ផ្នោព្រាជាភូមិមួយឋិតនៅកណ្តាលភូមិរាជមល្លនិងចេកជ្រំ ត្រឹមពីវត្តរាជមល្លមកដល់ប្រល័យទឹក(កុង) ហៅថាផ្នោព្រាមជើង គឺចំណុះជើងវត្តរាជមល្ល ត្រឹមប្រល័យទឹករហូតដល់ទល់វត្តចេកជ្រំ ហៅថាផ្នោព្រាមត្បូង គឺចំណុះជើងវត្តចេកជ្រំ។ ភូមិផ្នោព្រាមមានប្រជាជនខ្មែររស់នៅ៩៦% ប្រកបរបរធ្វើស្រែ ចិញ្ចឹមសត្វ ជួញដូរ។ ធ្វើស្រែបានពីរទៅបីដូវ។ វាលខាងលិចថ្នល់ហៅថាវាលលិច ធ្វើស្រែបាន ផលល្អ ឯវាលខាងកើតថ្នាល់ហៅថាវាលកើត ធ្វើស្រែមិនសូវបានផលដោយទឹកទន្លេមានជាតិប្រៃ តែសម្បូណ៌ដោយត្រីអង្គារ……

១. ប្រវត្តិភូមិផ្នោព្រាម ព្រាម មកពីផ្នោតាព្រាម។ តែគេសរសេរថា ផ្នោព្រាម។ ដើមឡើយភូមិនេះទឹកលិចរាល់ឆ្នាំ នៅរដូវវស្សាទឹកលិចរហូត វាលស្រែធំល្វឹងល្វើយទឹកត្រឹមដើមទ្រូង តែបរិបូណ៌ដោយត្រី អង្គា ក្តាម ខ្យង។ ឯមានមុស្សរស់នៅតិចតួចណាស់ ផ្លូវដំណើរក៏ពិបាកទៀត តែមានភូមិសងខាងពីមនុស្សរស់នៅកុះករគឺភូមិរាជមល្លនិងភូមិធ្លក ចង់ឆ្លងកាត់ភូមិមួយទៅភូមិមួយពិតជាពីបាកណាស់។ ដើម្បីធ្វើផ្លូវភ្ជាប់ទៅកាន់ភូមិទាំងពីរ មានព្រឹទ្ធាចារ្យម្នាក់ឈ្មោះ កឿន ព្រាម ចេញមុខប្រកាសហៅបងប្អូន កំលោះក្រមុំក្នុងភូមិ និងភូមិរាជម្លមកលើកដីកសាងផ្លូវ ពីរាជមល្លទៅធ្លក។ កសាងផ្លូវនេះជាងពីរឆ្នាំទើបហើយ ព្រោះធ្វើតែក្នុងរដូវប្រាំង ចំណែករដូវវស្សាពួកគាត់ត្រូវធ្វើស្រែ ការធ្វើផ្លូវនេះមិនបានធំប៉ុន្មានទេ តែពួកគាត់ត្រូវកាប់គាស់ដីល្ហែងយកមចាក់ទាំងថ្ងៃទាំងយប់។

២.ប្រវត្តិលោកតាននាម កឿន ព្រាម លោកតា កឿន ព្រាម កើត ឆ្នាំ វក ព.ស ២០១២ គ.ស ១៤៧៧ នៅភូមិរាជម្ល ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម។ ម្តាយ នាម (មិនដឹងឈ្មោះ) ឪពុក នាម ទុន កឿន។ប្រពន្ធ លោកយាយ ចិន្តា។ មានបងប្អូនបង្កើត ៦នាក់ គឺ៖ ១. លោកយាយ នាម កឿន សែន ២. លោកយាយ នាម កឿន រត្ន ៣. លោកយាយ នាម កឿន សុន ៤. លោកតា នាយ កឿន ព្រាម ៥. លោកយាយ នាម កឿន រម្យ ៦. លោកយាយ នាយ កឿន ធា លោកតា កឿន ព្រាម បានឪពុកម្តាយជូនទៅរៀនគម្ពីរបាលីនៅវត្តកោះកែវសេរី បួសបាន ៩ វស្សា ក៏សូមគ្រូលាចាកសិក្ខាបទ។ អាយុ ២៥ ឆ្នាំ ឪពុកម្តាយរៀបចំមង្គលការជាមួយ កញ្ញា ១៨ ឆ្នាំម្នាក់នៅភូមិគោក។ លោកតា កឿន ព្រាម និង លោកយាយ ចិន្តា មានបុត្រទាំងអស់ បួននាក់ កូនទី១ ប្រុស ឈ្មោះ ព្រាម រតនា កូនទី ២ ស្រី ឈ្មោះ ព្រាម មាលី កូនទី ៣ ប្រុស ឈ្មោះ ព្រាម វិចិត្រ កូនទី ៤ ស្រី ឈ្មោះ ព្រាម គន្ធា លោកតា កឿនព្រាម ជាអាចារ្យ ខាងទស្សន៍ទាយផង ជាអាចារ្យ បង្គលការផង ជាមេភូមិផ្នោព្រាមផង។ ក្រោយពីមានផ្លូវដើរឆ្លងកាត់គេហៅថាផ្លូវតាព្រាម លុះគាត់ធ្វើកាលមរណៈទៅ គេក៏ហៅថា ថាភូមិផ្នោព្រាមរហូតមក។

៣.ប្រជាជន ឆ្នាំ២០០០ ប្រជាជនរស់នៅ ១៧៤១នាក់។ អ្នកភូមិពេញចិត្តនឹងការធ្វើបុណ្យទានណាស់ បុរសស្ទើរតែគ្រប់គ្នាបានចូលវត្តបួសសិក្សាអក្សរសាស្ត្រ ប្រតិបត្តិធម៌អាថ៌តាមព្រះពុទ្ធោវាទ និងរក្សាទំនៀមទំលាប់ប្រវេណីខ្មែរមិនឲ្យបាត់បង់ទៅ។ ដូច្នេះ បានជាមនុស្សនៅភូមិផ្នោព្រាមមានភាពស្លោតបូតរមទម គោរពគ្នាទៅវិញទៅមក រាក់ទាក់ផ្ញៀវ ទំនាក់ទំនងគ្នាដោយមេត្តារវាងគ្នានិងគ្នា។ ទោះបីរវល់នឹងស្រូវស្រែក៏ដោយក៏នៅតែខំធ្វើបុណ្យដាក់បាត្រចិញ្ចឹមព្រះសង្ឃសិក្សាធម៌វិន័យមិនដែលខកខាន។