ចំណាត់ថ្នាក់ក្រុម:កំណាព្យ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: Manual revert កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បានជំរះទំព័រ
ស្លាក: ការជម្រះទំព័រ Reverted
បន្ទាត់ទី១៖
'''ចំណាត់ក្រុមកំណាព្យ រៀបរៀងដោយ''' [[សុខគឹមហេង]]

==អារម្ភកថា==
ដើម្បីរក្សាអោយបាននូវវប្បធម៌នៃការនិពន្ធកំណាព្យអោយបានគង់វង្សឋិតថេរ ចំណាត់ក្រុមកំណាព្យនេះត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្ដុំរាល់អត្ថបទកំណាព្យ របៀបនៃការតែងកំណាព្យ និង បច្ចេកទេសក្នុងការសរសេរកំណាព្យនៅវីគីភីឌានេះ។ ដូចនេះសូមបងប្អូនខ្មែរទាំងអស់ចូលរួមចំណែក រៀនតែងកំណាព្យដែលចេញពីស្នាដៃ និង ទស្សនៈវិស័យរបស់ខ្លួន បណ្ដុះគំនិត អប់រំ ដំបូន្មាន ឬ ជាអត្ថបទកំណាព្យបែបកំសាន្ដ ស្នេហា ឌឺដង ពិពណ៌នាអំពីសម្រស់ធម្មជាតិ ឬ ពីតថភាពក្នុងសង្គមនានា។

==សេចក្ដីផ្ដើម==

===អ្វីទៅជាកំណាព្យ?===
កាព្យជាប្រភេទអក្សរសិល្ប៍មួយបែប ដែលមានជាយូរលង់ណាស់មកហើយ ក្នុងប្រវត្តិអក្សរសិល្ប៍មនុស្សជាតិ។ កំណាព្យកើតឡើងក្នុងតំនរយៈកាល នៃការងារផលិតរបស់មនុស្ស។ វាមានលក្ខណៈប្រជាប្រិយយ៉ាងជ្រាលជ្រៅ និងត្រូវបានមហាពលករចូលចិត្តជាទីបំផុត។ វាមានមុខងារឆ្លុះបញ្ចាំងការសប្បាយ រីករាយ ការទុក្ខព្រួយ ការស្រមៃ និងបំនងស្វែងរកសុភមង្គលនៃប្រជាពលករ ក្នុងការតស៊ូដ៏ខ្លាំងក្លា ដើម្បីយកជ័យជំនះលើធម្មជាតិ និង​ ប្រឆាំងរាល់ការគាបសង្កត់ កេងប្រវញ្ចនៅក្នុងសង្គមមានវណ្ណៈ ។ល។

កំណាព្យមានលក្ខណៈជាប់ស្អិតទៅនឹង វប្បធម៌អរិយធម៌របស់ជនជាតិនីមួយៗ ហើយមានវិសេសភាពផ្ទាល់ខ្លួនថែមទៀតផង។ គេមិនអាចចាត់ថា កំណាព្យជនជាតិណាមួយប្រសើរជាង ឬ វិសេសជាងជនជាតិណាមួយឡើយ។

កំណាព្យខ្មែរយើងក៏មានវិសេសភាព ផ្ទាល់របស់ខ្លួនដែរ។ វិសេសភាពនេះ ស្ថិតនៅត្រង់កវីខ្មែរយើងមានក្បួនខ្នាតច្រើន ហើយក្បួនខ្នាតនោះ ប្រែប្រួលផ្លាស់ប្ដូរទៅតាមលក្ខណៈបទនីមួយៗ តាំងពីចំនាប់ចុងជួន រង្វាស់ ចង្វាក់ និង បរិយាកាស។ បទខ្លះកវីបានយកជាមូលដ្ឋាន ដើម្បីឈានទៅបង្កើតបទផ្សេងៗទៀតដែលជាបទទ្វេមាត្រ។

សំនួនពាក្យចុងជួន រណ្ដំនេះហើយដែលជាប្រភពនៃការយកកំណាព្យ ទៅធ្វើជាចម្រៀង។ ក្នុងន័យនេះមិនមែនបានន័យថា រាល់ចម្រៀងសុទ្ធតែយកចេញពី​បទមេកាព្យនោះទេ តែប្រសិនបើចម្រៀងគោរពតាមក្បួនច្បាប់នៃចំនាប់ចុងជួន និង រង្វាស់កាព្យនោះ នឹងធ្វើអោយចម្រៀងនោះពិរោះរណ្ដំថែមមួយកំរិតទៀត។

===វត្តមានកំណាព្យនៅប្រទេសខ្មែរ===
មតិភាគច្រើនបានសន្និដ្ឋានថា​ កំណាព្យខ្មែរមានប្រភពមកពីមូលដ្ឋានឆន្ទៈសំស្រ្កឹត និង បាលី។​ ការអះអាងបែបនេះក៏ជាការសមរម្យម្យ៉ាងដែរ ព្រោះតាំងពីដើមរហូតមកដល់ពាក់កណ្ដាលខាងដើមនៃសម័យអង្គរ យើងពុំទាន់បានរកឃើញឯកសារកាព្យណាមួយ សរសេរជាភាសាខ្មែរទេ។ តាមរយៈសិលាចារឹកយើងបានជួបប្រទះ អត្ថបទកាព្យយ៉ាងច្រើន ប្រកបដោយពាក្យពេចន៍ និងសំនួនវោហារល្អឥតខ្ចោះ ដែលអ្នកប្រាជ្ញបច្ចុប្បន្នទទួលស្គាល់ថា ជាស្នាដៃឯករបស់កវីខ្មែរពិតៗ តែអត្ថបទទាំងនោះសរសេរជាភាសាសំស្រ្ដឹត។ តាមរយៈសិលាចារឹក យើងឃើញគេចារជាភាសាខ្មែរតាំងពី គ.ស.៦១១ (សិលាចារឹកអង្គរបុរី) មកម្ល៉េះ តែជាអត្ថបទពាក្យរាយ។ អត្ថបទពាក្យរាយនេះសរសេរនៅ ពីក្រោមអត្ថបទជាភាសាសំស្រ្កឹតតែគ្រាន់ តែជាបញ្ជីឈ្មោះទាសាទាសី ឬ ដែលជាពលព្រះ និង តង្វាយផ្សេងៗ។ អត្ថបទកាព្យសរសេរជាខ្មែរដែលយើងបានជួបប្រទះដំបូង គឺសិលាចារឹកជ័យនន្ទនៅ គ.ស. ១៧០១។

ប្រវត្តិសាស្រ្ដបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរជាជនជាតិម្ចាស់ស្រុកមានកំនើតជាយូរលង់ណាស់ហើយ មុនកៅណ្ឌិន្យ នាំអរិយធម៌ឥណ្ឌាមកផ្សព្វផ្សាយ។ ដូចនេះ ខ្មែរពិតជាមានភាសា មានចំរៀង មានកំណាព្យ មានរបាំ តាំងពីមុនឥណ្ឌាចូលមកម្ល៉េះ។ ប្រសិនបើគ្មានវិញ តើក្នុងទំនាក់ទំនង ឬ ការសំដែងមនោសញ្ចេតនាផ្សេងៗ ជនជាតិទាំងនោះយកភាសាអ្វីមកប្រើ?

ភស្ដុតាងឥតប្រកែកបានមួយទៀត គឺកុលសម្ពន្ធជនជាតិភាគតិចខ្លះៗដូចជា ព្នង គួយ ដែលពុំព្រមទទួលអរិយធម៌ឥណ្ឌា រហូតមកដល់សព្វថ្ងៃគេរក្សាបាន នូវរបាំចំរៀងផ្ទាល់របស់គេ។

តាមរយៈសិលាចារឹក យើងបានប្រទះឃើញ គេប្រើពាក្យខ្លះៗជាភាសាខ្មែរបុរាណ ដូចជាពាក្យ ចំរេង(ចំរៀង) រមំ(រ្មាំ អ្នករាំ) រំ (រាំ) តើក្នុងពេលនោះគេច្រៀងជាភាសាអ្វី? បើអ្នកចំរៀងក្នុងវាំងច្រៀងជាភាសាសំស្រ្កឹត តើប្រជាជនច្រៀងជាភាសាសំស្រ្កឹតដែរឬទេ? អំនះអំណាងទាំងនេះអាចអោយយើងសន្និដ្ឋានបានថា៖ កំណាព្យខ្មែរពិតជាមានប្រភពជាយូរលង់ណាស់មកហើយ តាំងពីមុនឥណ្ឌាចូលមកម្ល៉េះ ឆន្ទៈ សំស្រ្ដឹតគ្រាន់តែជាកត្ដាសំរាប់ពិគ្រោះក្នុងការរៀបចំកែលំអក្បួនកំណាព្យខ្មែរ អោយបានត្រឹមត្រូវប៉ុណ្ណោះ។ ហើយកំណាព្យខ្មែរយើងក៏មានលក្ខណៈប្លែកស្រលះ ពីកំណាព្យសំស្រ្កឹតដែរ។

==ធាតុនៃកំណាព្យ==
===រង្វាស់កាព្យ===
រង្វាស់កាព្យ​ គឺជាចំនួនព្យាង្គ ដែលមាននៅក្នុងឃ្លានីមួយៗ ហើយនិង ចំនួនឃ្លាដែលមាននៅក្នុងល្បះនីមួយៗ។​ ដោយសារចំនួនព្យាង្គនៅក្នុងឃ្លា និងចំនួនឃ្លានៅក្នុងល្បះនីមួយៗនេះហើយ ដែលសំរាប់សំគាល់ឈ្មោះបទកាព្យរបស់ខ្មែរយើង។

ក្នុងការប្រើប្រាស់រៀងរហូតមកដល់សព្វថ្ងៃនេះ យើងសង្កេតឃើញមានការប្រើច្របល់គ្នា រវាងព្យាង្គ និង ពាក្យ៖

* ព្យាង្គ គឺជាសូររួមនៃសទ្ទ ដែលមានមួយបន្សាយសំលេង។
* ពាក្យ គឺជាភាសារួមនៃសូរសំលេង និង ន័យសេចក្ដី។
ក្នុងការបន្លឺខ្មែរយើងមានទំនោរ ទៅរកការបង្រួញព្យាង្គច្រើន អោយនៅតិចបំផុត ដោយបន្ថើរស្នូរនៅព្យាង្គមុខ ហើយសង្កត់ស្នូរនៅព្យាង្គក្រោយ។

ឧទាហរណ៍៖
* ព្រៃ ខ្ញុំ រៀម (មួយព្យាង្គ)
* ចិន្តា សោតា រណ្ដំ ពិរោះ (ពីរព្យាង្គ)
* មនោរម្យ សូរិយា ប្រតិបត្ត (បីព្យាង្គ)
* បក្សាបក្សី ពន្លឺចន្ទ្រា (បួនព្យាង្គ)

===ចំនាប់ចុងជួន===
កាលណាគេនិយាយពីកំណាព្យ គេតែងសង្កត់ធ្ងន់ទៅលើចំនាប់ចុងជួននេះឯង។ កំណាព្យដែលល្អ គឺកំណាព្យណាដែលមានចំនាប់ចុងជួនត្រូវល្អ។ ដូចនេះព្យាង្គជួន ត្រូវតែសំអិតសំអាត សំរិតសំរាំង ជ្រើសរើសរកចុងជួនណា ដែលមានខ្លឺមសារ មានប្រយោជន៍ មានសូរ និង មានន័យសេចក្ដីច្បាស់លាស់។

ដូចម្ដេចដែលហៅថាព្យាង្គជួន?

*ព្យញ្ជនៈ ដើមព្យាង្គនៃព្យាង្គទាំងពីរខុសគ្នា តែត្រូវស្ថិតនៅក្នុងពួក(អ) ឬ ពួក(អ៊) ដូចគ្នា។
*ស្រៈ និង ព្យញ្ជនៈ ប្រកបនៃព្យាង្គជួនទាំងពីរត្រូវមានសូរដូចគ្នា។

ឧទាហរណ៍៖
* រិះគិត ~ ញាតិមិត្ត (ពាក្យ "គិត" និង "មិត្ត" ជួនល្អ)
* ចន្រ្ទា ~ រមនា (ជួនល្អ)
* ទីទៃ ~ ពិសី (ស្រៈ ៃ និង ស្រៈ ី ពេលខ្លះអាចមានសូរដូចគ្នា ជួនល្អ តែពេលខ្លះគឺមិនមានសូរដូចគ្នាទេ ចូរមើលឧទាហរណ៍ខាងក្រោម)
* ថ្លើមថ្លៃ ~ ស្រស់ស្រី (ពាក្យ "ថ្លៃ" និង "ស្រី" ជួនមិនល្អ ឬអាចនិយាយបានថា មិនជួន)
* ចន្រ្ទា ~ ចិន្ដា (ថ្វីត្បិតតែពាក្យទាំងពីរបញ្ចប់ដោយស្រៈ ា ដូចគ្នា តែជួនរបៀបនេះមិនសូវល្អទេ ព្រោះការបន្សាយសំលេងគឺខុសគ្នា មួយសូរអ មួយទៀតសូរអ៊)

ប្រសិនបើយើងគោរពតាម ក្បួនចំនាប់ចុងជួននេះបានល្អ នោះកំណាព្យរបស់យើងប្រាកដជារណ្ដំគួរជាទីចាប់ចិត្តនៃអ្នកស្ដាប់។ មួយវិញទៀតទោះបីជាកំណាព្យនោះជួនល្អយ៉ាងណាក៏ដោយ ប្រសិនបើគ្មានអត្ថន័យ អត្ថរស ព្រលឹងបង្កប់នៅក្នុងនោះទេ កំណាព្យនោះក៏មិនចាត់ទុកជាកំណាព្យដែលល្អនោះដែរ។

===ចង្វាក់===
ចង្វាក់ គឺជាចលនានៃសូរដែលតំរូវអោយបន្ធូរ ឬ បន្ដឹងសំលេង ដោយធ្វើអោយសំលេងនោះមានចលនាខ្ពស់ទាប ឡើងចុះជួនកាលយឺត ជួនកាលឆាប់រហ័ស ជួនកាលវែង ជួនកាលខ្លីស្របតាមបរិយាកាស និង អត្ថន័យនៃបទ ដើម្បីបង្កើតតន្រ្ដីភាព ឬ ភាពពិរោះ។

==របៀបសរសេរអត្ថបទកំណាព្យនៅវីគីភីឌា==
ខាងក្រោមនេះជាអត្ថបទកំណាព្យគំរូសំរាប់រៀបចំអត្ថបទកំណាព្យនៅក្នុងទំព័រវីគីភីឌា ភាសាខ្មែរនេះអោយមានសណ្ដាប់ធ្នាប់ និង របៀបរៀបរយបានល្អ ងាយស្រួលក្នុងការអាន។

{| align="center"
|+ '''កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)'''

| (១) ជីកកកោះ ចោះកកាយ ចាយកកាត
| style="padding-left: 50px;"|រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង

| ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង
| style="padding-left: 50px;"|លើកសម្ដែង លែងសម្ដី លៃសំដៅ។

| (២) សូរសំនៀង សៀងសំនួន សួនសំណព្វ
| style="padding-left: 50px;"|ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ

| ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ
| style="padding-left: 50px;"|ចាំតទៅ ចៅតែងទែង ចែងតុទៀន។

| (៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ
| style="padding-left: 50px;"|ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន

| ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន
| style="padding-left: 50px;"|មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។

|''និពន្ធដោយ'' [[សុខគឹមហេង]]

|''០៧​ តុលា ២០១០''

[[Category:កំណាព្យ]]

{| align="center" ជាការតំរៀបអោយនៅចំកណ្ដាលទំព័រ

|+ '''កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)''' ជួរដែលជាចំណងជើង សញ្ញា ''' ដែលនៅសងខាងចំណងជើងគឺដើម្បីអោយអក្សរមួយឃ្លានេះក្លាយជាអក្សរឌិត

|- មានន័យថាការចុះបន្ទាត់

| style="padding-left: 50px;"| កូដសំរាប់ចោលផ្ទៃពីឆ្វេង ៥០px រួចចាប់ផ្ដើមសរសេរឃ្លាទីពីរនៃល្បះតែមួយ

|} ជាចុងបញ្ចប់ត្រូវបិទកូដនៃការរៀបចំទាំងមូល ដែលកូដនេះជាគូនឹងកូដបើក {| align="center"

ដើម្បីអោយអត្ថបទកំណាព្យរបស់អ្នកចូលទៅក្នុង ចំណាត់ក្រុមកំណាព្យក្នុងវីគីភីឌា ភាសាខ្មែរនេះ ត្រូវបន្ថែមកូដមួយជួរនៅចុងអត្ថបទ [[Category:កំណាព្យ]]

ខាងក្រោមនេះជាលទ្ធផលដែលបានមកពីកូដខាងលើ៖
{| align="center"
|+ '''កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)'''

| (១) ជីកកកោះ ចោះកកាយ ចាយកកាត
| style="padding-left: 50px;"|រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង

| ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង
| style="padding-left: 50px;"|លើកសម្ដែង លែងសម្ដី លៃសំដៅ។

| (២) សូរសំនៀង សៀងសំនួន សួនសំណព្វ
| style="padding-left: 50px;"|ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ

| ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ
| style="padding-left: 50px;"|ចាំតទៅ ចៅតែងទែង ចែងតុទៀន។

| (៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ
| style="padding-left: 50px;"|ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន

| ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន
| style="padding-left: 50px;"|មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។

|''និពន្ធដោយ'' [[សុខគឹមហេង]]

|''០៧​ តុលា ២០១០''

[[Category:កំណាព្យ]]

==មេកាព្យកំណាព្យខ្មែរ==
បទមេបួន

=== បទបថ្យាវត្ត===

បទកាកគតិ

=== បទព្រហ្មគិតិ===
បទកាកគតិ

=== បទពំនោល===
=== បទបន្ទោលកាក===
=== បទភុជង្គលីលា===

=== បទពាក្យ៦===

=== បទពាក្យ៧===

=== បទពាក្យ៩===
=== បទពាក្យ១០===
=== បទពាក្យ១១===
=== បទកខ===

=== បទនមោ===
=== បទអក្សរលូន===
=== អក្សរសង្វាស===
=== បទកង្កែបលោតកណ្តាលស្រះ===
=== បទកង្កែបលោតលើគោក===
=== បទកង្កែបលោតស្លាក់ពេជ្រ===
=== បទកង្កែបលោតផ្ទាត់ខ្ចៅ===
=== បទនាគបរិព័ទ្ធ===

=== បទគៀរក្រវាត់===
=== បទនាគរាជប្លែងឫទ្ធ===
=== បទគោព័ទ្ធស្នឹង===
=== បទសិង្ហតោលេងកន្ទុយ===
=== បទរមាំងដើរព្រៃ===
=== បទផ្កាឈូករីក===
=== បទក្របចក្រវាឡ===
=== បទម្ករខ្ជាក់កែវ===
=== បទឆ័ត្របីជាន់===
=== បទរលកយោលយាវ===
=== បទរលកខ្ទប់ច្រាំង===
=== បទសហរា===
=== បទវិវិធមាលី===
=== បទពស់លេបកន្ទុយ===
=== បទសត្វកាងស្លាប===
=== បទថយក្រោយចូលព្រែក===
=== បទរមាំងបើកបាស===
=== បទរមាំងដើរព្រៃ===
=== បទទន្សាយទីសទាស===
=== បទមាន់ទឹកបណ្ដើរកូន===
=== បទសារវិទាញរថ===
=== បទអើយរ៉ា===
=== បទសុក្រទិនវិសាល===
=== បទសោរទិនវិសាល===
=== បទត្រឡាច===
=== បទយត្តិភ័ង្គ===
=== បទជាប់ទង===
=== បទសបាត់សបឹង===
=== បទត្រីពិធព័ន្ធ===
=== បទសឡាបលូន===
=== បទវង្សវិចិត្រ===
=== បទព្រះច័ន្ទបាំងឆ័ត្រ===
=== បទយត្តិភ័ង្គ===
=== បទពស់លេបកន្ទុយ===
=== បទថយក្រោយចូលព្រែក===
=== មានបទផ្សេងៗជាច្រើនទៀត===

ឯកសារយោង

១ កំនាព្យខ្មែរ ដោយ លី សុមុនី បោះពុម្ពជាថ្មីដោយ គ្រឹះស្ថានបោះពុម្ព និង ចែកចាយ ២០០៦ ទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និង កីឡា

{{ទំព័រគំរូ:មេកាព្យកំណាព្យខ្មែរ}}
==ឯកសារពាក់ព័ន្ធ==
[[កំនាព្យខ្មែរ]]
[[ប្រវត្តិកំនាព្យខ្មែរ]]
[[សិល្បៈតែងកំនាព្យខ្មែរ]]