ប្រាសាទខ្នារ

ឈ្មោះ: ប្រាសាទខ្នារ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថកោះកែ
ទីតាំង: ភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ

លក្ខណៈទូទៅ

កែប្រែ

ប្រាសាទខ្នារស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ពីភូមិកោះកេរ មានចម្ងាយ ១គីឡូម៉ែត្រខាងត្បូងរហាល និងមានចម្ងាយ ១០០ម៉ែត្រទិសនរតីពីត្រពាំងអង្គខ្នារ[]។ ប្រាសាទខ្នារមានលក្ខណៈពិសេសមួយជាសំណង់សាសនា ដែលពាក់ព័ន្ធនឹងរហាល ហើយស្ថិតនៅតាមបណ្តោយអ័ក្សនៃរហាលតាមទិសខាងជើងទៅត្បូងដែលមានចម្ងាយ ៥៥០ម៉ែត្រខាងត្បូងរហាល[]។ បញ្ជាក់ថាជាសំណង់ឈើប្រើសម្រាប់រោងជាងពេលសាងប្រាសាទកោះកេរ ក៏ប៉ុន្តែការសិក្សាថ្មីៗនេះ បង្ហាញថាបំណែកថ្មកក់រាយប៉ាយត្រូវបាន គេវិភាគថាជាសំណង់ទម្រតម្កល់ប្រហែល ៣ម៉ែត្រជារាងការ៉េប្រវែង ៦ម៉ែត្រតាមជ្រុងនីមួយៗទ្រសិវៈលិង្គដ៏ធំមួយ[]។ ផ្នែកខាងក្រៅនៃទម្រធ្វើអំពីថ្មភក់ រីឯផ្នែកខាងក្នុងធ្វើអំពីថ្មបាយក្រៀម[]។ ទម្រយោនីប្រាសាទនេះមានលក្ខណៈពិសេសមួយធំ បានទំហំ ២ម៉ែត្រគុណ ១ម៉ែត្រ ពីបាតទម្រដល់ចុងទម្រសិវៈលិង្គមានកម្ពស់ ៧ម៉ែត្រ សិល្បៈករចុះទម្លាយជញ្ជាំងប្រាសាទ ដើម្បីបង្ហូរទឹកហូរឆ្លាក់នៅទិសខាងជើងជាទិសតំណាងឱ្យទ្រព្យសម្បត្តិ។ លើសពីនេះទៀត ប្រាសាទខ្នារជាកន្លែង ដែលមានចម្លាក់ក្រឡោតទាប រូបទេពជាច្រើនលើផ្ទាំងថ្មធម្មជាតិនៅទីនោះមានស្រាប់។ ដើម្បីបន្សុតទឹកភ្លៀងចម្លាក់នេះ អាចប្រើប្រាស់មុខងារដូចស្ទឹងលិង្គពាន់នៅភ្នំគូលែននាដើមសតវត្សទី៩ និងក្បាលស្ពាននាសតវត្សទី១១[]

ឯកសារយោង

កែប្រែ
  1. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូពា៌ប្រទេស(EFEO) ឆ្នាំ២០០៨ បញ្ជីសារពើភណ្ឌស្ថានីយបុរាណប្រទេសកម្ពុជា ខេត្តព្រះវិហារ ទំព័រទី៣៦។
  2. Journal of Khmer Studies, 2009,Udaya,p.45
  3. Akinori Mizoguchi, Takeshi Nakagawa, 2011, Koh Ker and Beng Mealea.pp.56-59
  4. Journal of Khmer Studies, 2009,Udaya,p.45
  5. Akinori Mizoguchi, Takeshi Nakagawa, 2011, Koh Ker and Beng Mealea.pp.56-59