ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកំណត់ឈ្មោះជាផ្លូវការថាប្រាសាទខ្ទុំ ចុះលេខថ្មី CISARK.696 ធ្លាប់បានចុះបញ្ជីសារពើភណ្ឌប្រាសាទ ដោយលោកអេជែន លុយណេ ដឺឡាហ៊្យុងតែ ហៅប្រាសាទC លេខចាស់ IK.270[]។ ប្រាសាទនេះស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ពីភូមិកោះកេរ ១គីឡូម៉ែត្រខាងត្បូងជ្រុងអាគ្នេយ៍នៃរហាល និងមានចម្ងាយ៥០០ម៉ែត្រខាងត្បូងប្រាសាទដំរី។ ប្រាសាទនេះមានរាងបួងជ្រុងស្មើដែលធ្វើអំពីថ្មបាយក្រៀម មានជណ្តើរឡើងទាំងបួនទិស ចំណែកជណ្តើរខាងកើតឡើងចូលខាងក្នុងតួប៉មតែម្តង ធ្វើឱ្យស្គាល់ថាប្រាសាទនេះបែរមុខៅរកទិសខាងកើត។ ស៊ុមទ្វារអំពីថ្មភក់និងលំអដោយសសរស្តម្ភពហុជ្រុង[]។ នៅលើទ្វារមានផ្តែរទ្វារសឹងរិចរិលពិបាកមើលក៏ប៉ុន្តែក៏បញ្ជាក់ពីលោក ហង់រី ប៉ាម៉ង់ជេ បានបង្ហាញថាផ្តែរលំអដោយកម្រងមាលាជាក្បាច់ដងធ្នូត្រង់ ព្រះឥន្ទ្រគង់លើដំរីព្ធរីវ័ណក្បាលបី ទ្រង់ជាឆ្នាំការពារទិសខាងកើតជាស្តេចនៃទេវៈទាំងឡាយនៃឋានត្រៃត្រឹងជាអ្នកបង្កើតទឹកភ្លៀង និងផ្គររន្ទះ។

ប្រាសាទខ្ទុំ

ឈ្មោះ: ប្រាសាទខ្ទុំ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថបកោះកែរ
ទីតាំង: ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

ឯកសារយោង

កែប្រែ
  1. Akinori Mizoguchi, Takeshi Nakagawa, 2011,Koh Ker and Beng Mealea.
  2. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូពា៌ប្រទេស(EFEO) ឆ្នាំ២០០៨ បញ្ជីសារពើភណ្ឌស្ថានីយបុរាណប្រទេសកម្ពុជា ខេត្តព្រះវិហារ ទំព័រទី៣៦។