ប្រាសាទបាយ័ន

ក្រុងអង្គរធំ ឬ យសោធរបុរៈ

ប្រាសាទបាយ័ន គឺជា​ប្រាសាទ​ខ្មែរ​ដែលប្រកបដោយក្បូចក្បាច់រចនាល្អវិសេសទាក់ទងនឹងពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ប្រាសាទបាយ័នត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទនេះកសាងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន មានទីតាំងស្ថិតនៅក្រុងអង្គរធំ។

ប្រាសាទបាយ័ន្ត

ឈ្មោះ: ប្រាសាទបាយ័ន្ត
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី ១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន្ត
ទីតាំង: ក្រុងអង្គរធំ ខេត្តសៀមរាប

ទីតាំងភូមិសាស្រ្ត

កែប្រែ

ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្អវិចិត្រ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ[]

 

ប្រវត្តិនៃឈ្មោះបាយ័ន្ត

កែប្រែ

ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សាវរស បានលើកយកគំនិតរបស់លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស (Cœdès) ដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន្ត ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក។ វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្ត ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲ្យព្រះពិស្ណុការ (វិឝ្វកម៌ន៑) ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឲ្យដូចទៅនឹងស្នាដៃនៅលើផែនដីរបស់វិឝ្វកម៌ន៑។[] thumb|ប្រាសាទបាយ័ន

ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន

កែប្រែ

គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ ស្ថិតនៅក្នុងឥរិយាបថសមាធិ នៅបាតអណ្តូង ដែលស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២ ។ ចម្លាក់ព្រះពុទ្ធអង្គនេះ បង្អាញឲ្យយើងដឹងនូវផ្នត់គំនិតនយោបាយនាសម័យព្រះបាទជ័យវរ្ម័នទី៧ កាលពីចុងគ្រិស្តសតវត្សរ៍ទី១២ ដើមគ្រិស្តសតវត្សរ៍ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធប្រវត្តិសាស្រ្ត បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការបង្ហាញនូវផ្នត់គំនិតនយោបាយរបស់ ព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍នោះ ចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀត គឺបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ ពីព្រោះថា បល្ល័ង្ក ឬព្រះអាទិទេពខាងព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឲ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកេស្វរៈទៅវិញ ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះ ជាដើម ។ លោកបណ្ឌិតបានបន្តឲ្យដឹងថា ការផ្លាស់ប្តូរប្រព័ន្ធសាសនាខាងលើនេះ អាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ព្រះអង្គ ដែលតំណាងឲ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័ន ទី ៧ តែម្តង នេះជាចំណុចយ៉ាងសំខាន់បំផុត ។ តាមការស្រាវជ្រាវខាងបុរាណវិទ្យា និង ខាងសិលាចារឹក លោកសាស្រ្តាចារ្យបានឲ្យដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សក្រោមរូបភាពរបស់ព្រះពុទ្ធ ឬគេថ្វាយព្រះនាមព្រះមហាក្សត្សទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅក្នុងសង្គមខែ្មរបុរាណ ។ លោកត្រាណេ បានបញ្ជាក់ឲ្យដឹងថា កត្តាទាំងនេះហើយដែលបង្ហាញឲ្យយើងដឹងថា ព្រះពុទ្ធអង្គនៃប្រាសាទបាយ័ន ដែលសព្វថៃ្ង គេបានយកទៅទុកនៅក្នុងអគារកែ្បរ លានព្រះគម្លង់ ពិតជាតំណាងឲ្យព្រះពុទ្ធរាជ ជំនួសឲ្យទេវរាជយ៉ាងប្រាកដមែន។ ចំពោះចលនាបន្លាស់ប្រព័ន្ធគំនិតពីទេវរាជ មកពុទ្ធរាជ បានទទួលការគាំទ្រពីអ្នកប្រាជ្ញធំៗ ដូចជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជាដើម ។ គួររំឭកថា ព្រះពុទ្ធដ៏ធំរបស់យើង ត្រូវបានគេជួលជុលឡើងវិញ ព្រោះត្រូវបានគេកមេ្ទចជាច្រើនចំណែក ហើយទម្លាក់ចោលក្នុងបាតអណ្តូង ក្រោយពីប្រតិកម្មសិវនិយមចំពោះលទ្ធិព្រះពុទ្ធសាសនា ក្រោយ​ពី ព្រះបាទជ័យវរ្ម័នទី៧ បានសោយទិវង្គតទៅនោះ []thumb|ប្រាង្គកណ្តាល

