ដែនដីបរិសុទ្ធ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ {{គន្ថធុរៈ}} [[File:Amitabha Buddha and Bodhisattvas.jpeg|thumb|ព្រះពុទ្ធអាមី...
 
បន្ទាត់ទី១១៖
ដូច្នេះអ្នកប្រតិបត្តិវិធីសូត្រព្រះនាមព្រះពុទ្ធ (វិធីដែនដីបរិសុទ្ធ នៃព្រះពុទ្ធសាសនាមហាយាន) ដោយសេចក្តីប្រឹងប្រែងមុះមុត ក៏សម្រេចនូវពុទ្ធភូមិបាន ។ វិធីនេះងាយស្រួលត្រង់ទៅមុខ ជំនួសការបួសជាភិក្ខុ ក្នុងសិក្ខាបទដ៏សែនតឹងរឹង (ផ្នែកថេរវាទ) ការសិក្សាគម្ពីរបិដកជ្រាលជ្រៅ ឫការធ្វើយោគីក្នុងក្រុមណាមួយ ការធ្វើពិធីសាសនា ឫការចូលចំរើនសមាធីដ៏ខ្លាំងក្លា ក្រោមការត្រួតពិនិត្យផ្ទាល់ របស់គ្រូដ៏ខ្ពង់ខ្ពស់ ។ តាមទ្រឹស្តីនៃដែនដីបរិសុទ្ធ អ្នកប្រតិបត្តិភាគច្រើន ក្នុងភាពមានជរាព្យាធិមរណៈនេះបានឃើញថា ការធ្វើអោយសម្រេចផល ដោយកម្លាំងផ្ទាល់ខ្លួន ដោយការជួយខ្លួនឯង ជាការពិបាកនិងតឹងរឹងក្រៃពេក ។ ដោយហេតុដូច្នេះ ទើបព្រះពុទ្ធសក្យមុនីគោតម ក្នុងការបង្រៀនអំពីដែនដីបរិសុទ្ធ បានលើកយកមកបង្ហាញ ដោយការអាណិតអាសូរ
នូវឥទ្ធិពលមួយបន្ថែមទៀត ។ ឥទ្ធិពលបន្ថែមនេះ ពឹងផ្អែកទៅលើអធិដ្ឋាន របស់ព្រះពុទ្ធអមីតាភៈ (Amitabha) កាលពីកប្បច្រើនរាប់ពុំអស់កន្លងមក ដើម្បីជួយសង្គ្រោះដល់សព្វសត្វ អោយបានទៅកាន់ដែនដីរបស់ព្រះអង្គ គឺសុខាវតី (ឋានបរមសុខ) ដែលជាកន្លែងដ៏ប្រសើរបំផុត សម្រាប់ការហាត់រៀន ព្រោះពុំមានកម្ម តាមមកជ្រៀតជ្រែក មិនអោយសម្រេចការត្រាស់ដឹងបាន ។ កាលបើសត្វ បានកើតក្នុងសុខាវតីហើយ ហើយការហាត់រៀនក៏បានសម្រេច សត្វនោះនឹងឃើញថា ការហាត់រៀន គឺមិនមែនការហាត់រៀន ហើយឃើញថា ទីកន្លែងហាត់រៀន ដែនដីបរិសុទ្ធ គឺជាចិត្ត (Mind-Only) តែ ប៉ុណ្ណោះ ។ ការកើតនៃសត្វនៅពេលស្លាប់ គឺជាការកើតនៅក្នុងចិត្ត (Mind) របស់ខ្លួនឯង ។ ដូច្នេះចំពោះអ្នកគាំទ្រដែនដីបរិសុទ្ធ វិធីនេះដែលមានឬសគល់ នៅលើបញ្ញានិង សទ្ធា ជាវិធីជ្រាលជ្រៅហើយងាយ នឹងអាចប្រតិបត្តិនៅពេលណាក៏បាន នៅទីណាក៏ បាន ក្នុងបរិយាកាសណាក៏បាន ដោយមិនចាំបាច់មាន ការហាត់ហ្វឹកហ្វឺន ឫការណែនាំ ពិសេសឡើយ ។ ដោយអាស្រ័យហេតុនេះ វិធីនេះអាចអោយអ្នកមានចំណូលចិត្ត ប្រតិបត្តិបាន ក្នុងគ្រប់ស្រទាប់ថ្នាក់ នៃបញ្ញានិងជំនឿខ្ពស់ទាប ។<br/>
