ប្រាសាទក្តាក់
ប្រវត្តប្រាសាទ
កែប្រែប្រាសាទក្តាក់មានទីតាំងស្ថិតនៅក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែង ខេត្តព្រះវិហារ។ ប្រាសាទនេះមានចម្ងាយប្រហែល ២៧គីឡូម៉ែត្រពីទីរួមស្រុកគូលែន។ ប្រាសាទនេះកសាងឡើងនៅលើទីទួមួយ ដែលមានប្រាង្គចំនួនបី កសាងអំពីថ្មភក់ សាងសង់ឡើងក្នុងសតវត្សរ៍ទី១១ ក្នុងសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២។ ប្រាសាទនេះកសាងក្នុងរចនាបថឃ្លាំង និងបាពួន។ តាមរយៈការសង្កេតដល់ទីតាំងប្រាសាទនេះមានប្រាង្គចំនួនពីដែលមិនទាន់ឆ្លាក់រួចនៅឡើយ។ អ្វីដែលនៅសេសសល់មានលក្ខណៈនៅល្អឃើញមានដូចជា ទ្វាបញ្ឆោទ ផ្តែរមានរូបព្រះកាល និងហោជាងមានរូបព្រះវិស្ណុផ្ទំលើនាគសេសៈជាដើម។ ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់អាទិទេពទាំងបីនៃសាសនាព្រាហ្មញ្ញ[១]។
ឯកសារយោង
កែប្រែ- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2019-02-08. Retrieved 2019-01-29.