ប្រាសាទបានភ្លួង
រូបភាពតូច ប្រាសាទបានភ្លួនមានទីតាំងស្ថិតនៅក្នុងស្ថិតនៅភូមិបានភ្លូង ស្រុកប្រាសាទ ខេត្តសុរិន្ទ ចម្ងាយពីព្រំដែនខ្មែរច្រកអូស្មាច់៣៥គម។ ប្រាសាទនេះសាងនៅរវាងសតវត្សរ៍ទី១១-១២ និងធ្លាប់ជួសជុលតាមបែបអាណាស្ទីឡូស្សីស (Anastylosis method ជួសជុលដោយប្រើវត្ថុធាតុដើមដែលមានស្រាប់ឡើងវិញ) នៅឆ្នាំ១៩៧២ដោយលោក Vance R. Childress។ នៅលើផ្ដែរនៃទិសខាងកើត និងខាងត្បូងផ្នែកកណ្ដាលមានបង្ហាញចម្លាក់ព្រះឥន្ទជិះដំរី ដែលអាចបញ្ជាក់ថាប្រាសាទនេះសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥន្ទ?។ ម្យ៉ាងទៀត រហូតមកដល់សព្វថ្ងៃនៅមានទំនៀមរៀបពិធីទាក់ទងនឹងរឿងស្ដេចដំរីស និងនាងសក់ក្រអូប (នាងទន់សត្ត្រា)នាខែចែត្ររៀងរាល់ឆ្នាំ។ រឿងទាក់ទងនឹងនាងសក់ក្រអូប និងស្ដេចដំរីសមានប្រជាប្រិយណាស់នៅម្ដុំប្រាសាទនេះ ក៏ដូចជាខេត្តសុរិន្ទទាំងមូល។ រឿងព្រេងនេះមិនល្បីតែនៅស្រុកខ្មែរទេ ស្រុកលាវក៏មានដែរ។ ផ្ដែរមួយទៀតបង្ហាញអំពីព្រះគ្រឹស្ណសម្លាប់នាគកៃវល្យ (កែសម្រួលមកជា កាលិយ? )(Kaliya Krishna)។