ព្រះពុទ្ធសក្យមុនីគោតម បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ក្រោមដើមពោធិព្រឹក្ស ពុំមែនដោយសារការហាត់រៀន អំពីគ្រូអាចារ្យណាមួយឡើយ ។ ព្រះអង្គធ្លាប់មានព្រះបន្ទូលថា ធម៌ដែលតថាគតត្រាស់ដឹង ជាធម៌បូរាណដែលមានស្រាប់ មិនមែនតថាគតបង្កើតឡើងទេ តថាគតគ្រាន់តែរកឃើញ ធម៌ទាំងនោះប៉ុណ្ណោះ ។ អ្នកចេះដឹងខ្លះក្នុងនិកាយមហាយាន ពន្យល់ថា បញ្ញាព្រះពុទ្ធមានស្រាប់ របស់សត្វមានវិញ្ញាណនិមួយៗ តាំងពីកំណើតដើមដំបូង (រាប់ពាន់កោដិលានកប្បកន្លងមក) តែបានធ្លាក់ចុះក្នុងសង្សារវដ្ត (ការវិលកើតវិលស្លាប់) ព្រោះមានកម្មនិងផល ដែលគ្រាន់តែដូចសុបិន (ការយល់សប្តិ មិនពិត) ។ នៅពេលដែលសត្វមានវិញ្ញាណ ភ្ញាក់ពីសុបិនដ៏ជ្រៅនេះ គេនឹងឃើញអ្វីៗតាមការពិតទាំងអស់ គឺត្រាស់ដឹងជាព្រះពុទ្ធនោះឯង ។ ព្រះពុទ្ធសក្យមុនី
បានភ្ញាក់ពីសុបិនក្រោមដើមពោធិព្រឹក្ស ទើបព្រះអង្គមានងារថាព្រះពុទ្ធ The Awaken One ។ ដើម្បីបានភ្ញាក់ពីសុបិនដ៏ជ្រៅនេះ សត្វមានវិញ្ញាណត្រូវតែកំចាត់បង់ កម្មពីមុនចេញទាំងអស់ ។ ព្រះសិទ្ធត្ថគោតម បានផ្តាច់កម្មរបស់ព្រះអង្គ ដោយបារមី១០ រាប់កប្បអសង្ខ័យពុំអស់ ឯចំណែកយើងគ្រប់គ្នានេះ កុំថាឡើយកំចាត់កម្មអោយអស់ ប៉ុន្តែយើងចេះតែធ្វើកម្មបន្ថែមទៀត រៀងរាល់ថ្ងៃ តើកាលណាយើងនឹងអាច ភ្ញាក់ពីសុបិនដ៏ជ្រៅនេះបាន? <br/>
ក្នុងជំនាន់ព្រះពុទ្ធគង់នៅ ភិក្ខុក្នុងសាសនាព្រះអង្គ បានសម្រេចនិព្វាន រាប់ពាន់អង្គ ក៏ដោយសារបារមីព្រះពុទ្ធជួយជាកម្លាំង ។ ឥឡូវនេះគ្មានបារមីព្រះតថាគត ជួយដូចកាលព្រះអង្គគង់នៅទេ ទើបគ្មាននរណាម្នាក់បានសម្រេច ជាព្រះអរហន្តឡើយ ។ ដោយសេចក្តីករុណាអាណិតអាសូរ ព្រះពុទ្ធសក្យមុនី បានទេសនាបង្ហាញផ្លូវ ដល់អ្នកដែលទន់ខ្សោយ អោយប្រតិបត្តិតាម ដើម្បីអោយបានដល់ការត្រាស់ដឹងដូចព្រះអង្គផង ។ ធម្មទេសនានេះមានក្នុងគម្ពីរសូត្រសុខាវតី (គម្ពីរមហាយាន) អំពីដែនដីបរិសុទ្ធ របស់ព្រះពុទ្ធជំនាន់ដើម ព្រះនាមអាមីតាភៈ ដែលកំពង់តែ បង្រៀនធម៌សព្វថ្ងៃនេះ ក្នុងសុខាវតីរបស់ព្រះអង្គ ។ សូមរកមើលក្នុងអិនធឺណែត http://en.wikipedia.org/wiki/Infinite_Life_Sutra ។ <br/>
 
ព្រះពុទ្ធសាសនាដែនដីបរិសុទ្ធ (Pure Land Buddhism) បានព្រះគ្រូធិចធៀនតាំ បក ប្រែ ពីអដ្ឋកថាព្រះត្រៃបិដកភាសាចិន មកជាភាសាអង់គ្លេស រវាងឆ្នាំ១៩៩២ ។ នៅ
ពេលដែលសៀវភៅបកប្រែនេះ បានផ្សាយចេញជាដំបូង អ្នកនិពន្ធបានត្រូវគេយកសំនួរមួយចំនួនមកចោទសួរ ឯចម្លើយដោយសង្ខេប មានដូចតទៅ៖