ប្រាសាទជម
ប្រាសាទជមមានទីតាំងស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូ ដែលទទួលរងការខូចខាតធ្ងន់ធ្ថរ ដោយផ្អែកលើស្ថានភាពខូចខាតរបស់ប្រាសាទ ការងារជុសជុលតម្រូវឱ្យអ្នកជំនាញអនុវត្តបច្ចេកទេសអាណាស្ទីលូស ពោលគឺត្រូវធ្វើការរូសរើតួនៃប្រាសាទទាំងស្រុង ដើម្បីធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្ម ដែលបាក់ខូច និងរៀបចំតួប្រាសាទឡើងវិញ ដោយរក្សាឱ្យបានទម្រង់ដើមទាំងស្រុង។ គម្រោងជួសជុលនេះត្រូវប្រើពេលវេលារយៈ៣ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០២១។ គម្រោងនេះមានការសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយមូលនិធិបេតិកភណ្ឌពីភពលោក[១]។
ឯកសារយោង
កែប្រែ- ↑ ការផ្សព្វផ្សាយរបស់គេហទំព័ររបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។