ប្រាសាទបន្ទាយសៀម

ទីតាំងភូមិសាស្រ្ត

កែប្រែ

ប្រាសាទបន្ទាយសៀមដែលមានទីតាំងស្ថិតនៅក្នុងព្រៃឡង់ជិតភូមិត្រពំាងទា ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ យើងអាចដំណើរឆ្លងតាមកំពង់ដឈ្មោះវឌ្ឍនះដែលស្ថិតក្នុងភូមិធំ ក្នុងឃុំសណ្តាន់នៃស្រុកសំបូរឆ្ពោះទៅត្រើយម្ខាង កាត់តាមវត្តពាក់វែក ដែលជាវត្តមួយដែលមានសល់ស្លាកស្នាមនៃបុរាណស្ថានដ៏សំខាន់មួយដែរ ដែលចំាបាច់ត្រូវសិក្សាស្វែងយល់បន្ថែមទៀត....យើងបានឆ្លងកាត់ស្ពានឈើចាស់ៗ ស្របដងទន្លេ ដែលតូចល្មមតែរថយន្ដ ហើយទ្រុឌទ្រោមគួរអោយព្រឺស្ញើប ហូរហែរតាមវត្តអាជេនរហូតត្រាទៅដល់ភូមិស្ពានក្តារ ។ ហើយពេលរសៀលបន្តិចក៏នំាគ្នាទៅមើលទីថ្មរំចេកដែលមានសណ្ឋានស្រួចៗឡើងលើ ។ គោយន្តឆ្នៃបានរត់លើផ្លូវដែលឈូសឆាយដោយក្រុមហ៊ុនមួយក្នុងដែនព្រៃឡង់ប្រមាណជាងម្ភៃគ.ម មុនចាកចេញពីផ្លូវបុកចូលផ្លូវលំបាកជាង១០គ.មទៀត កាត់កូនជ្រោះនានា ឆ្ពោះទៅកាន់ប្រាសាទ ។ទោះជាសម្លេងម៉ាស៊ីនរថយន្តលាន់កងរំពងខ្ទរព្រៃពិតមែនក៏ដោយតែសត្វស្លាបគួរអោយស្រឡាញ់ខ្លះនៅតែហើរ និង លោតជិតៗយើងនៅឡើយ ។​ អ្នកស្រុកបានប្រាប់ថា ទីនេះកើនចំនួនសត្វក្ងោក សត្វខ្ទីង និង ដំរី....ដំណឹងក្រៅផ្លូវការនេះវាជាដំណឹងសែនរីករាយ និង សែនមោទន។ ប្រាសាទទំាងមូល ក៏ដូចជាកំពែង វាមិនមានអ្វីដែលនៅសេសសល់ទេ ។ វារលុះដោយសារធម្មជាតិ និង មនុស្សជីកកកាយ ។ លើរថយន្ត គេបានដាក់រួចហើយនូវផ្ទំាងថ្មធំៗពីរ ដែលមួយជាមេទ្វារមានសិលាចារឹក( ប.១៩៨ស.ម​,​ទទឹង៧៨.៥ស.ម កំរាស់២៤ស.ម ) មួយទៀតជាផ្តែរ ដែលស្ថិតក្នុងរចនាបថកំពង់ព្រះនាស.វទី៨( ប.២១៤ស.ម,​ទទឹង៨៦ស.ម កំរាស់១៩ស.ម ) ទំរសសរពេជ្រ ​( ? ) ៣ដុំ ។ ក្រុមទំាងមូលចង់យកវត្ថុលំអរដទៃទៀតមានជើងទំរ(យោនី)២ដុំ ...និង មេទ្វារមួយផ្ទំាងទៀត តែពេលវេលា....ស្ថានភាពផ្លូវ....និង ភាពប្រទំាងប្រទើសរបស់អ្នកស្រុក រហូតមានការប្រកាសប្រមូលមនុស្សក្នុងភូមិភ្លាមៗ ដោយសារអ្នកស្រុកខ្លះមិនសប្បាយចិត្តនឹងយកអ្វីចេញពីតំបន់គាត់បើទោះជាមានច្បាប់ក៏ដោយ....  រហូតលេចចេញនូវព័ត៌មានច្របូកច្របល់ ភ័ន្តច្រឡំ....និង តឹងសរសៃកដាក់គ្នាម្ដងម្កាល ។ ជាទម្លាប់ដែលយើងធ្លាប់ដឹងនិងធ្លាប់ឆ្លងកាត់ រាល់សម្បត្ដិវប្បធម៌ជាតិដែលនៅសល់ពីការលួច ឬ បំផ្លាញដោយមនុស្ស ឬ ទុកចោលអោយខូចមិនរវីរល់ក៏ដោយ បើសិនជាមានច្បាប់ទៅសុំយកមករក្សាទុក បែរជាមានបញ្ហាទៅវិញ ។ ល្ងាចមែនទែនហើយទើបយើងមកដល់ភូមិស្ពានក្តារវិញ ។