ផ្ទះខ្មោចទិញ (អង់គ្លេស: The Haunted House) Meaning: Ghost House Buy គឺជាខ្សែភាពយន្តភ័យរន្ធត់ បែបជំនឿអរូបី របស់កម្ពុជា ដែលដឹកនាំរឿងដោយលោក ហេង តុលា ដែលនិពន្ធដោយសាស្ត្រាចារ្យ អ្នកស្រីម៉ៅសំណាង ដែលនិពន្ធពាក់ព័ន្ធនឹងករណីដ៏លេចធ្លោនៃការលងបន្លាច នៃរបាយការណ៍ជីវិតពិតរបស់ពួកគេបានបំផុសគំនិត រឿងផ្ទះខ្មោចទិញ នេះឡើងដែលបានដកស្រង់ទៅនិងព្រឹត្តិការណ៍លងពិតដ៏ព្រឺព្រួចមួយនា ខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ 1993 ។[]

ផ្ទះខ្មោចទិញ

Poster of The Haunted House (2005)
អ្នកដឹកនាំរឿង ហេង តុលា
និពន្ធដោយ ​ អ្នកស្រី ម៉ៅ សំណាង
ផលិតករ ​ ហេង តុលា
ចែកចាយដោយ Campro Film Production
ចេញផ្សាយ 20 ឧសភា 2005
ម៉ោងដំណើរការ ​120 នាទី
ប្រទេស កម្ពុជា
ភាសា ខ្មែរ
ថវិកាផលិត $50,000 USD
ប្រាក់ចំណូល $220,000 USD
Cambodia Box office

គ្រោងរឿង

កែប្រែ

Plot Movie

សាច់រឿងផ្ទះខ្មោចទិញ ដែលចាប់ផ្ដើមក្នុងឆ្នាំ 2005 និយាយពី ប្ដីប្រពន្ធមួយគូ ដែលជាអ្នកស្រុកមកពី ខេត្តពោធិសាត់ បានទិញផ្ទះមួយខ្នង នៅស្រុកបូរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដែលជាប់និង ផ្លូវជាតិលេខ 5 ។ ប្ដីប្រពន្ធទាំងពីរបានយល់សប្តិដូចគ្នាថា មានក្រុមគ្រួសារដង្ខៅ ស្លៀកសម្លៀកបំពាក់ នាសម័យកាលបារាំង មកចរចារទិញផ្ទះមួយនេះក្នុងតម្លៃ 15 តម្លឹងមាស ដោយស្មើនិង $3000 ដុល្លារអាមេរិក នាសម័យនោះ ហើយអ្នកទាំងពីរបានយល់ព្រមលក់ទៅឱ្យខ្មោចអ្នកទិញ ក្នុងយល់សប្តិនោះ ក្រោយមកពួកគេបានជួបប្រទះនៅកញ្ចប់មាស 15 តម្លឹងពិតមែន ដោយការមិនជឿពួកគេបានបន្តនៅផ្ទះនេះទៀត រហូតពួកគេយល់សប្តិឃើញ ក្រុមគ្រួសារខ្មោចដង្ខៅស្រែកគំហ៊កឱ្យពួកគេចេញពីផ្ទះនេះ តែពួកគេនៅតែមិនជឿ ក្រុមគ្រួសារខ្មោចដង្ខៅក៏ចាប់ផ្ដើមលងពួកគេ ដោយពួកគេភ្ញាក់ដឹងខ្លួននៅវាលខាងក្រៅផ្ទះនេះ ដោយការភ័យខ្លាចនូវភាពជាក់ស្ដែងនេះ ពួកគេបានរើចេញ ហើយហេតុការណ៍លងបន្លាចអាក្រក់ៗ បានកើតមានជាបន្តបន្ទាប់ ហើយល្បីល្បាញក្នុងតំបន់នេះ ជាចុងបញ្ចប់នៃសាច់រឿងដែលចង់បញ្ចាក់ថា មនុស្សនៅដោយមនុស្ស ខ្មោចនៅដោយខ្មោច បើអ្នកមិនបំពានគេ គេក៏មិនបំពានអ្នកដូចគ្នា ហើយសាច់រឿងទាំងមូលបានក្លាយជាព្រេងនិទានដ៏ល្បីប្រចាំតំបន់នេះ រហូតដល់បច្ចុប្បន្ន ។[]

