ប្រាសាទនរាយ
ប្រាសាទនរាយជាប្រាសាទបុរាណខ្មែរដែលត្រូវបានស្ថាបនាឡើងក្នុងពេលជាមួយនឹងប្រាសាទសំបូរព្រៃគុក ក្នុងសតវត្សទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិក្រឡាពាល ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំងាយប្រហែល៣២គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនរាយណ៍ ជាប្រាសាទដែលបានសាងសង់ឡើងក្នុងសតវត្សទី៧ ។ ប្រាសាទនេះមានប្រាសាទចំនួនបីស្ថិតក្នុងបរិវេណតែមួយ ។ ប្រាសាទទី១ មានកំពែងពីរជាន់ ដែលមានបណ្ដោយ ១០០ម និងទទឹង ៥០ម សាងសង់ឡើងដោយថ្មបាយក្រៀម ដោយនៅក្នុងនោះមានប្រាសាទប្រាំត្រូវបានកសាងឡើងអំពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ។ ប្រាសាទទី២ និងទី៣ មានតម្កល់រូបព្រះនរាយណ៍ ។
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |