ដែនដីបរិសុទ្ធ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ {{គន្ថធុរៈ}} [[File:Amitabha Buddha and Bodhisattvas.jpeg|thumb|ព្រះពុទ្ធអាមី...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង០០:៥២ ថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១២

ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

EN: Pure Land Buddhism

ព្រះពុទ្ធអាមីតាភៈ(កណ្តាល)
ព្រះពោធិសត្វអវលោកិតេស្វារៈ (ស្តាំ)
ព្រះពោធិសត្វមហាស្ថាមប្រាប្តៈ(ឆ្វេង)

ដែនដីបរិសុទ្ធ - ព្រះពុទ្ធសាសនាមហាយាន

ការបង្រៀនអំពី ព្រះពុទ្ធសាសនាដែនដីបរិសុទ្ធ (Pure Land Buddhism) មានចំណុច សំខាន់ៗ ដោយសង្ខេបគឺៈ
គោលបំណងជាទូទៅ ក្នុងការសិក្សាព្រះពុទ្ធសាសនា សម្រាប់អ្នកប្រតិបត្តិ គឺសម្រេចពុទ្ធភូមិ (ត្រាស់ដឹងជាព្រះពុទ្ធ) ទៅជាអ្នកត្រាស់ដឹងមួយរូប ។ ដូច្នេះការអនុវត្តន៍ ព្រះពុទ្ធសាសនា គឺការបណ្តុះបណ្តាល នូវបញ្ញានៃការត្រាស់ដឹង ជាព្រះពុទ្ធ ។
ពិតមែនតែមានផ្លូវជាច្រើន ដែលនាំអោយទៅដល់ ការត្រាស់ដឹង ផ្លូវទាំងអស់នោះ ទាក់ទងនឹងការកាត់ផ្តាច់នូវ លោភៈទោសៈមោហៈ ដូចគ្នាទាំងអស់ ដែលជាកិច្ចចម្រើនបារមីតា (ភាពបរិសុទ្ធនៃចិត្ត) ។ ជាប្រពៃណី សូត្រទាំងឡាយនៃគម្ពីរពុទ្ធសាសនា រាប់បារមីតា៦ ឬ១០ ប៉ុន្តែគេអាចបង្រួមមកនៅត្រឹម៣ គឺសីល សមាធិ និងបញ្ញា ។
ផ្លូវដែនដីបរិសុទ្ធ ឬការសូត្រនូវព្រះនាម របស់ព្រះពុទ្ធអមីតាភៈ (Amitabha) គឺជាវិធីរបស់មហាយាន ដែលប្រើបច្ចេកទេសនៃសមាធិ និងការសម្លឹងឃើញក្នុងចិត្ត (នៃដែន ដីបរិសុទ្ធ, ព្រះពុទ្ធអមីតាភៈ...) និងការសូត្រដោយមាត់ នូវព្រះនាមរបស់ព្រះពុទ្ធ អមី តាភៈ ដើម្បីសម្រេចនូវបារមីតា ។
តើសម្រេចបារមីតាយ៉ាងដូចម្តេច? វិធីនេះកាលណាអ្នកប្រតិបត្តិ រវល់តែនឹងការសម្លឹងឃើញព្រះពុទ្ធក្នុងចិត្ត និងសូត្រព្រះនាមរបស់ព្រះពុទ្ធ គេមិនអាចប្រព្រឹត្តកន្លងសីល សិក្ខាបទណាមួយឡើយ ដូច្នេះគេក៏អាចបំពេញ បារមីតាខាងសីលបាន ។ ឯការសូត្រព្រះនាមព្រះពុទ្ធ ដោយការផ្ចង់ចិត្តលើអារម្មណ៍តែមួយ អាចបំពេញបារមីតាខាងផ្នែកសមាធិ បានដូចគ្នាដែរ ។កាលណាសមាធិចិត្តកើត ឡើង ចិត្តរបស់យោគាវចរក៏ទទេស្ងប់ មិនរំខានដោយអារម្មណ៍ផ្សេងៗ នាំអោយបញ្ញាដើមដំបូង (បញ្ញាដែលមានស្រាប់អំពីដើមកំណើត ហើយត្រូវបាត់បង់ ដោយកម្មសង្ខារ) ត្រឡប់មកវិញ គឺបញ្ញារបស់ព្រះពុទ្ធ ។
