ប្រាសាទរបើកស្វាយ
ប្រាសាទរបើកស្វាយមានទីតាំងស្ថិតនៅក្នុងភូមិរបើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រាសាទរបើកស្វាយ កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ នាដើមសតវត្សរ៍ទី ១២ និង ចុងសតវត្សរ៍ទី ១៣ ធ្វើឡើងអំពីឥដ្ឋ និង ថ្មភក់ ។ ប្រាសាទរបើកស្វាយជាប្រាសាទទោល ដែលតួប្រាសាទប្រហាក់ ប្រហែលនឹងតួប្រាសាទនានានៅប្រាសាទសម្បូរព្រៃគុហ៍ដែរ ។ ប្រាសាទរបើកស្វាយ មានទំហំ ៣ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ព័ទ្ធជុំវិញកំពែង មានបណ្តោយ ៧០០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ ។