ប្រាសាទទ
ប្រាសាទទមានទីតាំងស្ថិតនៅឦសាននៃបារាយណ៍ខាងកើត។ ប្រាសាទនេះមានតួប៉មពីរសង់អំពីឥដ្ឋបែរមុខទៅទិសខាងកើត មានសិលាចារឹកមួយនិយាយអំពីប្រព័ន្ធទឹកធម្មជាតិជាភាសាសំង្រ្កឹត។ អ្នកស្រុកហៅប្រាសាទនេះថា ប្រាសាទទដោយគិតថាការហៅនេះគឺសំដៅទៅលើទំនប់ទ ដែលមានន័យថាទបង្ហូរទឹក ធ្នារទឹកភ្លៀងដែលធ្លាក់ពីអាកាស វាត្រូវនឹងទីតាំងកន្លែងនេះគឺជាកន្លែងទប់ទឹកភ្លៀងដែលធ្លាក់មកតាមភ្នំគូលេន (ទំនប់នេះត្រូវបានបិទនៅឆ្នាំ១៩៧៥)។