ដូច្នេះអ្នកប្រតិបត្តិវិធីសូត្រព្រះនាមព្រះពុទ្ធ (វិធីដែនដីបរិសុទ្ធ នៃព្រះពុទ្ធសាសនាមហាយាន) ដោយសេចក្តីប្រឹងប្រែងមុះមុត ក៏សម្រេចនូវពុទ្ធភូមិបាន ។ វិធីនេះងាយស្រួលត្រង់ទៅមុខ ជំនួសការបួសជាភិក្ខុ ក្នុងសិក្ខាបទដ៏សែនតឹងរឹង (ផ្នែកថេរវាទ) ការសិក្សាគម្ពីរបិដកជ្រាលជ្រៅ ឫការធ្វើយោគីក្នុងក្រុមណាមួយ ការធ្វើពិធីសាសនា ឫការចូលចំរើនសមាធីដ៏ខ្លាំងក្លា ក្រោមការត្រួតពិនិត្យផ្ទាល់ របស់គ្រូដ៏ខ្ពង់ខ្ពស់ ។ តាមទ្រឹស្តីនៃដែនដីបរិសុទ្ធ អ្នកប្រតិបត្តិភាគច្រើន ក្នុងភាពមានជរាព្យាធិមរណៈនេះបានឃើញថា ការធ្វើអោយសម្រេចផល ដោយកម្លាំងផ្ទាល់ខ្លួន ដោយការជួយខ្លួនឯង ជាការពិបាកនិងតឹងរឹងក្រៃពេក ។ ដោយហេតុដូច្នេះ ទើបព្រះពុទ្ធសក្យមុនីគោតម ក្នុងការបង្រៀនអំពីដែនដីបរិសុទ្ធ បានលើកយកមកបង្ហាញ ដោយការអាណិតអាសូរ នូវឥទ្ធិពលមួយបន្ថែមទៀត ។ ឥទ្ធិពលបន្ថែមនេះ ពឹងផ្អែកទៅលើអធិដ្ឋាន របស់ព្រះពុទ្ធអមីតាភៈ (Amitabha) កាលពីកប្បច្រើនរាប់ពុំអស់កន្លងមក ដើម្បីជួយសង្គ្រោះដល់សព្វសត្វ អោយបានទៅកាន់ដែនដីរបស់ព្រះអង្គ គឺសុខាវតី (ឋានបរមសុខ) ដែលជាកន្លែងដ៏ប្រសើរបំផុត សម្រាប់ការហាត់រៀន ព្រោះពុំមានកម្ម តាមមកជ្រៀតជ្រែក មិនអោយសម្រេចការត្រាស់ដឹងបាន ។ កាលបើសត្វ បានកើតក្នុងសុខាវតីហើយ ហើយការហាត់រៀនក៏បានសម្រេច សត្វនោះនឹងឃើញថា ការហាត់រៀន គឺមិនមែនការហាត់រៀន ហើយឃើញថា ទីកន្លែងហាត់រៀន ដែនដីបរិសុទ្ធ គឺជាចិត្ត (Mind-Only) តែ ប៉ុណ្ណោះ ។ ការកើតនៃសត្វនៅពេលស្លាប់ គឺជាការកើតនៅក្នុងចិត្ត (Mind) របស់ខ្លួនឯង ។ ដូច្នេះចំពោះអ្នកគាំទ្រដែនដីបរិសុទ្ធ វិធីនេះដែលមានឬសគល់ នៅលើបញ្ញានិង សទ្ធា ជាវិធីជ្រាលជ្រៅហើយងាយ នឹងអាចប្រតិបត្តិនៅពេលណាក៏បាន នៅទីណាក៏ បាន ក្នុងបរិយាកាសណាក៏បាន ដោយមិនចាំបាច់មាន ការហាត់ហ្វឹកហ្វឺន ឫការណែនាំ ពិសេសឡើយ ។ ដោយអាស្រ័យហេតុនេះ វិធីនេះអាចអោយអ្នកមានចំណូលចិត្ត ប្រតិបត្តិបាន ក្នុងគ្រប់ស្រទាប់ថ្នាក់ នៃបញ្ញានិងជំនឿខ្ពស់ទាប ។
ព្រះពុទ្ធសាសនាដែនដីបរិសុទ្ធ (Pure Land Buddhism) បានព្រះគ្រូធិចធៀនតាំ បក ប្រែ ពីអដ្ឋកថាព្រះត្រៃបិដកភាសាចិន មកជាភាសាអង់គ្លេស រវាងឆ្នាំ១៩៩២ ។ នៅ ពេលដែលសៀវភៅបកប្រែនេះ បានផ្សាយចេញជាដំបូង អ្នកនិពន្ធបានត្រូវគេយកសំនួរមួយចំនួនមកចោទសួរ ឯចម្លើយដោយសង្ខេប មានដូចតទៅ៖

