ប្រាសាទផ្លែបេង
បើតាមប្លង់បង្ហាញថាប្រាសាទផ្លែបេងមានតួប៉មពីរបែរមុខទៅទិសខាងលិច សព្វថ្ងៃនេះសល់តែខឿនធ្វើអំពីថ្មភក់រលុះអស់ដួលលើដី។ ចំណែកតួប៉មទាំងពីមិនដឹងធ្វើអំពីសម្ភារៈអ្វីទេ ប្រហែលស្ថាបនាអំពីឈើ ហើយកំពូលខាងជើងមានជណ្តើរឡើងពីទិសខាងកើត ខាងជើង និងខាងលិច។ តួប៉មទាំងពីរសង់លើខឿនថ្មបាយក្រៀមមួយរាងចតុកោណដែលមានជណ្តើរចូលពីទិសខាងលិចមួួយ សម្រាប់កំពូលមួយអមដោយទម្រថ្មភក់ចម្លាក់សត្វតោ។ ក្នុងទីធ្លានេះមិនមានហោត្រៃដូចប្រាសាទជាច្រើនឡើយ ហើយការពារដោយកំពែងថ្មបាយក្រៀមមួយជាន់រាងចតុកោណផ្តាច់ដោយគោបុរៈពីរពីទិសខាងលិច ធ្វើអំពីថ្មភក់ជិតគ្នា។
ឈ្មោះ: | |
---|---|
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៤ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថបកោះកែរ |
ទីតាំង: | ភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ |