ពញាធម្មរាជា (ភូមា: ဗညားဓမ္မရာဇာ, បញ្ចេញសំឡេង [bəɲá dəma̰jàzà] [ប្ញាដ្មាយ៉ាហ្សា]; រ. ១៣៩២–១៤២៤) ជាព្រះមហាក្សត្រទី១០នៃនគរហង្សាវត្តីពគោក្នុងប្រទេសភូមាចាប់ពីឆ្នាំ១៤២១ ដល់ ឆ្នាំ១៤២៤។ ព្រះអង្គបានឡើងសោយរាជ្យបន្ទាប់ពីព្រះបិតាព្រះអង្គរាជាធិរាជបានសោយទិវង្គតដោយសារឧប្បត្តិហេតុបរបាញ់សត្វ ប៉ុន្តែទ្រង់មិនមានអំណាចពិតក្នុងការគ្រប់គ្រងព្រះនគរឡើយ។ ព្រះអង្គបានប្រឈមមុខនឹងការបះបោរផ្ទៃក្នុងដោយព្រះភាតារបស់ទ្រង់ ពញារាមទី១ និង ពញាឆាន់ ហើយនិងការលុកលុយសាជាថ្មីពីនគរអវៈ។ គ្រានោះព្រះអង្គនៅមានព្រះជន្មពីការលុកលុយជាច្រើនលើករបស់អវៈ ដែលជាការលុកលុយលើកចុងក្រោយនៃសម័យសង្គ្រាមសែសិបឆ្នាំរវាងនគរអវៈ និង ហង្សាវត្តី ក៏ប៉ុន្តែព្រះអង្គមិនអាចគង់ព្រះជន្មបានឡើយដោយសារអំពើក្បត់របស់ព្រះភាតាទ្រង់។ នៅឆ្នាំ១៤២៤ ព្រះអង្គត្រូវបានបំពុលដោយព្រះភាតារបស់ទ្រង់ ពញារាម ដែលជាអ្នកឡើងសោយរាជ្យបន្ត។

ពញាធម្មរាជា
ဗညားဓမ္မရာဇာ
ព្រះមហាក្សត្រហង្សាវត្តី
រជ្ជកាល១៤២១–១៤២៤
អង្គមុនរាជាធិរាជ
អង្គក្រោយពញារាមទី១
ប្រសូតរ. ១៣៩២/៩៣
ពគោ (បាហ្គោ)
សុគត១៤២៤ (៣១ វស្សា)[១]
ពគោ
រាជបច្ឆាញាតិពញាឆាន់
វង្សហ្វារ្យូ
បិតារាជាធិរាជ
សាសនាពុទ្ធសាសនាថេរវាទ

ព្រះរាជជីវប្បវត្តិសង្ខេប កែប្រែ

ពង្សាវតារភូមាផ្សេងៗមិនមានការស្របគ្នានឹងកាលបរិច្ឆេទសំខាន់ៗនៃព្រះរាជជីវភាពរបស់ក្សត្រអង្គនេះឡើយ។ ព្រះអង្គបានឡើងសោយរាជ្យនៅឆ្នាំ១៤២១ តាមរយៈរាជាធិរាជអរិយវង្ស[កំណត់ ១] (រាជាធិរាជអរិយវង្ស រាប់ថាជាពង្សាវតារនៃប្រវត្តិនគរហង្សាវត្តីដែលអាចយកជាការបានបំផុត ប៉ុន្តែវាបានបញ្ចប់នៅក្នុងដំណាក់កាលសោយទិវង្គតនៃព្រះបាទរាជាធិរាជ។)

ពង្សាវតារ ប្រសូត-សោយទិវង្គត ព្រះជន្ម រជ្ជកាល រយៈរជ្ជកាល
ស្លាផាតរាជវង្ស[កំណត់ ២] រ. ១៣៦៣–១៤០៥ ៣១ ១៤០២–១៤០៥
ស្លាផាតកែសំរួល[កំណត់ ៣] រ. ១៣៩២–១៤២៤ ៣១ ១៤២១–១៤២៤
មហារាជវង្ស និង ប្រាសាទកែវរាជវង្ស មិនបានរាយការណ៍ មិនបានរាយការណ៍ ១៤២៣–១៤២៦

