ប្រុសអប្រិយញ៉ែស្រីម្ទេសផ្លោក

ប្រុសអប្រិយញ៉ែស្រីម្ទេសផ្លោក (បទ ពំនោល)

ប្រុសអប្រិយញ៉ែស្រីម្ទេសផ្លោក (បទ ពំនោល)

(ប)ទ្រឺនៗង៉េវរ៉ាក់ៗង៉ក់            អូហូបះសក់        កូនទេវតាមកពីណាវើយ។

អាសិង្ហអាខ្លាជួយឆ្លើយ        ស្រីស្រស់ត្រាណត្រើយ    តើឯងបេតីមួយណា។


(ស)នែ! ប្រុសកំលោះមុខស្វា        សក់ដូចកាំប្រមា        កុំមកវាចារកស្រី។

ទោះប្រុសក្នុងលោកក្សិណក្ស័យ        បេះដូងចរណៃ        សុខចិត្តទំនេរសៅកែ។


(ប)កុំអាលនិយាយមាសស្នេហ៍        ក្រែងលថ្ងៃខែ        ថ្លើមថ្លៃជាគូនឹងបង។

ត្បិតអីទេវតាចងក្រង            អោយស្រស់នួនល្អង        កៀកបងលុះគ្រាអវសាន។


(ស)ឆ្អើមណាស់កុំមករំខាន        ក្រែងទ្រាំមិនបាន        កែងចោតថើបមុខប្រុសព្រាន។

រាល់ថ្ងៃមិនគិតខំរៀន            ដើរតែបំពាន        សុភាពនារីតាមផ្លូវ។


(ប)រៀមទើបតែដឹងស្រីពៅ        ខោខ្លីលើភ្លៅ        ស្តាយថ្មីនារីរម្យទម។

ផាត់មុខធ្វើសក់ដូចមុំ            អឺរ៉ុបខ្មាស់សុំ        រៀនសូត្រពីស្រស់ជីវ៉ា។


(ស)ល្មមហើយអ្នកប្រុសសង្ហា        ស្វិតដូចរៀមរ៉ា        មេត្តាណាត់ជួបពេទ្យទៅ។

ខ្លាចក្រែងខានបានរស់នៅ        យមរាជស្មោះពៅ        តថ្លៃធ្វើកូនប្រសា។


(ប)ស្វិតបងជាគូចន្ទថ្លា        ម៉ាប់ដូចកនិដ្ឋា        ត្រូវគ្នាសាងក្បូននិស្ស័យ។

បើអូនជ្រើសម៉ាប់ណាថ្លៃ        កូនស្រស់ពិសី        ជីដូនមួយជ្រូកជាក់ច្បាស់។


(ស)ខ្ញុំខ្ជិលជ្រលក់មាត់ណាស់        ប្រុសមុខកញ្ចាស់        ទៅរកអ្នកណាក៏ទៅ។

ឃើញកូនស្រីគេតាមផ្លូវ        រលាមមិនត្រូវ        ប្រយ័ត្នថ្ងៃមួយដេកស្តេក។


(ប)ទោះបីរៀមត្រូវដេកស្តេក        ដង្ហើមរ៉េកៗ        ក៏នៅស្ម័គ្រស្មោះឆោមឆ្លៅ។

អូនជារាជនីមេអំបៅ            បេះដូចស្រែកហៅ        កំពូលដួងចិត្តបងអើយ។


(ស)គួរអោយអាសូរណាស់វើយ        ព្រានក្បាលង៉ក់ងើយ         ង៉ូវៗញ៉ែមិនរើសមុខ។

បើអូនព្រមស្មោះរួមសុខ        ប្រហែលកើតទុក្ខ        ចិញ្ចឹមចិន្តាក្រៀមក្រំ។


(ប)កុំភ័យកុំព្រួយបារម្មណ៍        បងនឹងថ្នាក់ថ្នម        មិនអោយមាសមុំទាស់ចិត្ត។

ដាក់ចិត្តស្នេហ៍ស្រស់វមិត្ត        ឥតមានគំនិត        បែរចិត្តគេចកែសាវ៉ា។


(ស)សំដីព្រានផ្អែមអស្ចារ្យ        ស្ដាប់ហើយកាលណា        ចង់បាក់ស៊ឹបទប់លែងបាន។

តែបើប្រថុយមួយចាន            ខូចខ្លួនបង់ប្រាណ        ទឹកភ្នែកជូតក្បាលជង្គង់។


(ប)រូបបងធ្លាក់ក្នុងអន្លង់        បេះដូងជំទង់        ដកចិត្តរិតតែឈឺផ្សា។

ឪម្ចាស់នៃដួងនេត្រា            សូមអូនមេត្តា        ដាក់ទានស្នេហ៍បន្តិចមក។


(ស)ហក!យកទៅប្រុសពន្លក        កុំភ្លេចទៅរក        នាមប័ណ្ណពេទ្យឆ្កួតរោគចិត្ត។

លេបថ្នាំកែប្រែគំនិត            ផ្លាស់ប្តូរជីវិត        មានន័យខ្លឹមសារដូចគេ។


(ប)ឪពុទ្ធោកែវមាសមេ        ម្តេចអូនថាទេ        សម្បត្តិចរិយាគ្រប់គ្រាន់។

ព្រមស្ម័គ្របងទៅតូចតន់        មិនបាច់បន់ស្រន់        អ្នកមានសង្ហាដូចបង។


(ស)យីស!ចំជាមុខក្រាស់ផង        ដាក់មួយដំបង        បែរក្បាលមកវិញញ៉ែទៀត។

រូបនេះចរិយាមាយាទ            ប្រហែលចោលម្សៀត        មិនចេះធ្វើការងារស្អី។


(ប)ចង់ដឹងសាកម្តងពិសី        រូបប្រុសប្រិមប្រិយ        រកអនាគតជូនអូនបាន។

(ស)នែក!ប្រុសល្អកុំរំខាន        ក្រលែកបែរប្រាណ        អត់លេខប៉ូលីសតាមស្អិត។


ពោល(ប)    ស៊យវិនអ្ហា៎    ញ៉ែអត់បានហើយឈ្លាតអស់លុយទៀតអ្ហា៎។

ពោល(ស)    ខ្មាស់គេអត់    សមមុខ ហា៎ហា៎ហា៎ហា៎ ផ្លុក (សំលេងរុយហើរចូលមាត់)

ពោល(អ្នកអាន)    ហា៎ហា៎ហា៎ហាហា៎ហា៎ហា៎ហា    ផ្លុកផ្លុកផ្លុកផ្លុក (ដាច់ពូជរុយអស់អាយីង)

និពន្ធដោយ សុខគឹមហេង ០១ សីហា ២០០៩