សាកលវិទ្យាល័យបាត់ដំបង៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ [[ឯកសារ:សាកល​វិទ្យា​ល័យ​បាត់​ដំបង.jpg|right|thumb|500px| ...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង១៥:៤៣ ថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១២

សាកល​វិទ្យា​ល័យ​បាត់​ដំបង​គឺ​ជា​សាកល​វិទ្យា​ល័យ​របស់​រដ្ឋ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ភូមិ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុ​ក្រឹត្យ​លេខ​ ២៦. អ​ន​ក្រ.បក ​ចុះ​ថ្ងៃ​ទី ២១ ខែ មិនា ឆ្នាំ ២០០៧ ក្រោម​ការ​ផ្តួច​​​ផ្តើម​គំនិត​និង​កសាង​ដោយ​ ឯក​ឧត្តម​ ស​ខេង​ ឧប​នាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​និង​ជា​តំណាង​រាស្រ្ត​ខេត្ត​បាត់​ដំបង ។

​សាកល​វិទ្យា​ល័យ​បាត់​ដំបង

ប្រវត្តិ

សាកល​វិទ្យា​ល័យ​បាត់​ដំបង បាន​កសាង​ឡើង​នៅ ក្នុង​ឆ្នាំ ១៩៦៥ និង​ត្រូវ​បាន​សម្ភាធ​​នៅ ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ ១៩៦៨ ក្រោមអធិបតីភាព ព្រះបាទ នរោត្តម សីហនុ

  • ឆ្នាំ ១៩៧៥ » ១៩៧៩ ៖ គណៈ​កម្មាធិការ ប៉ុល ពត
  • ឆ្នាំ ១៩៧៩ » ១៩៩០ ៖ មជ្ឍ​មណ្ឌល​បណ្តុះ​​បណ្តាល​យោធា
  • ឆ្នាំ ១៩៩៣ » ១៩៩៤ ៖ មូល​ដ្ឋាន​ប្រតិ​បត្តិ​ការ រវាង Handicap និង UNTAC
  • ឆ្នាំ ១៩៩៤ » ១៩៩៨ ៖ មជ្ឍម​ណ្ឌល​បណ្តុះ​បណ្តាល​គ្រូ សាស្រ្តា​ចារ្យ
  • ឆ្នាំ ១៩៩៨ » ២០០៧ ៖ សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង
  • ឆ្នាំ ២០០៧ ៖ សាកល​វិទ្យា​ល័យ​បាត់​ដំបង បាន​បង្កើត​ឡើង​ដោយ អនុ​ក្រិត្យ​លេខ ២៦​ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០០៧ ថ្ងៃទី ០១ ខែ តុលា
  • ឆ្នាំ ២០០៨ ៖ ការ​បើក​ទ្វារ នៃ​សាកល​វិទ្យា​ល័យ​បាត់​ដំបង

គោលដៅ

សិស្ស​និស្សិត​ទាំង​​អស់​នឹង​ទទួល​បាន​ដល់​ទៅ​ពីរ​ជំនាញ​ដោយ​សិស្ស​និស្សិត​ទាំង​អស់​បង់​លុយ​តែ​មួយ​ជំនាញ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​សិស្ស​និស្សិត​ចូល​ឆ្នាំ​ទី ២ សាលា​តម្រូវ​ឲ្យ​ជ្រើស​រើស​ជំនាញ​ថ្មី​មួយ​ទៀត​ដែល​ខុស​ពី​ជំនាញ​ដើម​របស់​យើង​កំពុង​សិក្សា ។ ហេតុ​នេះ​ហើយ​ យើង​បាន​ទទួល​ចំនេះ​ដឹង​យ៉ាង​ច្រើន​ពី​សាកល​វិទ្យាល័យ​បាត់​ដំបង​ដែល​អាច​ឱ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ​និង​ងាយ​ស្រួល​ក្នុង​ការ​រៀន​សូត្រ​បន្ត​ទៅ​មុខ​ទៀត ។ សាកល​វិទ្យា​ល័យ​បាត់​ដំបង​បាន​បណ្តុះ​​បណ្តាល​ប្រកប​ដោយ​ធន​ធាន​មនុស្ស​ ពិត​ប្រាកដ​ដែល​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​បច្នុប្បន្ន​និង​និស្សិត​ដែល​បាន​បណ្តុះ​បណ្តាល​នៅ​ទីនេះ​​ពោរពេញ​ទៅ​ដោយ​ចំនេះ​ដឹង​បទ​ពិសោធន៍​ប្រកប​ដោយ​គុណ​ភាព​និង​ចីរភាព​ការងារ​ទាំង​និសិត្ស​ប្រុសស្រី​ទាំង​អស់ ។ បន្ថែម​ពី​នេះ​ទៅ​ទៀត​សាកល​វិទ្យាល័យ​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​បាន​និស្សិត​ជា​ច្រើន​នាក់​ក្នុង​រយៈ​ពេល​កន្លង​មក ។ លើស​ពី​នេះ​ទៅ​ទៀត​សាកល​វិទ្យាល័យ​បាត់​ដំបង​មាន​គោល​ដៅ​បាញ់​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចំរើន​ទាំង​ការ​អប់​រំ​ផ្នែក​វិទ្យា​សាស្រ្ត​ពិត និង​ទាំង​ផ្នែក​សង្គម​ហើយ​ថែម​ទាំង​ពង្រឹង​ខាង​ផ្នែក​កសិកម្ម​ឲ្យ​សម​ស្រប​ទៅ​តាម​ប្រទេស​កសិកម្ម (ប្រទេស​កម្ពុជា) ។

