ផ្សារកំពង់ពពិល
=ផ្សារកំពង់ពពិល: ផ្សារនេះស្ថិតនៅខាងជើងវត្តកំពង់ពពិលនៃស្រុកពារាំង។ កាលពីចុងឆ្នាំ 2020 ផ្សារនេះត្រូវបានឆេះខូចខាតស្ទើរទាំងស្រុង។ បន្ទាប់មកនៅដើមឆ្នាំ 2021 គេបាន បញ្ចុះបឋមសិលាសាងសង់ផ្សារនេះម្ដងទៀតដោយធ្វើវាជាផ្សារពីរជាន់។នៅខាងលិចផ្សារនេះមានស្ពានថ្មចាស់ដែលគេនិយមហៅស្ពានលោកតាកែយឺនឬស្ពានកំពង់ពពិលចាស់។ស្ពាននេះសង់ឆ្លងកាត់ទន្លេតូចដោយត្រើយខាងកើតជាទឹឹកដីខេត្តព្រៃវែង(ឃុំកំពង់ពពិល)ហើយចំណែកត្រើយខាងលិចវិញជាទឹកដីខេត្តកណ្ដាល(ឃុំកំពង់ចំលង)៕