ប្រភពដើម

កែប្រែ

Original source

មានស្ត្រីមេម៉ាយម្នាក់ឈ្មោះ "សំរិទ្ធ លន" ដែលមានប្ដីជាយោធា បានស្លាប់ចោល អ្នកស្រីត្រូវមកទទួលអំណោយ ដោយការចែកដីធ្លី ផ្ដល់ដោយក្រសួងមន្ទីរក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង អ្នកស្រីលន បានសង់ផ្ទះនេះឡើង ក្នុងឆ្នាំ 1993 ក្រោយពេលសង់រួច អ្នកស្រីមិនបានធ្វើពិធីឡើងផ្ទះឡើយ ព្រោះគ្មានញាតិស្គាល់នៅទីនេះ ដោយផ្ទះនេះនៅដាច់ឆ្ងាយពីផ្ទះអ្នកភូមិផងដែរ អ្នកស្រីមិនហ៊ានដេកផ្ទះនេះនៅពេលយប់ឡើយ គឺអ្នកស្រីមកសំរាកលេងតែពេលព្រឹក និងពេលថ្ងៃប៉ុនណោះ ដោយការសុំក្មេងអ្នកភូមិ 2 ទៅ 3 នាក់ដើម្បីជាការកំដរ ។ ក្រោយមកអ្នកស្រីបានដាក់លក់ក្នុង តម្លៃ 15តម្លឹងមាស ដោយស្មើប្រមាណជា $1500 ដុល្លារអាមេរិក ប៉ុនណោះ នាអត្រាប្ដូប្រាក់សម័យនោះ ដោយមានការនិយាយលេងថា $1500 ថ្លៃណាស់អ្នកណាគេទិញ មានតែខ្មោចទិញ ក្រោយមកអ្នកស្រីលន បានយល់សប្តិ ពេលថ្ងៃ ពេលកំពុងដេកក្នុងផ្ទះនោះ យល់សប្ដិលើកទី1 អ្នកស្រីយល់សប្តិឃើញដុំភ្លើងមួយយ៉ាងធំបានហោះធ្លាក់មកចំដើមត្នោតនៅខាងក្រោយផ្ទះនេះ លើកទី2 អ្នកស្រីបានយល់សប្តិឃើញក្រុមគ្រួសារដង្ខៅមួយក្រុម ដែលបានស្លៀកពាក់ កម្ពុជាសម័យកាលនិយមបារាំង បានមកសុំទិញផ្ទះនេះក្នុងតម្លៃអ្នកស្រីដាក់លក់ 15តម្លឹងមាសនេះ អ្នកស្រីក៏យល់ព្រម លុះព្រឹកឡើងអ្នកស្រីបានភ្ញាក់ឡើងមិនឃើញមានអ្វីកើតឡើងសោះ ក៏ធ្វើការធម្មតា ដោយនឹកគិតថា វាគ្រាន់តែជារឿងយល់សប្តិប៉ុនណោះ លើកទី3 អ្នកស្រីបានយល់សប្តិឃើញក្រុមគ្រួសារដង្ខៅម្ដងទៀត ហើយដង្ខៅបានស្រែកគំហ៊កមកថាយើងឱ្យហើយ ហេតុអ្វីឯងមិនចេញ គាត់បានប្រកែកថា គាត់មិនឃើញមាសនោះទេ ដង្ខៅនោះបានប្រាប់ថាយើងចងវាទុកនៅខាងក្រោមជើងគ្រែ ឯងឃើញហើយចុះចេញទៅចុះ អ្នកស្រីលន បានភ្ញាក់និងឃើញកញ្ចប់មាសពិតមែន តែអ្នកស្រីនៅតែពិបាកសំរេចចិត្តចាកចេញ ពីព្រោះការទិញដូរត្រូវមានលិខិតស្នាម អ្នកស្រីបាននៅដេកក្នុងផ្ទះនោះធម្មតា ដេកតាមទម្លាប់ដេកលេងពេលថ្ងៃ ហើយអ្នកស្រីបានលង់លក់ដល់ម៉ោង 6ល្ងាច អ្វីដែលភ្ញាក់ផ្អើលនោះ អ្នកស្រីបានភ្ញាក់ដឹងខ្លួននៅលើវាលស្រែ ក្បែរផ្ទះនេះ ដោយក្ដីភ័យខ្លាចរន្ធត់ អ្នកស្រីបានរត់ចាកចេញ ហើយបានប្រាប់ហេតុការណ៍នេះទៅអ្នកភូមិ ហើយចាប់ពីពេលនោះមកអ្នកស្រីលន មិនបានមកក្បែរផ្ទះនេះទៀតនោះទេ ។ អ្នកមួយចំនួនដែលមិនបានជឿ បានទៅដេកលេងក្នុងផ្ទះនេះនៅពេលយប់ ហើយពួកគេបានភ្ញាក់ឡើងនៅពេលព្រឹក តែមិនបានភ្ញាក់ឡើងនៅខាងក្នុងផ្ទះនោះទេ បែរជាភ្ញាក់ឡើងនៅខាងក្រោមផ្ទះនេះទៅវិញ តើអ្នកណាជាអ្នកសែងពួកគេចុះមក ? គេបានឃើញហេតុការណ៍ចម្លែកៗជាច្រើនពីផ្ទះនេះ នោះគឺគ្រប់ទ្វាបង្អួចផ្ទះបើកនៅពេលយប់ម៉ោង 11:00pm ហើយបិទវិញនៅពេលព្រឹក អ្នកខ្លះបានលួចរបស់ចេញពីផ្ទះនេះ ហើយត្រូវបានប្រាប់ថា ខ្មោចតាមលង ហើយពួកគេបានយករបស់មកសងផ្ទះនេះវិញ ។ អ្នកខ្លះបានខូចឡានខាងមុខផ្ទះនេះ ហើយពួកគេបានឃើញ ខ្មោចនៅឈររេរ៉ង់ដាផ្ទះនេះ ពេលខ្លះនៅកាំជណ្ដើរ ស្លៀកពាក់ដោយការចងក្បិន អ្នកខ្លះជាអ្នកដំណើរ ឧស្សាហ៍ឃើញខ្មោចគ្មានជើងឈរសំកាងនៅពីមុខឡាន ឬ ជំហៀងឡាន អ្នកដំណើរប្រមាណជា 30 នាក់ហើយត្រូវបានចុះកាសែតថាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅខាងមុខផ្ទះនេះ ។ អ្នកស្រុកនៅតំបន់នេះតែងតែប្រាប់អ្នកដំណើរតាមផ្លូវ ត្រូវចុចសុីផ្លេម៉ូតូឡានចោល ពេលមកដល់មុខផ្ទះនេះ ដើម្បីបញ្ជាសគ្រោះថ្នាក់ដោយខ្មោចលង ដោយភាពល្បីល្បាញត្រូវបានអ្នកនិពន្ធប្រឡោមលោកដ៍ល្បី គឺអ្នកស្រីម៉ៅសំណាងយកមកសរសេរក្នុងឆ្នាំ 1998 ហើយត្រូវបានយកមកផលិតជាខ្សែរភាពយន្តខ្មែរខ្នាតធំក្នុងឆ្នាំ 2005 ដែលបានដាក់ឈ្មោះថា "ផ្ទះខ្មោចទិញ" (The Haunted House) ដែលមានភាពល្បីល្បាញមកដល់បច្ចុប្បន្ននេះ ។[]

តួសម្ដែង

កែប្រែ

Cast

ផលិតកម្ម

កែប្រែ

Production

តន្ត្រីភាពយន្ត

កែប្រែ

Music Film

ផ្នែកទីផ្សារ

កែប្រែ

Marketing

ចេញផ្សាយ

កែប្រែ

Release

ដូចនេះ

កែប្រែ

See also

ឯកសារយោង

កែប្រែ
  1. The Haunted House (2005) Pteah khmaoch tinh, Website: letterboxd.com
  2. Acedemy Dictionaries and Encyclopedias (2010) The Haunted House (2005 film), Website: academic.com
  3. Tracey Shelton, Nguon Sovan (2008) villagers pray spirits ghost house, Website: The Phnom Penh Post