ចម្លាក់ត្រីប្រាសាទបាយ័ន្តនិងអង្គរវត្ត

កែប្រែ

ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងំខាងកើត ស្លាបខាងត្បូង ប្រាសាទអង្គវត្ត បង្ហាញពីរឿងទេវកថាមួយបរិយាអំពី”ការកូរសមុទ្រទឹកដោះ”។ផ្ទាំងចម្លាក់នេះមានបណ្តោយប្រវែង ៥០ មែត្រ ចែកជាបីផ្នែក ផ្នែកខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពូកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស។ ផ្នែកកណ្តាល បង្ហាញពសកម្មភាពកូរសមុទ្រទឹកដោះដោយពូកអាសូនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល។ពួកអាសូរដែលឈរនៅផ្នែក ខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ។ ក្នុងនោះ ត្រីខ្លះមានរូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះប្រព្រឹត្តទៅ អស់រយៈពេល១.០០០ឆ្នាំ ហើយលេចចេញនូវបាតុភូត ផ្សេងៗជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះ ឧច្ច័យស្រព នាងលក្សីនិងអ្វីៗជាច្រើនទៀត ។ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឌសម្រាប់ធ្វើអោយជីវិតលែងស្លាប់។ ក្រៅពីប្រាសាទអង្គវត្ត ចម្លាក់ត្រីក៍មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ។ ប្រាសាទបាយ័ន ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន (ទី៧)នៅអំពីរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថានិងជីវកថាប្រចាំថ្ងៃរបស់ប្រជាជន។ ចម្លាក់នៅរោងទងខាងត្បូង ស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧបករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផល់ប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ។ ម្យ៉ាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ។ តាមរយៈសារណាបញ្ចាប់បរិញ្ញាប័ត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែល ឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័នវិភាគរក ប្រភេទពូជត្រីទាំអស់នេះទេ។ ដោយមានការជួយជ្រោមជ្រែងពីរលោក ទូច សៀង តាណា អ្នកឯកទេសត្រីប្រចាំគណៈកម្មាធិការជាតិទន្លេ មេគង្គ និងអ្នកស្រី Barbara Albrecht យើងអាចបញ្ចាក់ អំពីអំបូរត្រី ឬជួនកាលថែមទាំងអាចស្គាល់ប្រភេទពូជ ត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តទៀតផង ។ thumb|រូបគំនូរ ក្នុងចំណោមប្រភេទត្រីចំនួន១៦ដែល ឆ្លាក់បង្ហា្ញញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ពូជត្រីចំនួន១៣ ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទទាំងពីនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣។ ចំនូននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រូច ហើយផ្នែកខ្លះពុកផុយដោយសារធម្មជាតិនិងការបំផ្លាញដោយទង្វើមនុស្ស។ ចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ។ នៅលើជញ្ជាំងស្រះស្រី(ឈ្មោះបុរាណគេហៅ “សិលាតដាក”) ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ។ ចម្លាក់នៅប្រាសាទអង្គវត្តមាន បង្ហាញអំបូរត្រីមានស្រកាច្រើន ។គេចាត់ទុកថាប្រភេទត្រីមានស្រកានេះប្រហែល ៧៨%នៃប្រភេទត្រីទាំងអស់ ។ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន៤.៦។

វិធីសាស្រ្តរំលីងថ្ម ក្រោយពេលឆ្លាក់រួច

កែប្រែ

ដោយគ្មានឯកសារបន្សល់ទុក គេមិនដឹងមូលហេតុច្បាស់ពីភាពមិនហើយ តែកត្តាខ្លះបណ្តាលមកពីព្រះមហាក្សត្រសោយរាជ្យបានខ្លី ហើយរាជ្យទាយាទមិនបង្ហើយការសាងសង់ ឬមានសង្គ្រាមជួលកាលអព្ភតហេតុ ដូចជារន្ទះបាញ់នៅប្រាសាទតាកែវ តាមសិលាចារឹកនៅទីនោះ។ ក្រោយពីបានឆ្លាក់បានមួយផ្ទាំងៗកូនជាងស្រីត្រូវតែជះទឹកលើផ្ទាំងចម្លាក់ និងធ្វើការដុះខាត់ ព្រោះវាជាការងារងាយស្រួលសម្រាប់ស្រ្តី ត្រង់ក្បាច់តូចៗ គេដុះស្រាល និងប្រហែលប្រើដែកអង្រូសផង។ ដោយមានជំនឿយ៉ាងមុតមាំ អ្នកខ្លះសុខចិត្តបម្រើសាសនាដោយលះបង់ពេលវេលា ទ្រព្យសម្បត្តិដោយហេតុផល កម្ម និងផល[]

រូបភាព

កែប្រែ

សូមមើលផងដែរ

កែប្រែ
  1. ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ និងទំព័រ ១២១ ដោយលេក កែវ ភួង
  2. ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ ដោយលោក កែវ ភួង
  3. អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា
  4. សៀវភៅអាថ៌កំបាំងប្រាសាទអង្គរវត្ត ឆ្នាំ២០១៥ ដោយលោក សុឹម ភក្រ្តា ទំព័រទី៣៩ និង៣៨

ឯកសារយោង

កែប្រែ
 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

កូអរដោនេ: 13°26′31″N 103°51′35″E / 13.44194°N 103.85972°E / 13.44194; 103.85972