សំនួរ- តើការបង្រៀនអំពីឋានបរិសុទ្ធ ដូចគ្នាយ៉ាងជិត ជាមួយនឹងប្រពៃណីជំនឿ អំពីព្រះជាម្ចាស់ ទេវៈ នរក សួគ៌ ក្នុងប្រទេសខាងលិចឫ?
ចម្លើយ- អ្នកដែលដេកលក់ ហើយសុបិន ឃើញអ្វីៗដែលកើតឡើង នៅពេលកំពុង សុបិន ថាជាការកើតឡើងពិត ។ អ្វីដែលគាត់ឃើញ ក្នុងសុបិន ជារឿងពិតចំពោះខ្លួនគាត់ ។ ក៏ដូចគ្នាយ៉ាងនេះដែរ ដែនដីបរិសុទ្ធ ទេវតា នរក ទាំងអស់នេះមានពិត ក្នុងលោកិយសច្ចៈ ថ្វីដ្បិតតែវាជាការបំភាន់ភ្នែក ប្រៀបដូចជាការយល់សប្តិ ។ ក្នុងបរមត្ថសច្ចៈវិញ (ធម្មជាតិពិត) អ្វីៗទាំងអស់ ដែនដីបរិសុទ្ធ និងព្រះពុទ្ធអមីតាភៈ គឺជាចិត្តតែប៉ុណ្ណោះ ដែលកើតឡើងអំពីចិត្ត (Mind) ។ ខ្លឹមសារនៃការបង្រៀន ព្រះពុទ្ធសាសនាមហាយាន ឆ្លុះបញ្ចាំងក្នុងមតិផ្ទុយថា “ ភាពពិតនៃភាពសូន្យទទេ

