ប្រាសាទត្រពាំងប្រើស
ប្រាសាទត្រពាំងប្រើសមានទីតាំងនៅក្នុងព្រៃឡង់ ឃុំសុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ប្រាសាទបុរាណសម្ងំលាក់ខ្លួនក្នុងព្រៃដ៏ជ្រៅនោះឈ្មោះថា ប្រាសាទត្រពាំងប្រើស មាន៣ប្រាសាទតម្រៀបគ្នាទទឹងថ្ងៃ បែរមុខទៅទិសខាងកើត ហើយនៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រ មានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំងប្រើស មានចម្ងាយពីភ្នំជីប្រមាណ៥គ.ម និងស្ថិតនៅចម្ងាយ៣៦គីឡូម៉ែត្រពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ។
ប្រាសាទត្រពាំងប្រើស | |
---|---|
ឈ្មោះ: | ប្រាសាទត្រពាំងប្រើស |
អ្នកកសាង: | ស្តេចស្រីសម្ភុបុរៈ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី៨ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថខ្មែរ |
ទីតាំង: | នៅក្នុងព្រៃឡង់ ឃុំសុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ |