ប្រាសាទផ្ទីជាប្រាសាទមានរាងជាការ៉េ ដែលមានទំហំ១៥ម៉ែត្របួនជ្រុង និងមានជញ្ចាំងព័ន្ធជុំវិញកម្ពស់ ១ម៉ែត្រកសាងអំពីថ្មភក់ និងថ្មបាក្រៀម។ ប្រាសាទនេះមានទីតាំងស្ថិននៅកណ្តាលបារាយណ៍ខាងកើតនៃប្រាសាទបេងមាលា ដែលស្ថិនៅក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ នៅចំកណ្តាលប្រាសាទគេមានតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនមានកម្ពស់៦,៥ម៉ែត្រ អំពីថ្មភក់ ដែកទំនងកសាងឡើងនៅក្នុងរវាងពាក់កណ្តាលសតវត្សរ៍ទី១២ ទៅចុងសតវត្សរ៍ទី១២ ក្នងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទផ្ទីត្រូវបានជុសជុលដោយអាជ្ញាធរជាតិអប្សរា នៅដើមខែមេសា ឆ្នាំ២០២១ និងត្រូវបានបញ្ចប់ការជួសជុលនៅចុងខែឧសភា ឆ្នាំ២០២១ ដោយការចូលរួមពីវិស័យឯកជន[]

ប្រាសាទផ្ទី

ឈ្មោះ: ប្រាសាទផ្ទី
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ពាក់កណ្តាលសតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ខេត្តសៀមរាប

ឯកសារយោង

កែប្រែ
  1. អាជ្ញាធរជាតិអប្សរា ចេញផ្សាយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១