នៃលោកដ៏អស្ចារ្យ “ ។

សំនួរ- តើការបង្រៀនអំពីដែនដីបរិសុទ្ធ មិនជាការប្រឆាំងនឹង ទ្រឹស្តីសំខាន់នៃព្រះពុទ្ធសាសនា គឺច្បាប់នៃកម្មនោះទេ?
ចម្លើយ- ច្បាប់នៃកម្ម (ហេតុនិងផល) ជាសសរទ្រនៃកាយកម្មនិងវចីកម្ម របស់យើងទាំងអស់ ។ ដូចម្តេចក៏ដោយ តាមគំនិតក្នុងមហាយាន ហេតុផលកម្ម...បាតភូតទាំងអស់ជាភាពសូន្យទទេ មិនមានធម្មជាតិពិតរបស់វាទេ ។ ព្រោះហេតុនោះហើយ វាតែងតែជារបស់ដែលផ្លាស់ប្តូររហូត ។ ប្រៀបដូចផ្កាភ្លើងដ៏តូចមួយ អាចឆេះបំផ្លាញឈើមួយគំនរ ធំកំពស់ភ្នំបាន គំនិតដ៏បរិសុទ្ធ នៃការសូត្រព្រះនាមព្រះពុទ្ធ ក៏អាចកំចាត់បង់នូវកម្មអាក្រក់ ជាច្រើនកប្បបានដែរ ដែលជាផលអោយអ្នកប្រតិបត្តិ ទៅកើតក្នុងដែនដីបរិសុទ្ធបាន ។
សំនួរ- ដែនដីបរិសុទ្ធ ត្រូវគេប្រតិបត្តិ ប្រកបដោយការជំពាក់ចិត្ត (ឧបាទាន) ខុសគ្នាពីព្រះពុទ្ធសាសនាហ្សេន (Zen) ឬការបណ្តុះបារមីតា?
ចម្លើយ- កាលណាការសូត្រព្រះនាមព្រះពុទ្ធ ត្រូវគេអនុវត្តប្រកបដោយ អារម្មណ៍មូលតែមួយ ពេលនោះគ្មានការជាប់ជំពាក់-ឧបាទានទេ គឺដូចគ្នានឹងហ្សេន ឬការបណ្តុះបារមីតាដែរ ។
សំនួរ- ដែនដីបរិសុទ្ធ ជាវិធីមួយគួរអោយធុញទ្រាន់?
ចម្លើយ- ធម៌ព្រះពុទ្ធមាន៨៤,០០០ធម្មក្ខន្ធ ។ ធម្មក្ខន្ធនិមួយៗ ជាឱសថសម្រាប់អ្នកជម្ងឺម្នាក់ៗផ្សេងៗគ្នា ជាចង្កូតនាំទៅកាន់ការសម្រេចផល ផ្តល់នូវសេចក្តីសុខនិងរីករាយដល់អ្នកប្រតិបត្តិ ។ អ្នកអាចប្រតិបត្តិថេរវាទ ឬហ្សេនតាមសេចក្តីពេញចិត្ត ។ ទិដ្ឋភាពនៃការបង្រៀនអំពីដែនដីបរិសុទ្ធ ពាក្យរបស់ព្រះពុទ្ធ អាចក្លាយទៅជាទំនាក់ទំនងនឹង ការផ្សាយនៃសង្គមខាងលិច ជាពិសេសជនសាមញ្ញតូចទាប ។ ជនសាមញ្ញទាំងនោះមិនប្រឆាំង នឹងការប្រឹងប្រែងដោយបញ្ញាផ្ទាល់ខ្លួន នៃប្រពៃណីហ្សេន និងការអង្គុយចំរើនសមាធិទេ គេអាចសង្ឃឹមដើម្បីសេចក្តីសុខ ក្នុងជំនឿទៅលើព្រះពុទ្ធអមីតាភៈ - មិនមែនក្នុងភាព ព្រះអង្គជាព្រះអាទិទេព បង្កើតលោកទេ ប៉ុន្តែជាគ្រូដែលមានចិត្ត មេត្តាករុណាដ៏ខ្ពង់ខ្ពស់ ឬថាដែនដីបរិសុទ្ធ មិនមែនក្នុងភាពជាឋានសួគ៌ ប៉ុន្តែជាទី កន្លែងសម្រាប់កសាងបារមី ឆ្ពោះទៅកាន់ការត្រាស់ដឹង ។ ដូច្នេះហើយទើបព្រះគ្រូហ្សេន ព្រះនាមតៀនជុ មានសង្ឃដីកាថា “ គ្មានធម៌ដែលនៅក្រៅចិត្ត ក៏គ្មានចិត្តនៅក្រៅធម៌ដែរ សូមកុំច្រឡំក្នុងរឿងនេះ “ ។