បេសក​កម្ម​របស់​សាកល​វិទ្យា​ល័យ​បាត់​ដំបង

និយាយ​អំពី​បេសក​កម្ម​របស់​សាកល​វិទ្យា​ល័យ​បាត់​ដំបង​មាន​បី​សំខាន់​គឺ​៖

១. អប់រំ និង បណ្តុះ​បណ្តាល​និស្សិត​គ្រប់​កម្រិត​ និង​គ្រប់​ប្រភេទ​ប្រកបដោយ​គុណ​ភាព​លើ​ជំនាញ ភាសា វប្បធម៌ វិទ្យា​សាស្រ្ត​​និង​បច្ចេក​វិទ្យា​ស្រប​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រទេស​ជា​ពិសេស​នៅ​ភូមិ​ភាគ​ពាយ័ព្យ​ ។

២. សិក្សា ស្រាវ​ជ្រាវ អភិ​វឌ្ឍន និង​ផ្សព្វ​ផ្សាយ​វប្បធម៌ វិទ្យា​សាស្រ្ត​ និង​បច្ចេក​វិទ្យា​សម្តៅ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សង្គម​បច្ចេក​វិទ្យា និង វិទ្យា​សាស្រ្ត​នៅ​ប្រទេស​កម្ពុជា​ ។

៣. ចូល​រួម​ចំណែក​អភិ​វឌ្ឍន​សង្គម​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​រដ្ឋ​​អំណាច​មួល​ដ្ឋាន ស្ថា​ប័ន​ពាក់​ព័ន្ធ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ​និង​សាកល​​វិទ្យា​ល័យ​ជា​មិត្ត​នៅ​លើ​សាកល​លោក ។ សាកល​វិទ្យា​ល័យ​បាត់ដំបង​ជា សាកលវិទ្យាល័យ ដ៏​ធំ​មួយ​ដែល​សិ្ថត នៅ​ប៉ែក​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា សាកល​វិទ្យាល័យ​បាត់​ដំបង​ជា​​សាកល​វិទ្យាល័យ​មួយ​ដែល​ឈាន មុខ​គេ ។​ហើយ​មាន​គោល​ដៅ​ជា​ចម្បង​គឺ​បណ្តុះ​បណ្តាល​​និស្សិត​គ្រប់​ជំនាន់​ដើម្បី​​ទទួល​​ធន​ធាន​មនុស្ស​ស្រប ​ទៅ​តាម​តម្រូវ​ការ​ទី​ផ្សារ​អន្តរ​ជាតិ​ឈាន​មុខ​គេ​នៅ​ប្រទេស​តតី​លោក​ សាកល​វិទ្យា​ល័យ​បាត់​ដំបង​ គឺ ជា​គ្រឹះ​ស្ថាន​អប់​រំដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ខេត្តបាត់ដំបង ។

