ប្រាសាទត្រាំព្រាល
ប្រាសាទត្រាំព្រាល ឬប្រាសាទប្រទាលជូ ឬប្រាសាទចេញដែលមានទីតាំងស្ថិតនៅក្នុងវត្តត្រាំព្រាល ក្នុងភូមិរុងរឿងបួន ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីខាងកើតទីរួមស្រុកជាំក្សាន្ត តាមបណ្តោយផ្លូវពីទីរួមស្រុកជាំក្សាន្តទៅឃុំកំពង់ស្រឡៅ។ ប្រាសាទនេះមានទំហំ៥០ម៉ែត្រគុណ៥០ម៉ែត្រស្ថិតតនៅលើទួលមួយ សង់អំពីឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀមដែលមានកំពែងថ្មបាយក្រៀមព័ន្ធជុំវិញ និងមានក្ខោងទ្វារនៅទិសខាងកើត នៅក្នុងកំពែងមានតួប៉មសង់អំ[១]ពីឥដ្ឋ។
- ↑ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