ប្រវត្តិវិទ្យា

ប្រវត្តិវិទ្យាគឺជាការសិក្សាអំពីហេតុការណ៍ ព្រឹត្តិការណ៍ បទពិសោធន៍អតីតកាលរបស់មនុស្សជាតិដោយពឹងផ្អែកលើកំណត់ត្រា និសក្ខីកម្មសម្រាប់សហសម័យ។ ម្យ៉ាងទៀតគឺជាវិជ្ជាសិក្សាអំពីអតីតកាលមនុស្សជាតិ និងសង្គមមនុស្ស ដែលប្រវត្តិវិទូព្យាយាមកសាងឡើងវិញ និងបកស្រាយឡើងវិញ ដោយផ្អែកលើកំណត់ត្រា និងសក្ខីកម្មសម្រាប់សហសម័យ។

គុណតម្លៃនៃប្រវត្តិវិទ្យា[១] កែប្រែ

តម្លៃអប់រំ កែប្រែ

  1. ផ្តល់ចំនេះដឹងដល់អ្នកសិក្សាឱ្យយកគំរូរល្អ៖ បទពិសោធន៍អតីកាល ដែលមានភាពប្រទាក់ក្រឡាគ្នាអាចធ្វើឱ្យអ្នកអានជក់ចិត្ត និងអាចយកទៅនិទានប្រាប់ដល់មិត្តភក្តិកូនចៅជំនាន់ក្រោយ ដើម្បីប្រកាន់យកគំរូល្អ និងជៀសវាងគំរូអាក្រក់។
  2. ផ្តល់ចំនេះដឹងដល់អ្នកសិក្សាឱ្យមានឧត្តមគតិជាតិនិយម បណ្តុះគំណិតស្នេហាជាតិ និងមានឆន្ទះការពារជាតិមាតុភូមិ។

តម្លៃជាវប្បធម៌ កែប្រែ

  1. ផ្តល់ចំនេះដឹងឱ្យអ្នកសិក្សាឱ្យស្គាល់ស្គាល់ពីអត្តសញ្ញាណជាតិ និងអន្តរជាតិ។
  2. បណ្តុះស្មារតីស្នេហាបេតិកភណ្ឌជាតិ និងអន្តរជាតិ។
  3. បណ្តុះស្មារតីទទួលស្គាល់រាល់ការព្រឹត្តឹរបស់ខ្លួន។
  4. បង្កើតការយល់ដឹងអំពីអតីតកាល ដើម្បីរៀបចំអនាគតឱ្យបានល្អប្រសើរឡើង និងជៀសវាងគំហុសច្រំដែល។

តម្លៃសីលធម៌ កែប្រែ

  1. បណ្តុះមនោសញ្ចេតនាសាមគ្គីជាតិ និងអន្តរជាតិ។
  2. បង្កើតទំនាក់ទំនងល្អជាសកល។
  3. បណ្តុះស្មារតីកតញ្ញូកតវេទី កោតសរសើរនិងយកគំរូល្អរបស់បុព្វបុរស ដើម្បីធានាបាននិរន្តរភាព និងសុខដុមភាពនៃប្រជាជាតិខ្លួន។
  4. បណ្តុះគំនិតត្រិរិះពីចំនុចខុសឆ្គង និងភាពខ្វះខាតរបស់បុព្វបុរស ដើម្បីពិចារណារកផ្លូវវិជ្ជមានសម្រាប់ជាតិ និងក្លាយជាពលរដ្ឋល្អប្រកបដោយការទទួលខុសត្រូវ។

ឯកសារយោង កែប្រែ

  1. សៀវភៅជំនួយស្មារតី ប្រវត្តិវិទ្យា របស់ក្រសួងអប់រំ យុវជននិងកីឡា ឆ្នាំ២០១៧ ទំព័រទី១-២