ប្រាសាទសិង្ហ
ប្រាសាទសិង្ហមានទីតាំងស្ថិតក្នុងខេត្តកញ្ចនបូរី នៃប្រទេសថៃ។ នៅតាមដងផ្លូវ ដែលគេលើកក្នុងបុរាណកាល ផ្លូវពាយ័ព្យ ដែលតភ្ជាប់រាជធានីអង្គរទៅពិមាយដោយឆ្លងកាត់ច្រកភ្នំជងសមេត និងប្រាសាទភ្នំរុងបច្ចុប្បន្ន គេឃើញព្រះរាជដំណាក់ចំនួន៨ ក្នុងចំណោមព្រអរាជដំណាក់ទាំង១៧ ដែលបានរៀបរាប់នៅក្នុងសិលាចារឹកក្នុងប្រាសាទព្រះខ័ន។ តាមការសិក្សាស្រាវជ្រាវបានបញ្ជាក់ឱ្យដឹងថា ផ្លូវពាយ័ព្យនេះពិតជាឆ្លងកាត់ធម៌សាលានៃប្រាសាទថ្មបាយក្រៀម និងប្រាសាទតាមាន់ ដែលជាបន្ទីរពេទ្យ ដែលស្ថិតនៅក្បែរខេត្តសុរិន្រ្ទប្រទេសថៃបច្ចុប្បន្ន។ ក្រៅពីប្រាសាទថ្មបាយក្រៀម ដែលជាធម្មសាលា មានប្រាសាទមួយចំនួនដូចជា ប្រាសាទភ្ទឺ ប្រាសាទសំពៅ ប្រាសាទស្មានដឹង ប្រាសាទអូរជ្រឹង ប្រាសាទគោកមន ប្រាសាទស្រេបូ ប្រាសាទព្រហ្មកិលក្បែរស្ពានទ័ពនៅក្នុងស្រុកសំរោងចុងកាលជាដើម[១]។
ឯកសារយោង
កែប្រែ- ↑ ប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងរដ្ឋនាសម័យអង្គរពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៤ ដោយសាស្រ្តចារ្យបណ្ឌិត មៅសែល ត្រាណេ ឆ្នាំ២០១៤