អាគារ​សិក្សា

សាកល​វិទ្យា​ល័យ​បាត់​ដំបង​មាន​អាគារ​ធំ​ៗ​ជា​ច្រើន​ខ្នង​ដូច​ជា​៖

  • អាគារ​សម្រាប់​សិស្ស​សិក្សា ​
  • សាល​សន្និសីទ​បណ្ណាល័យ
  • ផ្ទះ​សម្រាប់​គ្រូ​ស្នាក់​នៅ​
  • ផ្ទះ​សម្រាប់​សិស្ស​ក្រី​ក្រ​ស្នាក់​នៅ
  • មាន​​ភោជ​នីយ​ដ្ឋាន​
  • មាន​ទី​ធ្លា​ធំ​ទូ​លាយ​និង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​ហើយ​ថែម​ទាំង​មាន​បណ្ណា​គារ​នៅ​ក្នុង​បរិ​វេន​សាកល​វិទ្យា​ល័យ​ទៀត​ផង ។

ផែ្នក​បន្ទប់​សិក្សា​បន្ទប់​សិក្សា​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ត្រជាក់​កង្ហា​អំពូល​ភើ្លង​កៅ​អី​ថ្មី​ៗ​និង​មាន​សម្ភារៈ​កាន់​តែ​សំបូរ​បែប​សម្រាប់​ឱ្យ​សិស្ស​និស្សិត​អនុវត្តន៍ ។ នៅ ​ក្នុង​បន្ទប់​កុំព្យូទ័រ​មាន​កុំព្យូទ័រ​ជា​ច្រើន​គឿង​សម្រាប់​ឱ្យ​សិស្ស​និស្សិត​អនុវត្តន៍​ថែម​ទាំង​មាន​ប្រព័ន្ធ WiFi ដែល​អាច​ឱ្យ​សិស្ស​និស្សិត​ប្រើ​បា្រស់​​អ៊ីនធ័រណិត​សម្រាប់​​ការ​សិក្សា​ស្រាវ​ជ្រាវ​កិច្ច​ការ​មេរៀន​ផ្សេង​ៗ​នៃ​សាកល​វិទ្យា​ល័យ​ហើយ​ព្រម​ទាំង​ពត៌​មាន​ទូទាំង​ពិភព​លោក ។

មុខជំនាញ​បណ្ដុះបណ្ដាល

មុខជំនាញ​បណ្ដុះបណ្ដាល​របស់​សាកលវិទ្យាល័យ​បាត់ដំបង​រួម​មាន៖

មហា​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត និង​បច្ចេក​វិទ្យា

  • ជំនាញ​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា
  • ជំនាញ​វិស្វ​កម្ម​សំណង់​សីវិល
  • ជំនាញ​វិស្វកម្ម​នុយ​ក្លេអ៊ែរ
  • ជំនាញ​គណិត​វិទ្យា
  • ជំនាញ​គីមី​វិទ្យា
  • ជំនាញ​រូប​វិទ្យា
  • ជំនាញ​ជីវ​វិទ្យា
  • ជំនាញ​មីក្រូ​វិទ្យា

មហា​វិទ្យា​ល័យ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម និង ទេសចរណ៍

  • ជំនាញ​គ្រប់​គ្រង
  • ជំនាញ​គណ​នេយ្យ
  • ជំនាញ​ទី​ផ្សារ
  • ជំនាញ​ធនាគារ និង​ហិរញ្ញ​វត្តុ
  • ជំនាញ​ទេសចរណ៍​

មហាវិទ្យាល័យ​សង្គម​សាស្រ្ត​ និង អភិវឌ្ឍន៍​សហគមន៍

  • ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច
  • ជំនាញ​នីតិសាស្ត្រ (ច្បាប់)
  • ជំនាញ​កសិពាណិជ្ជកម្ម
  • ជំនាញ​អភិវឌ្ឍន៍​ជនបទ

