ប្រាសាទព្រះធាតុខ្ទុំ

ប្រាសាទព្រះធាតុខ្ទុំស្ថិតក្នុងវត្តទួលព្រះធាតុដែលជាវត្តទើបចាប់ផ្ដើមសាងសង់នៅឡើយ។ នៅលើទីតាំង នោះ មាននៅសល់ជញ្ជាំង និងវត្ថុបុរាណជាច្រើនមានទាំងសិលាចារឹកមួយផ្ទាំងផងដែរ ដែលត្រូវបានអាចារ្យ និងព្រះសង្ឃតម្កល់ទុក។ សង់នៅលើទួលខ្ពស់មួយលើគ្រឹះថ្មបាយក្រៀម ប្រាសាទសង់ពីឥដ្ឋនេះមានកំពែង ពីរជាន់ ប្រាង្គពីរដែលបាក់អស់មួយទៅហើយ ស្រះពីរនៅចម្ងាយ៥០០ម.ពីទីប្រាសាទ។

ប្រាសាទព្រះធាតុខ្ទុំ

ឈ្មោះ: ប្រាសាទព្រះធាតុខ្ទុំ
អ្នកកសាង: យសោវរ្ម័នទី១
កាលបរិច្ឆេទកសាង: ឆ្នាំ ៨៨៩
ស្ថាបត្យកម្ម: រចនាបថបាខែង
ទីតាំង: ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