ទូរទស្សន៍៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី៧៖
តាមរយៈគ្រាប់ភ្នែកអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវ ឃើញច្រើនចំនុចដែលជាមូលហេតុធ្វើ អោយពួកអ្នកវិទ្យាសាស្ត្របានចាប់ផ្ដើមបង្កើតទូរទស្សន៏ឡើង។ ដោយសារតែគ្រាប់ ភ្នែកមនុស្សយើងអាចមើលឃើញឃើញវត្ថុផ្សេងៗ បានអាស្រ័យទៅលើវត្ថនោះ វាចាំងពន្លឺឬស្រមោលឆ្លុះទៅក្នុងភ្នែករបស់យើង។ កែវភ្នែកយើងមានរាងដូចកែវហើម អាចអោយពន្លឺរស្មីផ្សេងៗ ចាំងឆ្លុះទៅប៉ះនឹងសរសៃវិញ្ញាណ ដែលស្ថិតនៅស្រទាប់ខាងក្នុងគ្រាប់ភ្នែក។ ស្រទាប់ទទួលពន្លឺនៃគ្រាប់ភ្នែកនីមួយៗ មានចំនុចល្អិតៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រមាណ ៧លានគ្រាប់។ ចំណុចនីមួយៗសុទ្ធតែជាប់នឹងសរសៃ វិញ្ញាណមួយៗ ទៅខួរក្បាលដុចនេះពន្លឺ ឬរូបភាពផ្សេងៗដែលចាំងទៅប៉ះនឹងចំណុចល្អិតៗទាំងនោះ សរសៃវិញ្ញាណទាំងអស់ក៏មាននាទី នាំព្រឹត្តិហេតុទាំងឡាយផ្ដល់ទៅខួរក្បាលមួយរំពេច។ ចំណុចដែលទទួលពន្លឺខ្សោយ សរសៃវិញ្ញាណដែលតទៅចំណចនេះក៏បញ្ជូនទោខួរក្បាលខ្សោយ។ ចំណុចណាដែលទទួលពន្លឺខ្លាំងសរសៃវិញ្ញាណដែលតភ្ជាប់និងចំណុចនោះ ក៏បញ្ជូនទៅខួរក្បាលនូវភាពខ្លាំង។ ពេលដែលយើងបើកភ្នែកមើលឃើញវត្ថុអ្វីមួយ ស្រមោលនៃវត្ថុទាំងនោះចាំងរូបរាងរបស់ខ្លួនទាំងមូល ចូលទៅរាយពេញក្នុងចំណុចល្អិតទាំងអស់នៃស្រទាប់ភ្នែក ក្នុងសរសៃវិញ្ញាណទាំងអម្បាលមាណ ដែលខ្លះបានទទួលពន្លឺខ្សោយ ខ្លះទទួលពន្លឺខ្លាំងក៏បញ្ចាំងទៅខួរក្បាលភ្លាម។ អាស្រ័យហេតុនេះហើយ បានជាគ្រាប់ភ្នែកយើងអាចមើលដឹងនូវវត្ថុផ្សេងៗ ដែលមានពន្លឺខុសប្លែកៗពីគ្នាបាន ហើយអ្នកវិទ្យាសាស្ត្រក៏បានចាប់ផ្ដើមអនុវត្តន៏ ធ្វើការពិសោធន៏ទៅតាមអ្វីដែលពួកគេបានស្រាវជ្រាវឃើញនោះ។
 
=== របៀបនៃការបញ្ជូនរូបភាព ===
=== របៀបបញ្ជូនរូបភាព ===
យោលទៅតាមមូលហេតុនៃគ្រាប់ភ្នែក អ្នកវិទ្យាសាស្រ្តក៏បានស្រាវជ្រាវរាវរកឃើញ នូវវិធីបញ្ជូនរូបភាពម្យ៉ាងទៅតាមចរន្តអគ្គីសនី ឬ តាមរលកធាតុអាកាស។
គេយករូបភាពនៃវត្ថុអ្វីមួយ មកបែងចែកជាគ្រាប់ល្អិតៗជាច្រើនអតិបរមា រួហើយឆ្នៃគ្រាប់ល្អិតទាំងនោះអោយទៅជាធាតុអគ្គីសនី។ ធាតុអគ្គីសនី ដែលកើតដោយគ្រាប់ល្អិតទាំងនេះមានសភាពខ្លាំងឬ ខ្សោយទៅតាមពន្លឺ ឬស្រមោលដែលរូបភាពទាំងនោះបានចាំងឆ្លុះចេញមកដែរ។ រូបថតក្នុងកាសែតគេហៅថារូបថត (Cliché) រូបថតទាំងអស់នោះបើយើងពិនិត្យអោយបានហ្មត់ចត់ទៅឃើញមានចំណុចខ្មៅៗ ជាច្រើនខ្លះធំ ខ្លះតូច រាយពាសពេញរូបរាងនៃរូបថត។ ហើយរូបមនុស្ស ឬវត្ថុក្នុងរូបថតនោះសោតក៏ករកើតឡើងដោយចំណុចខ្មៅ (Points noirs) ដ៏ច្រើនកុះករនោះដែរ។ កន្លែងដែលមានសម្បុរ ស គឺមកពីចំណុចខ្មៅនៅទីនោះល្អិតកន្លែងណាដែលមានសម្បិរស្លាប់ ឬខ្មៅដូចជាសក់ក្បាលឬសម្លៀកបំពាក់ខ្មៅជាដើម គឺមកពីកន្លែងនោះ មានចំណុចខ្មៅធំៗ ជាច្រើនតម្រៀបគ្នា ញឹកស្កះមើទៅឃើខ្មៅប្រតាក។
 
=== របៀបបែងរូបភាព ===
ក្នុងការសិក្សាស្រាវជ្រាវ បច្ចេកទេសទូរទស្សន៏ គេមិនអាចយករូបថតមួយ ផ្ទាំងទៅបញ្ជូនម្ដងទាំងមូលបានទេ គឺគេត្រូវយករូបថតមួយទៅ បែងចែកជាចំណុចល្អិតៗ ជាច្រើនហើយចាប់ផ្ដើមរៀបគ្រាប់ល្អិតទាំងនោះ អោយទៅជាជួរបន្តបន្ទាប់ គ្នាពីឆ្វេងទៅស្ដាំនិងពីលើចុះក្រោម។