ប្រាសាទសង្កែសឹង្ហ

ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ទិសដៅពីទីរួមស្រុកស្វាយលើទៅកាន់បុរាណដ្ឋានកោះកែរ ដល់វត្តប្រាសាទសង្កែសឹងនៃខាងស្តាំដៃ រួចបត់ស្តាំតាមផ្លូវខាងលិចវត្តប្រហែល៥០មរួចឆ្ពោះទៅត្បួងប្រហែល៧០០ម ទើបដល់ចំការស្វាយខាងក្រោយប្រាសាទ រួចដើរឆ្លងចំការប្រហែល៣០០មទៀត ឬបើតាមគំនូសសយើងត្រូវធ្វើដំនើរកាត់វាលស្រែហើយ រដូវវស្សាយ៉ាប់៧០ភាគរយ និងរដូវប្រាំងយើងអាចជិះម៉ូតូដល់ប្រាសាទផ្ទាល់ៗ។ ប្រាសាទមានប្រាង្គរហូតដល់ទៅបួនតួ តួបីសាងពីឥដ្ឋតម្រៀបគ្នាបីខាងមុខ ចំនែកមួយទៀតនៅខាងក្រោយសាងពីថ្មភក់ថ្មបាយក្រៀម និងឥដ្ឋ ។ ប្រាសាទបីខាងមុខត្រូវបានគេស្ថាបនាពីឥដ្ឋហើយមានការឆ្លាក់ហោជាងយ៉ាងស្អាតគ្រប់ជ្រុងនីមួយៗ សរសរពេជ្រ ផ្តែរ ចំលាក់ក្បាលសរសរក៏មានការតុបតែងលំអបានល្អប្រពៃដែរ ។ តួប៉មកណ្តាលបានតភ្ជាប់នឹងបណ្ឌបថ្មភក់មួយដែលបានរចនាយ៉ាងល្អប្រពៃ។ កាលបរិច្ឆេទនៃការកសាងនៅពាក់កណ្តាលសតវត្សទី១០ និងដើមសតវត្សទី១១ នៃគ.ស ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ។ ប្រាសាទដ៏ស្អាតមួយនេះក៏ត្រូវការអ្នកជួយថែរក្សាវាដែរ ហើយវាបានគេបោះបង់ចោលតាំងពីសតវត្សទី១៥ រហួតមកដល់បច្ចុប្បន្នកាលនេះ[]

រូបភាព

កែប្រែ

ឯកសារយោង

កែប្រែ
  1. Discovery Khmer Temples