រជ្ជកាល កែប្រែ

ឡើងសោយរាជ្យ ពញាធម្មរាជាភ្លាមៗបានប្រឈមមុខនឹងការបះបោរមួយចំនួនដោយព្រះអនុជទ្រង់ ពញារាម និង ពញាចាន់។ ពញាធម្មរាជាបានរំងាប់ព្រះទ័ពពញារាមដោយតែងតាំងព្រះអង្គជារជ្ជទាយាទ និងជាចៅហ្វាយស្រុកខេត្តកុសិមៈ និងតំបន់ដីសណ្ដឥរាវត្តីទាំងមូល។ ពញាចាន់បានអញ្ជើញព្រះបាទសីហសុនៃអវៈឱ្យលុកលុយនគរខ្លួន ប៉ុន្តែបែរជាលែងមានទំនុកចិត្តនឹងសម្ព័ន្ធភាពរបស់ទ្រង់ នៅពេលកងទ័ពអវៈបានលួចប្លន់ទីក្រុងជាច្រើន។ ពញាធម្មរាជាម្ដងទៀតបានជាវសន្តិភាព ដោយប្រគល់ឱ្យពញាចាន់នូវតំណែងចៅហ្វាយស្រុកខេត្តមុំហ៍[២] កាលណោះ ព្រះអង្គនៅសល់តែពគោប៉ុណ្ណោះក្នុងចំណោមខេត្តធំទាំងបីនៃតំបន់ហង្សាវត្តី។

ថ្វីត្បិតតែ ទ្រង់បានខិត្តខំជាវយកសន្តិភាព និង ឯកភាពដោយប្រគល់ទឹកដីទៅអោយពួកព្រះភាតារបស់ទ្រង់ ក៏ព្រះភាតារបស់ទ្រង់នៅតែមិនគាប់ព្រះទ័យដដែល។ ពញាចាន់បានគ្រប់គ្រងមុំហ៍ជាក្សត្រឯករាជ្យមួយអង្គ។ ពញារាមបានពង្រីកទឹកដីដោយកាន់កាប់ដាហ្កុន (យ៉ាងហ្គូន) ប៉ែកនៃខេត្តពគោ។ នៅពេលដែលកងទ័ពអវៈចូលមកកាន់កាប់ដាឡាទល់នឹងដាហ្កុន ពញារាមក៏បានថ្វាយព្រះភគិនីឝ៊ិនចៅពុទៅឱ្យព្រះសីហសុ ដើម្បីទិញសន្តិភាព។ នៅឆ្នាំ១៤២៤ ពញារាមបានបំពុលពញាធម្មរាជា និងបានក្លាយខ្លួនជាព្រះមហាក្សត្រហង្សាវត្តីទីដប់មួយ។[៣]

កំណត់ កែប្រែ

  1. (Pan Hla 2004: 356) says Razadarit died in 782 ME (1420/1421) at the age of 53 (in his 54th year). Since the king was born on 28 January 1368, he must have died between mid-January to 28 March 1421, the last day 782 ME.
  2. Slapat provides wildly divergent and inconsistent dates for the early Hanthawaddy history, including the reign of this king. (Slapat 1922: 49) has the king's death year as 1075 ME (1713/1714 CE); this is after stating (Slapat 1922: 45–46) that King Binnya U became king in 1060 ME (1698/1699) and ruled for 35 years, and was followed by a 38-year reign of Razadarit. The birth-death and regnal dates here are calculated backwards from the death year of 1526 of King Binnya Ran II, which is in agreement with standard Burmese chronicles.
  3. Provisional dates by scholars. See (Maha Yazawin Vol. 2 2006: 344).

ឯកសារយោង កែប្រែ

  1. Slapat 1922: 49
  2. Phayre 1967: 81–82
  3. Harvey 1925: 115–116

គន្ថនិទ្ទេសន៍ កែប្រែ

  • Athwa, Sayadaw (1785) (ជាBurmese). Mon Yazawin (Slapat Rajawan) (1922 រ.រ.). Yangon: Burma Publishing Workers Association Press. 
  • Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd. 
  • Kala, U (1724) (ជាBurmese). Maha Yazawin. 1–3 (2006, 4th printing រ.រ.). Yangon: Ya-Pyei Publishing. 
  • Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay. 
  • Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta. 
  • Royal Historical Commission of Burma (1832) (ជាBurmese). Hmannan Yazawin. 1–3 (2003 រ.រ.). Yangon: Ministry of Information, Myanmar. 


ពញាធម្មរាជា
ប្រសូត/កើត: រ. ១៣៩២ សុគត/ស្លាប់: ១៤២៤1424
គោរម្យងារសំរាប់រាជ្យ
មុនដោយ
រាជាធិរាជ
ក្សត្រនៃហង្សាវត្តី
១៤២១–១៤២៤
តដោយ
ពញារាមទី១
ព្រះរាជគោរម្យងារ
មុនដោយ
ប៊ល៏ត្ឆាន់ធ៏
រជ្ជទាយាទហង្សាវត្តី
១៤?? – ១៤២១
តដោយ
ពញារាមទី១

ទំព័រគំរូ:Burmese monarchs