ដែនដីបរិសុទ្ធ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៦៖
 
ព្រះពុទ្ធសក្យមុនីគោតម បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ក្រោមដើមពោធិព្រឹក្ស ពុំមែនដោយសារការហាត់រៀន អំពីគ្រូអាចារ្យណាមួយឡើយ ។ ព្រះអង្គធ្លាប់មានព្រះបន្ទូលថា ធម៌ដែលតថាគតត្រាស់ដឹង ជាធម៌បូរាណដែលមានស្រាប់ មិនមែនតថាគតបង្កើតឡើងទេ តថាគតគ្រាន់តែរកឃើញ ធម៌ទាំងនោះប៉ុណ្ណោះ ។ អ្នកចេះដឹងខ្លះក្នុងនិកាយមហាយាន ពន្យល់ថា បញ្ញាព្រះពុទ្ធមានស្រាប់ របស់សត្វមានវិញ្ញាណនិមួយៗ តាំងពីកំណើតដើមដំបូង (រាប់ពាន់កោដិលានកប្បកន្លងមក) តែបានធ្លាក់ចុះក្នុងសង្សារវដ្ត (ការវិលកើតវិលស្លាប់) ព្រោះមានកម្មនិងផល ដែលគ្រាន់តែដូចសុបិន (ការយល់សប្តិ មិនពិត) ។ នៅពេលដែលសត្វមានវិញ្ញាណ ភ្ញាក់ពីសុបិនដ៏ជ្រៅនេះ គេនឹងឃើញអ្វីៗតាមការពិតទាំងអស់ គឺត្រាស់ដឹងជាព្រះពុទ្ធនោះឯង ។ ព្រះពុទ្ធសក្យមុនី
បានភ្ញាក់ពីសុបិនក្រោមដើមពោធិព្រឹក្ស ទើបព្រះអង្គមានងារថាព្រះពុទ្ធ The AwakenAwakened One ។ ដើម្បីបានភ្ញាក់ពីសុបិនដ៏ជ្រៅនេះ សត្វមានវិញ្ញាណត្រូវតែកំចាត់បង់ កម្មពីមុនចេញទាំងអស់ ។ ព្រះសិទ្ធត្ថគោតម បានផ្តាច់កម្មរបស់ព្រះអង្គ ដោយបារមី១០ រាប់កប្បអសង្ខ័យពុំអស់ ឯចំណែកយើងគ្រប់គ្នានេះ កុំថាឡើយកំចាត់កម្មអោយអស់ ប៉ុន្តែយើងចេះតែធ្វើកម្មបន្ថែមទៀត រៀងរាល់ថ្ងៃ តើកាលណាយើងនឹងអាច ភ្ញាក់ពីសុបិនដ៏ជ្រៅនេះបាន? <br/>
 
ក្នុងជំនាន់ព្រះពុទ្ធគង់នៅ ភិក្ខុក្នុងសាសនាព្រះអង្គ បានសម្រេចនិព្វាន រាប់ពាន់អង្គ ក៏ដោយសារបារមីព្រះពុទ្ធជួយជាកម្លាំង ។ ឥឡូវនេះគ្មានបារមីព្រះតថាគត ជួយដូចកាលព្រះអង្គគង់នៅទេ ទើបគ្មាននរណាម្នាក់បានសម្រេច ជាព្រះអរហន្តឡើយ ។ ដោយសេចក្តីករុណាអាណិតអាសូរ ព្រះពុទ្ធសក្យមុនី បានទេសនាបង្ហាញផ្លូវ ដល់អ្នកដែលទន់ខ្សោយ អោយប្រតិបត្តិតាម ដើម្បីអោយបានដល់ការត្រាស់ដឹងដូចព្រះអង្គផង ។ ធម្មទេសនានេះមានក្នុងគម្ពីរសូត្រសុខាវតី (គម្ពីរមហាយាន) អំពីដែនដីបរិសុទ្ធ របស់ព្រះពុទ្ធជំនាន់ដើម ព្រះនាមអាមីតាភៈ ដែលកំពង់តែ បង្រៀនធម៌សព្វថ្ងៃនេះ ក្នុងសុខាវតីរបស់ព្រះអង្គ ។ សូមរកមើលក្នុងអិនធឺណែត http://en.wikipedia.org/wiki/Infinite_Life_Sutra ។ <br/>