កំណត់ៈ សាធុជនមួយចំនួន យល់ច្រឡំអំពីវិធីដែនដីបរិសុទ្ធ គេមានជំនឿថា ជាវិធីដែលអាស្រ៍យតែទៅលើការសូត្រ (ព្រះនាមព្រះពុទ្ធ) គ្មានការបង្រៀនទ្រឹស្តីធម៌ទេ គឺថាក្នុងសូត្រដែនដីបរិសុទ្ធ ព្រះពុទ្ធសក្យមុនីគ្រាន់តែរាប់រៀបពន្យល់ អំពីដែនដីបរិសុទ្ធខាងលិច ហើយជំរុញជនម្នាក់ៗអោយ សូត្រព្រះនាមព្រះពុទ្ធ ដើម្បីស្វែងរកកំណើតក្នុងដែនដីបរិសុទ្ធ ដោយមិនមានបង្ហាញ ទ្រឹស្តីធម៌ឡើយ ។ តាមពិត ទោះយ៉ាងនេះក៏ដោយ គឺទ្រឹស្តីដែលនាំមកនូវការអនុវត្តន៍ នៅក្នុងការអនុវត្តន៍មានបង្កប់ទ្រឹស្តីក្នុងនោះ ។ ពិតមែនតែការបង្រៀន របស់ព្រះពុទ្ធ មានឈ្មោះផ្សេងៗគ្នាដូចជា-ទ្វារនៃភាពសូន្យទទេ(ហ្សេន)- ទ្វារជីវិត (ដែនដីបរិសុទ្ធ)- ការប្រៀនប្រដៅចំហរ- ការបង្រៀនអាថ៌កំបាំង (តនត្រានិយម)- ទាំងអស់នេះសុទ្ធតែទោទន់ ទៅរកគ្នាទៅវិញទៅមក ពឹងផ្អែកគ្នា និងបំភ្លឺគ្នា...។ ហ្សេនក៏យ៉ាងដូច្នេះដែរ ក្នុងការអង្គុយសមាធិតែមួយ មានបង្កប់ការបង្រៀនធម៌ រាប់មិនអស់នៅក្នុងនោះ ។ ចំណែកដែនដីបរិសុទ្ធ ក៏ដូចគ្នាដែរៈ ពាក្យសូត្រថាព្រះពុទ្ធអមីតាភៈ ក្តោបក្តាប់ ការបង្រៀនហ្សេន ការសិក្សាសូត្រទាំង ឡាយ ការបង្រៀនវិន៍យ និងការបង្រៀនជនពិសេស (មនុស្សភាគតិច) ។ ព្រោះហេតុនោះហើយ បុព្វបុរសបានកំណត់ថា វិធីដែនដីបរិសុទ្ធ ជាការបង្រៀន រួសរាន់ ។ ព្រះគ្រូអ៊ូអ៊ី ដែលជាព្រះគ្រូមួយរូប ជាប់ពូជពង្សសង្ឃរាជ នៃប្រពៃណីតៀនតៃ (ព្រះពុទ្ធសាសនាមហាយានពីចិន) មានសង្ឃដីកាចំពោះរឿងនេះថាៈ
“ ការសូត្រព្រះនាមព្រះពុទ្ធមួយឃ្លា បើធ្វើអោយបានត្រឹមត្រូវ មានឥរិយាបថល្អ៣ពាន់ និងចរិយាប្រពៃ៨ម៉ឺន ។ ការផ្សប់ផ្សាយទាំងអស់នៃហ្សេន និងវិធីសិក្សានៃសូត្រទាំង ឡាយ មាននៅក្នុងនេះស្រាប់ ។ “
ដើម្បីបញ្ជាក់ថា ការសូត្រព្រះនាមព្រះពុទ្ធ ពិតជាប្រជុំទ្រឹស្តីដ៏ប្រសើរ ហើយនិងបំបាត់ការសង្ស័យ របស់អ្នកដែលស្វែងរកសេចក្តីយល់ច្បាស់ ដើម្បីទទួលយកប្រពៃណីដែនដីបរិសុទ្ធ អដ្ឋកថា២ របស់សង្ឃរាជជីហ៍អ៊ី និងព្រះគ្រូហ្សេនព្រះនាមតៀនជុ បានត្រូវយកមកបកប្រែជាភាសាអង់គ្លេស ដោយព្រះគ្រូធិចធៀនតាំ ។

(បើពេលវេលាអនុញ្ញាតអោយ ខ្ញុំ(ហេងជា) នឹងយកការបកប្រែនេះ មកជូនជាភាសាខ្មែរ បន្តទៅទៀតតទៅ ។)