្តិពិនិត្យសុខភាពនៅ អូស្រ្តាលី

ប្រវត្តិនៃការគ្រប់គ្រងបញ្ហាសុខភាពនៅតាមព្រំដែនអូស្រ្តាលី

ប្រវត្តិនៃការគ្រប់គ្រងបញ្ហាសុខភាពនៅតាមព្រំដែនអូស្រ្តាលី (medico-legal) បង្កើតបានជាប្រវត្តិដ៏យូរលង់(genealogy)នៃបញ្ហាឃុំឃាំងជនចំណូលស្រុកដ៏ចំរូងចំរាស់ បញ្ហាអ្នកសុំសិទ្ធិជ្រកកោននិង កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីការពារប្រទេសអូស្រ្តាលីទាំងផ្នែកដែនដីនិងវប្បធម៌ ។

ច្បាប់គ្រប់គ្រងសុខភាពប្រជាជន ដែលស្វះស្វែងរកសិទ្ធិជាប្រជាជនស្របច្បាប់ នៅក្នុងប្រទេសអូស្រ្តាលីមានការផ្លាស់ប្តូរលក្ខ័ណ្ឌខ្លះ ហើយនៅក្នុងពេលពិសេសណាមួយ វាមានលក្ខណៈខុសៗគ្នាសំរាប់ក្រុមជនជាតិផ្សេងគ្នា ដែលបំរុងចូលជាសញ្ជាតិអូស្រ្តាលី និងយោងទៅតាមប្រភពកំណើត ឬប្រទេសកំនើត ។ ជាឧទាហរណ៍ សំរាប់ទេសចរមកពីប្រទេសខ្លះត្រូវបានគេអនុញ្ញាតអោយចូលប្រទេសអូស្រ្តាលីយ៉ាងងាយស្រួល ដោយមិនចាំបាច់ធ្វើការត្រួតពិនិត្យសុខភាពឡើយ តែ សំរាប់អ្នកផ្សេងត្រួវតែមានលិខិតបញ្ចាក់សុខភាពនិងស្ថានភាពជំងឺ ។ លើសពីនេះទៅទៀត អ្នកខ្លះ ឧទាហណ៍ និសិ្សត ត្រូវធ្វើតេស្តសុខភាព ថតកាំរស្មី x-ray នៅទ្រូង និងតេស្តរកមេរោគអេដស៍ដើម្បីទទួលបានទិដ្ឋការចូលប្រទេសអូស្រ្តាលី ។ តើមានរឿងនយោបាយ រឿងជំងឺឆ្លងរាលដាល និង មីក្រូជីវសាស្រ្តយ៉ាងដូចម្តេច បានជាចាត់ទុកនិស្សិតអន្តរជាតិជាអ្នកបង្កគ្រោះថ្នាក់ និងតំរូវអោយ មានការប្រុងប្រយ័ត្នចំពោះពួកគេ ឬផាត់ពួកគេចេញពីសង្គម?

ក្នុងការចោទជាសំណួរប្រវត្តិសាស្រ្តបែបនេះ ខ្ញុំដឹងពីប្រសិទ្ធិភាពនៃតួនាទីប្រវត្តិច្បាប់ និង លក្ខ័ណ្ឌធានាអះអាង និងចូលស្រុកអូស្រ្តាលី ជាឧទាហរណ៍គឺថាមិនដែលមានជំងឺអាសន្មរោគ នៅទ្វីបអូស្រ្តាលីទេ ។ ប៉ុន្តែ ជារឿយៗ លក្ខ័ណ្ឌ ការវិវត្តន៍ និងគំលាតខុសគ្នា មិនអាចពន្យល់តាមវិធីសាស្រ្តថ្លឹងថ្លែងហេតុផលក្នុងន័យជំងឺឆ្លងរាលដាលឬ មីក្រូជីវៈសាស្រ្ត…

រដ្ឋធម្មនុញ្ញអូស្រ្តាលីឆ្នាំ ១៩០១ លើកកំពស់តែសុខភាពសាធារណៈដើម្បីសមទទួលមុខមាត់ជារដ្ឋាភិបាល Commonwealth នោះគឺការធានាសុខភាព… នៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងប្រវត្តិការិយាល័យធិបតេយ្យ រដ្ឋបាលសុខភាពសាធារណៈរបស់ជាតិមានប្រភពកំណើតចេញពីការធានាសុខភាព…

ច្បាប់សុខភាពសាធារណៈ អន្តោប្រវេសន៍ និងភាពជាពលរដ្ឋជាគន្លឹះសំខាន់សំរាប់ការការសាងជាតិនិងគ្រប់គ្រងចំនួនប្រជាពលរដ្ឋ នៅក្នុងប្រវត្តិសាស្រ្តអូស្រ្តាលី ។ ច្បាប់ទំលាប់និងលក្ខ័ណ្ឌទាំងអស់នេះ ធ្លាប់ និងនៅតែ ត្រូវបានគេចំនាយទុនយ៉ាងច្រើន ក្នុងការរៀបចំគោលនយោបាយជាតិ និងក្នុងនយោបាយគ្រប់គ្រងការចូលរួម ឬមិនចូលរួមរបស់ប្រជាជនក្នុងរឿងនយោបាយ និងរឿងដែនដីនៅអូស្រ្តាលី ។ ដំណើរការគ្រប់គ្រងជំងឺឆ្លងរាលដាល និងត្រួតពិនិត្យសុខភាពតែងតែបង្កើតជាច្បាប់ជាផ្លូវការសំរាប់អនុញ្ញាតការចេញចូលស្រុកអូស្រ្តាលី និងក្លាយជាហេតុផលសមស្របសំរាប់យន្តកម្មនិងនយោបាយគ្រប់គ្រងសន្តិសុខព្រំដែន ៕


បកប្រែដោយ ថា លាងអាង leangang_tha@yahoo.com [១] Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន.