ប្រាសាទព្រះគោ (ខេត្តស្ទឹងត្រែង)
ប្រាសាទព្រះគោមានទីតាំងស្ថិតនៅឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ប្រាសាទមួយនេះបច្ចុប្បន្នបានបាក់បែកស្ទើរអស់ទៅហើយ ប៉ុន្តែប្រជាជននៅតែគោរពបូជា ព្រោះថានៅទីនោះគ្មានវត្ថុណាមកប្រៀបផ្ទឹម និងប្រាសាទបុរាណរបស់ខ្មែរមួយនេះបានឡើយ ។ ប្រាសាទព្រះគោបានកសាងឡើងនៅចុងសតវត្សទី៦ ធ្វើអំពីឥដ្ឋក្រហម និងមានផ្តែរកសាងអំពីថ្មភក់ ប៉ុន្តែបច្ចុប្បន្នបានបាក់ទ្រុឌទ្រោមស្ទើរទាំងស្រុងហើយ ។ នៅខាងមុខប្រាសាទមានកសាងរូបសំណាកព្រះគោមួយអង្គ ថែមទៀតផង ទើបបានគេឲ្យឈ្មោះថា ប្រាសាទព្រះគោមកដល់សព្វថ្ងៃ ។