ប្រាសាទអណ្តូងគុក
ប្រាសាទអណ្តូងគុក ឬប្រាសាទលិង្គទី៣នេះ មានជើងទម្រសិវលិង្គធំជាងគេមានរាងការ៉េ ៤.៥ម៉ែត្រ និងកម្ពស់ ៤.៨ម៉ែត្រ ដោយសារទំហំលោក ហ៊្យូល ហាម៉ាន់ (Jules Harmand) យល់ឃើញថាជើងទម្រលិង្គទាំងនេះត្រូវបានគេឆ្លាក់ចេញពីផ្ទាំងថ្មធម្មជាតិ ចំណែកលោក អេជែន អៃម៉ូនីញ៉េ និងលោកហង់រីប៉ាម៉ងជេ (Hemri Parmentier) យល់ស្របនិងយោបល់របស់លោក ហ៊្យូល ហាម៉ង់។ ចំណែកលោក អេជែន អៃម៉ូនីញ៉េ បន្ថែមថា ទីតាំងថ្មធម្មជាតិនេះដាក់ខុសប្រក្រតីដោយបែរមុខទៅរកទិសប្រាសាទធំ។ ទោះបីយ៉ាងណាក៏ដោយគំនិតនេះពិតជាពិបាកទទួលយកណាស់ព្រោះថាទីតាំងធម្មជាតិនិងទិដ្ឋភាពខាងក្រៅ ការសម្អាតយកដីចេញពីតួប៉មប្រាសាទ និងប្រាសាទបញ្ជាក់ពីទំនាក់ទំនងរវាងជើងទម្រសិវលិង្គនិងទីតាំងថ្ម[១]។
- ↑ Journal of Khmer Studies,2009, Udaya.pp.34-35.
ប្រាសាទអណ្តូងគុក | |
---|---|
ឈ្មោះ: | ប្រាសាទអណ្តូងគុក |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៤ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថបកោះកែរ |
ទីតាំង: | ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ |