មហាមោគ្គលាន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: bg:Маудгаляяна
បន្ទាត់ទី១០៖
== អតីតជាតិ ==
ក្នុងជាតិ​មួយ​លោក​បាន​កើត​ជា​សិរីវឌ្ឍកុដុម្ពី ដែល​ជា​មិត្ត​របស់​​សរទ​តាបស (ព្រះសារីបុត្រ)។ ក្រោយ​ពី​សរទតាបស បាន​ប្រាថ្នា​តំណែង​ជា​អគ្គ​សាវ័ក​ស្តាំ​ក្នុង​សម្នាក់​[[ព្រះពុទ្ធ​២៨​ព្រះអង្គ|ព្រះ​ពុទ្ធ​អនោមទស្សី​]]ហើយ ក៏​នឹក​ឃើញ​ដល់​មិត្ត​របស់​លោក​ គឺ​សិរី​វឌ្ឍៈ ហើយ​ក៏​មាន​បំណង​អោយ​មិត្ត​របស់​លោក​បាន​ជា​អគ្គ​សាវ័ក​ឆ្វេងដែរ។ លោក​ក៏​ធ្វើដំណើរ​ទៅ​កាន់​សម្នាក់​សិរីវឌ្ឍៈ ហើយ​ប្រាប់​ដំណើរ​រឿង​សព្វគ្រប់ រួច​ក៏​បបួល​អោយ​សិរីវឌ្ឍ​ប្រាថ្នា​តំណែង​ជា​អគ្គសាវ័កឆ្វេង​ក្នុង​សាសនា​ព្រះ​គោតម​សម្ពុទ្ធ​ជា​ម្ចាស់​។ សិរីវឌ្ឍ​កុដុម្ពី​និយាយ​ជំ​ទាស់​ថា ខ្ញុំ​មិន​មាន​ការ​ស្និទ្ធ​ស្នាល​នឹង​ព្រះ​ពុទ្ធ​ជា​ម្ចាស់ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​អោយ​បាន​ត្រឹម​ត្រូវ​ទេ សរទ​តាបស​ប្រាប់​ថា ការ​ក្រាប​ទូល​ចំពោះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ជា​នាទី​របស់​យើង សូម​​សម្លាញ់​ឯង​ត្រៀម​អាហារ និង​គ្រឿង​សក្ការ​ទុក​អោយ​ស្រេច​បាច់ សិរីវឌ្ឍ​កុដុម្ពី​ក៏​យល់​ក្នុង​ពាក្យ​ណែ​នាំ​នោះ ហើយ​ត្រៀម​ខាទ​នីយ​ភោជ​នីយា​ហារ និង​សាង​មណ្ឌប ហើយ​បាន​ធ្វើ​មហា​ទាន​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​១​សែន មាន​ព្រះ​អនោម​ទស្សី​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ជា​ព្រះ​ប្រធាន កាល​ធ្វើ​ទាន​៧​ថ្ងៃ​ស្រេច​ហើយ បាន​ប្រាថ្នា​តំ​ណែង អគ្គ​សាវក​ទី​២ តាម​ពាក្យ​ណែ​នាំ របស់​សរទ​តាបស​នោះ។
 
== ជាតិ​ចុង​ក្រោយ ==
ព្រះ​មហា​មោគ្គលាន​ត្ថេរ បាន​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ គឺ​មោគ្គលាន​គោត្ត ក្នុង​ស្រុក​កោលិតគ្រាម ក្រុង​នាលន្ទា ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​រាជ​គ្រឹះ និង​ស្រុក​របស់​[[ព្រះ​សារីបុត្រ|ព្រះ​សារី​បុត្រ]] ល្មម​ទៅ​មក​រក​គ្នា​បាន​ដោយ​មិន​លំបាក។ បិតា​លោក​ជា​ព្រាហ្មណ៍​មាន​តំណែង​ជា​អភិបាល​ស្រុក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា មន្ត្រី​ថ្នាក់​ស្រុក ឈ្មោះ​'''កោលិត'''ព្រាហ្មណ៍ មាតា​ឈ្មោះ​នាង​ '''មោគ្គលី'''​ព្រាហ្មណី និង​មាន​ទ្រព្យ ៥៦០​កោដិ​កហាបណៈ។ តាំង​ពី​ដើម​ឡើយ លោក​មាន​ឈ្មោះ​ថា '''កោលិតៈ''' និង​ហៅ​តាម​ឈ្មោះ​របស់​ស្រុក​ព្រោះ​លោក​ជា​បុត្រ​របស់​ត្រ​កូល​ធំ​ក្នុង​ស្រុក​កោលិតគ្រាម ម្យ៉ាង​ទៀត​ហៅ​តាម​ឈ្មោះ​ គោត្ត គឺ​ឈ្មោះ​ត្រកូលថា មោគ្គល្លាន។<br />