ប្រាសាទគោកបេង
ប្រាសាទគោកបេងស្ថិតនៅក្នុងវត្តប្រាសាទជ័យព្រឹក្ស នៅក្នុងភូមិគោកបេង ឃុំកំពង់ប្រណាក់ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីថ្មបាយក្រៀម និងថ្មភក់ រវាងឆ្នាំ៩៣៦ និង ៩៥១ ដោយមេទ័ពម្នាក់ឈ្មោះគោក តាមបញ្ជារបស់ព្រះបាទជ័យវរ្ម័នទី៤។ នៅជិតប្រាសាទនេះមានដើមឈើបេងមួយយ៉ាងធំ។ ដូច្នេះហើយបានជាព្រះអង្គដាក់ឈ្មោះប្រាសាទនេះថាប្រាសាទគោកបេង។ សព្វថ្ងៃនេះមាននៅសេសសល់តែថ្មនៃប្រាសាទចាស់ៗខ្លះប៉ុណ្ណោះ។ ប្រាសាទនេះត្រួវបានស្ថាបនាឡើងវិញអំពីបេតុងនៅឆ្នាំ១៩៩៨។ ប្រាសាទថ្មីនេះមានកំពស់៨ម៉ែត្រ និង ទំហំ១២ម៉ែត្រការ៉េ។ នៅទីនោះមានព្រះពោធិសាត់ចំកណ្តាល ដែលជាកន្លែងគោរពបូជា។