ពិធីជីកដី និងបុកគ្រឹះប្រាសាទ
ដូចសំណង់សម័យទំនើប ប្រាសាទទាំងអស់ត្រូវបានគេជីកដីកំណើត ដើម្បីចាក់បញ្ចូលដីខ្សាច់ជាគ្រឹះបាតក្រោមបំផុតហើយការជីកគ្រឹះតូចឬធំ និងជ្រៅឬរាក់អាស្រ័យទៅតាមទំហំប្រាសាទនីមួយៗ។ នៅលើកំពូលភ្នំដែលមានដីកំណើតមាំស្រាប់ គេគ្រាន់តែជីកដីធ្វើគ្រឹះរាក់ជាងដីនៅវាលរាប ហើយគេត្រូវដាប់ថ្មភ្នំធម្មជាតិឱ្យរាចស្មើ ដើម្បីសាងសង់ជាអាទិ៍ប្រាសាទបាខែង ដែលមានឈ្មោះដើមថា យសោធរេស្វរៈ តាមសិលាចារឹក K-២៣៥។ ប្រាសាទនេះកសាងដោយព្រះបាទយសោវរ្ម័នទី១ឧទ្ទិសថ្វាយព្រះសិវ ក្រោមរូបតំណាងជាសិវលិង្គ។ សិល្បៈខ្មែរបានជ្រើសទីកន្លែងសាងសង់ប្រាសាទតាមក្បួនព្រហ្មញ្ញសាសនា ស្ថាបនានៅលើភ្នំធម្មជាតិ ភ្នំនិមិត្ត ឬដីរាប[១]។
ឯកសារយោង
កែប្រែ- ↑ សៀវភៅ ទម្លាយអាថ៌កំបាំងប្រាសាទអង្គរ ឆ្នាំ២០១៥ ដោយលោក ស៊ឺម សុភក្រ្តា ទំព័រ៣៤។