ប្រាសាទទទឹងថ្ងៃ

រូបភាពតូច|ប្រាសាទទទឹងថ្ងៃ ប្រាសាទទទឹងថ្ងៃជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។ អាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើ ប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ ដែលវាជាទិដ្ឋភាពមួយធ្វើឲ្យយើងមានអារម្មណ៍ប្លែកពីប្រាសាទនានាខ្លាំងមែនទែន។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ គួរឲ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានទេសចរទៅដល់ទេ ទាំងទេសចរជាតិ និងអន្តរជាតិ[]

ឯកសារយោង

កែប្រែ
  1. កម្ពុជា ដែនដីសុវណ្ណភូមិ - Cambodia Golden Territory