ប្រាសាទលិង្គ
ប្រាសាទលិង្គមានទីតាំងស្ថិតនៅក្នុង ភូមិកោះកេរ្តិ៍ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទនេះគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទតូចៗជាច្រើនដែលនៅព័ទ្ធជុំវិញប្រាង្គប្រាសាទក្នុងអតីតរាជធានីកោះកេរដែលបុព្វបុរសដូនតាខែ្មរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សទី១០ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដែលក្នុងនោះមានអាទិទេពដូចជាព្រះឥសូរ ព្រះវិស្ណុ ព្រះព្រហ្មជាដើមរហូតដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅទីតំបន់នោះនៅតែធ្វើការគោរពបូជាជារៀងរហូតមក ហើយបច្ចុប្បន្នទីតំបន់នោះបានក្លាយទៅជារមណីយដ្ឋានប្រាសាទកោះកេរដែលត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង។