ហិចហ្វាន់៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: fa:پوشش سرمایه
r2.7.3) (រ៉ូបូ បន្ថែម: hr:Hedge fond; cosmetic changes
បន្ទាត់ទី១៖
ហិចហ្វាន់[[(Hedge Fund)]] គឺជាមូលនិធិវិនិយោគដែលត្រូវបានដាក់កម្រិតយ៉ាងស្រាល ហើយដែលជាលក្ខណៈត្រូវបានអនុញ្ញាតសម្រាប់តែមនុស្សមួយចំនួនដែលបង់ថ្លៃចូលរួមទៅអ្នកគ្រប់គ្រងវិនិយោគមូលនិធិប៉ុណ្ណោះ។

គ្រប់ Hedge Fund មានយុទ្ធសាស្ត្រវិនិយោគផ្ទាល់ខ្លួន ទៅតាមប្រភេទវិនិយោគ ហើយយុទ្ធសាស្ត្រទាំងនេះអាស្រ័យទៅលើបុគ្គល។ Hedge Fund ទទួលការវិនិយោគមានទ្រង់ទ្រាយធំជាង និងសកម្មជាងមូលនិធិវិនិយោគធម្មតា ហើយវាវិនិយោគដោយប្រើទ្រព្យសកម្មច្រើនជាងរួមមានការវិនិយោគរយៈពេលវែង និងខ្លីក្នុងប័ណ្ណភាគហ៊ុន សញ្ញាប័ណ្ណ និងទំនិញ។ Hedge Fund ជារឿយៗជៀសវាងហានីភ័យក្នុងការវិនិយោគផ្សេងៗដោយប្រើវិធីសាស្ត្រជាច្រើនដូចជា [[short selling]] និង [[derivatives]]។

ក្នុងយុត្តាធិការភាគច្រើន Hedge Fund បើកសម្រាប់តែអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិស្ដុកស្តម្ភ និងអ្នកមានវិជ្ជាជីវៈ ដែលអាចបំពេញលក្ខខណ្ឌរបស់និយតករប៉ុណ្ណោះ។

== ប្រវត្តិសាស្ត្រ

សង្គមវិទូ អ្នកនិពន្ធ និងអ្នកយកព័ត៌មានហិរញ្ញវត្ថុ Alfred W. Jones បានបង្កើត hedge fund ដំបូងគេនៅឆ្នាំ ១៩៤៩។ គាត់បានជឿជាក់ថាបម្រែបម្រួលថ្លៃនៃទ្រព្យសកម្មរបស់បុគ្គលម្នាក់អាស្រ័យលើសកម្មភាពរបស់ទ្រព្យសកម្មនោះខ្លួនឯង និងដោយសារសកម្មភាពរបស់ទីផ្សារទាំងមូល។ ដើម្បីធ្វើឲ្យមានអព្យាក្រឹត្យភាពនៃឥទ្ធិពលនៃបម្រែបម្រួលទីផ្សារទាំងមួល គាត់បានធ្វើតុល្យភាពផតហ្វូល្យូរបស់គាត់ ដោយទិញទ្រព្យសកម្មដែលគាត់គិតថាមាតម្លៃខ្ពស់ជាងថ្លៃទីផ្សារ និងទ្រព្យសកម្មលក់រយៈពេលខ្លីដែលគាត់គិតថាមានតម្លៃទាបជាងថ្លៃទីផ្សារ។ គាត់បានសង្កេតឃើញការលុបចោលនូវបម្រែបម្រួលថ្លៃអាស្រ័យលើទីផ្សារទាំងមូល ដោយសារតែ ប្រសិនបើថ្លៃទីផ្សារកើនឡើង នោះការខាតបង់លើទ្រព្យសកម្មរយៈពេលខ្លីនឹងត្រូវបានស៊ីសងនឹងប្រាក់ចំណេញបន្ថែមបានពីទ្រព្យរយៈពេលវែង និងផ្ទុយមកវិញ។ ដោយសារតែប្រសិទ្ធភាពរបស់វាគឺការ “ជៀសវាង” ផ្នែកនៃហានីភ័យតាមរយៈបម្រែបម្រួលទីផ្សារទាំងមូល ផតហ្វូល្យូប្រភេទនេះត្រូវបានស្គាល់ថាជា ហិចហ្វាន់ hedge fund។

== ទំហំឧស្សាហកម្ម

ការប៉ាន់ស្មានពីទំហំនៃឧស្សាហកម្មមានភាពមិនចុះសម្រុងគ្នាដោយសារតែកង្វះខាតស្ថិតិជាផ្លូវការ កង្វះខាតនិយមន័យនៃហិចហ្វាន់ និងការរីកលូតលាស់នៃឧស្សាហកម្ម។ តាមសន្ទស្សន៍ជាទូទៅ ឧស្សាហកម្មអាចគ្រប់គ្រងមូលធនប្រមាណ $២,៥ លាន លាន ដែលជាចំនួនខ្ពស់បំផុតនៅរដូវក្ដៅឆ្នាំ ២០០៨។

== នាយកគ្រប់គ្រងហិចហ្វាន់ដែលធំបំផុត

នាយកគ្រប់គ្រងហិចហ្វាន់ធំបំផុតចំនួន ២៥ គ្រប់គ្រងទ្រព្យសកម្មចំនួន $៥១៩,៧ ពាន់លាន មកដល់ត្រឹមថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០០៩។ នាយកគ្រប់គ្រងធំជាងគេគឺ JP Morgan Chase ($៥៣,៥ ពាន់លាន)។

== ថ្លៃសេវា

នាយកគ្រប់គ្រងហិចហ្វាន់នឹងទទួលបាននូវ ថ្លៃគ្រប់គ្រង និង ថ្លៃប្រតិបត្តិការ ពីមូលនិធិ។ នាយកគ្រប់គ្រងតែងទាមទារថ្លៃសេវា “២ និង ២០” ដែលមានន័យថា ថ្លៃគ្រប់គ្រង ២% នៃថ្លៃទ្រព្យសកម្មសុទ្ធរបស់មូលនិធិ ជារៀងរាល់ឆ្នាំ និងថ្លៃប្រតិបត្តិការ ២០% នៃផលចំណេញរបស់មូលនិធិ។

បន្ទាត់ទី៣១៖
[[fr:Gestion alternative]]
[[he:קרן גידור]]
[[hr:Hedge fond]]
[[hu:Hedge fund]]
[[id:Pengelola investasi global]]