ប្រាសាទកណ្តាលស្រះស្រង់
ប្រាសាទខ្មែរ
ប្រាសាទកណ្តាលស្រះស្រង់ទីតាំងស្ថិតនៅក្នុងកណ្តាលស្រះស្រង់ ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះត្រូវបានរងគ្រោះថ្នាក់ដោយសារកត្តាមនុស្ស និងធម្មជាតិជាច្រើនសតវត្សរ៍មកហើយ។ ប្រាសាទនេះត្រូវបានជុសជុលឡើងវិញនៅខែមីនា ឆ្នាំ២០២០ និងត្រូវបានបញ្ជប់នៅក្នុងចុងឆ្នាំ២០២០នេះ។ ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានសម្ពោធបញ្ចប់ការជួសជុលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ក្រោមអធិបតីភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន[១]។
ប្រាសាទកណ្តាលស្រះស្រង់ | |
---|---|
ឈ្មោះ: | ប្រាសាទកណ្តាលស្រះស្រង់ |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៧ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១២ |
ឧទ្ទិសថ្វាយ: | ព្រះពុទ្ធសាសនាមហាយាន |
ស្ថាបត្យកម្ម: | រចនាបថបាយ័ន |
ទីតាំង: | ខេត្តសៀមរាប |
ឯកសារយោង
កែប្រែ- ↑ អាជ្ញាធរជាតិអប្សរា