ប្រហុក
ប្រហុក ដែលប្រើក្នុង ម្ហូបខ្មែរ ជា គ្រឿងទេស ឬ គ្រឿង។ វាមានដើមកំណើតធ្វើអំពីត្រី ក្នុងកំឡុងខែដែលគ្មានត្រីស្រស់សម្រាប់ផ្គត់ផ្គង់ច្រើន។ ដោយសារតែវាមានជាតិប្រៃ និងក្លិនខ្លាំង វាត្រូវបានគេប្រើប្រាស់ជាអាហារបន្ថែមក្នុង ម្ហូបខ្មែរ ដូចជាសម្ល និងទឹកជ្រលក់ជាដើម។ ដូចពាក្យខ្មែរមួយឃ្លាថា "គ្មានប្រហុក គ្មានអំបិល" សំដៅលើម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់។ ដូច្នេះបញ្ជាក់ពីសារៈសំខាន់របស់វានៅក្នុងម្ហូបខ្មែរ។ ប្រហុកមានក្លិនខ្លាំង និងប្លែកពីគេ ដែលទទួលបានរហស្សនាមថា "ឈីសខ្មែរ"។[១][២] ប្រហុកត្រូវបានបរិភោគជាមុខម្ហូបសំខាន់ជាមួយ បាយ និងបន្លែស្រស់ដូចជា សណ្តែកកួ តាសក់ និង ត្រប់ស្រួយជាដើម។
ជួនកាលប្រហុកត្រូវបានចែកជាអំណោយដល់ជនរងគ្រោះដោយទឹកជំនន់ ឬគ្រោះរាំងស្ងួតដោយសប្បុរសជន និងអង្គការផ្សេងៗ។ វាអាចបរិភោគឆ្អិន ឬចៀន ប៉ុន្តែជាធម្មតាមិនបរិភោគឆៅទេព្រោះប៉ះពាល់ដល់សុខភាព។ យើងអាចរក្សាទុកបានយូរ រហូតដល់មួយទៅពីរឆ្នាំបាន អាស្រ័យទៅលើវិធីធ្វើ និងទីកន្លែងទុកដាក់ដែលមានអនាម័យ។
ប្រភេទ និងការផលិត
កែប្រែប្រហុកត្រូវបានធ្វើឡើងដោយប្រើត្រីផ្សេងៗ និងរសជាតិប្រៃ។ ត្រីដែលប្រើរួមមាន ត្រីផ្ទក់ និងត្រីជាច្រើនប្រភេទទៀត។
ប្រហុកត្រូវបានគេយកមកបុក ឬកិនសាច់ត្រីស្រស់បន្ទាប់ពីធ្វើ និងលាងសម្អាតវា។ ត្រីដែលត្រូវយកមកធ្វើជាប្រហុក អាចត្រូវបានយកមកជម្រះស្រកាតាមរយៈជ្រុំនឹងជើង ដូចជាស្រាទំពាំងបាយជូរ ឬកែច្នៃដោយម៉ាស៊ីន។ ក្រោយត្រីបុករួចត្រូវទុកចោលដើម្បីឱ្យស្រស់ទឹករយៈពេលមួយថ្ងៃ បន្ទាប់មកគេធ្វើការប្រឡាក់ជាមួយអំបិលឱ្យប្រៃ។ ប្រហុកត្រូវបានគេទុកក្នុងពាងដីឥដ្ឋធំៗគ្របដោយគម្របធ្វើពីបន្ទះឫស្សីត្បាញ។ ក្រោយមកទៀត ប្រហុកអាចបរិភោគបានក្រោយពេលផ្អាប់ទុករយៈពេល ២០ថ្ងៃ ប៉ុន្តែប្រហុកមានគុណភាពល្អបំផុតត្រូវទុកចោលរហូតដល់ ៣ឆ្នាំ។
ប្រហុកក៏ផលិតនៅប្រទេសវៀតណាម និងនាំចូលសម្រាប់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក។[៣]
ចានប្រហុក
កែប្រែប្រហុកអាចត្រូវបានរៀបចំ និងបម្រើតាមវិធីផ្សេងៗគ្នា ខ្លះរៀបចំដាក់ចាន ឬខ្លះទៀតរៀបចំទុកដាក់ដោយខ្ចប់រុក្ខជាតិ ដូចជា ស្លឹកចេក ស្លឹករំដេង រមៀតជាដើម។ ខាងក្រោមនេះជាមុខម្ហូបដែលប្រហុកជាគ្រឿងផ្សំសំខាន់៖
ប្រហុកចៀន
កែប្រែប្រហុកចៀន ជាធម្មតាវាត្រូវបានលាយជាមួយសាច់ (ជាធម្មតាសាច់គោ ឬសាច់ជ្រូក) និងម្ទេស។ វាក៏អាចបរិភោគជាគ្រឿងជ្រលក់អមដោយបន្លែដូចជា ត្រសក់ ឬត្រប់ស្រួយ និងបាយ។
ប្រហុកគ្របដណ្តប់
កែប្រែប្រហុកកប់ ឬ ប្រហុកអាំង ប្រហុកប្រភេទនេះគ្របដោយ ស្លឹកចេក ហើយទុកធ្វើម្ហូបនៅក្រោមថ្មក្រោមភ្លើង ឬពីលើធ្យូង។
ប្រហុកឆៅ
កែប្រែប្រហុកឆៅ ប្រហុកប្រភេទនេះអាចយកទៅចិញ្ច្រាំជាមួយនឹង ស្លឹកគ្រៃ ម្ទេស និងពងមាន់ ជាមួយសាច់ដូចជាសាច់ជ្រូក ឬសាច់គោជាដើម។ ម្យ៉ាងទៀត ប្រហុកប្រភេទនេះនិយមប្រើជាគ្រឿងជ្រលក់បន្លែស្រស់។
ឯកសារយោង
កែប្រែ- ↑ "Prahok, the Cambodian cheese". Lily's Secret Garden. 16 November 2019. Archived from the original on 19 តុលា 2020. Retrieved 12 November 2020.
- ↑ Higginbottom, Justin (22 November 2018). [https:/ /www.ozy.com/around-the-world/rotting-fish-odor-whats-not-to-love-about-this-spicy-cambodian-paste/90053/ "ក្លិនត្រីរលួយ — អ្វីដែលមិនគួរស្រឡាញ់ អំពីទឹកម្ទេសកម្ពុជានេះ?"]. Retrieved 12 November 2020.
{{cite web}}
: Check|url=
value (help); Unknown parameter|Publisher=
ignored (|publisher=
suggested) (help); zero width space character in|title=
at position 21 (help) - ↑ Muyhong, Chan. .com/prahok-put-quality-test "Prahok put to the quality test" (in អង់គ្លេស). Retrieved 2021-07-23.
{{cite web}}
: Check|url=
value (help); Unknown parameter|គេហទំព័រ=
ignored (help)[តំណភ្ជាប់ខូច]