វិន័យ​ក្នុង​ការ​សិក្សា

សាកល​វិទ្យាល័យ​បាន​ពង្រឹង​យ៉ាង​តឹង​រឹង​ខ្ជាប់​ខ្ជួន​ផ្នែក​ខាង​វិន័យ​ដូច​ជា​សិស្ស​និសិ្សត​ទាំង​អស់​តម្រូវ​ឱ្យ​ស្លៀក​សំលៀក​បំពាក់​ខៀវ​ស​ព្រម​ទាំង​ មាន​ផ្លាក​ឡូហ្គូ​ដែល​បញ្ជាក់​ពី​ឈ្មោះ​របស់​សាកល​វិទ្យាល័យ ។ ហើយ​នៅ​ពេល​ដល់​ម៉ោង​ចូល​រៀន​សិស្ស​និស្សិត​ត្រូវ​តែ​ចូល​រៀន​ប្រសិន​បើ​សិស្ស​និស្សិត​មក​ជ្រុល​ម៉ោង​ ១៥​នាទី​នោះ​សាលា​នឹង​បិទ​ទ្វារ​មិន​ឱ្យ​ចូល​រៀន​ហើយ​សាលា​មិន​អនុញ្ញាត​ឲ្យ​សិស្ស​និស្សិត​ឡូឡា​និង​បង្ក​ភាព​រញ៉េរ​ញ៉ៃ បើ​សិស្ស​និស្សិត​មិន​គោរព​តាម​ច្បាប់​សាលា​ទេ​នោះ​នឹង​មាន​វិធាន​ការ​ផាក​ពិន័យ​ដល់​សិស្ស​និស្សិត​នោះ​ហើយ​សិស្ស​និស្សិត​ដែល​មិន​បាន​មក​រៀន​ច្រើន​សាលា​មិន​អនុញ្ញាត​ឱ្យ​ប្រលង​ឡើយ ។ នៅ​ពេល​ប្រលង​បញ្ចប់​ឆមាស​សាលា​បាន​រៀប​ចំវិន័យ​យ៉ាង​តឹង​រឹង​ដោយ​ឱ្យ​សិស្ស​និស្សិត​អង្គុយ​ឆ្ងាយ​ៗ​ពី​គ្នា​និង​មាន​អនុរក្ស​ដើរ​មើល​ពីរ​ទៅ​បី​នាក់​នៅ​ក្នុង​បន្ទប់​ប្រលង ។

សាស្រ្តា​ចារ្យ

សាស្រ្តា​ចារ្យ​ភាគ​ច្រើន​មាន​កម្រិត​សញ្ញា​ប័ត្រ​ចាប់​ពី​អនុ​បណ្ឌិត​ឡើង​ទៅ​ហើយ​ថែម​ទាំង​មាន​សាស្រ្តា​ចារ្យ​ជន​ជាតិ​បរទេស​និង​សាស្រ្តា​ចារ្យ​ជន​ជាតិ​ខែ្មរ​ដែល​កាន់​តែ​ធ្វើ​ឱ្យ​សាកល​វិទ្យា​ល័យ​បាត់​ដំបង​កាន់​តែ​មាន​ភាព​រីកចម្រើន​ និង​បចេ្ចក​ទេស​ក្នុង​ការ​បង្ហាត់​បង្រៀន​សិស្ស​និស្សិត​កាន់​តែ​ល្អ​ ។​ ក្នុង​នោះ​ដែរ​សាស្រា្ត​ចារ្យ​ក៏​មាន​ភាព​រាក់​ទាក់​សម្រាប់​ឱ្យ​សិស្ស​និស្សិត​ទាក់​ទង​សួរ​មេរៀន​តាម​រយៈ​ផ្ទាល់​មាត់​តាម​រយៈ​ទូរស័ព្ទ​និង​តាម​រយៈ​អ៊ីនធ័រណិត​​​នេះ​ហើយ​ដែល​អាច​ឱ្យ​សិស្ស​និស្សិត​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​សិក្សា ។

បុគ្គលិក

សាកល​វិទ្យាល័យ​បាត់​ដំបង​ក៍​មាន​បុគ្គលិក ​ច្រើន​នាក់​សម្រាប់​បំរើ​ការ​នៅ​ក្នុង​សាកល​វិទ្យាល័យ​ដែល​បុគ្គលិក​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​សុជីវធម៍​មាន​បុគ្គលិក្ខណៈ​សមរម្យ រួស​រាយ​រាក់​ទាក់ ក្នុង​ការ​ផ្តល់​ពត៌​មាន​ផ្សេង​ៗ​ដល់​សិស្ស​និស្សិត​ឱ្យ​បាន​ដឹង​ និង បាន យល់ ។

សេវ៉ា​ផ្សេង​ៗនៃ​សកល​វិទ្យាល័យ​បាត់​ដំបង

សាកល​វិទ្យាល័យ​បាត់​ដំបង​មាន​ផ្តល់​សេវ៉ា​វគ្គ​ខ្លី​ៗ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​សិស្ស​និស្សិត​ទាំង​អស់​ដែល​ចូល​មក​សិក្សា​នៅ​សាកល​វិទ្យាល័យ ​ដែល​ធ្វើ​ឱ្យ​សិស្ស​និស្សិត​ទាំង​អស់​ឆាប់​ចេះ​ឆាប់​យល់​និង​ឆាប់​ចាប់​បាន​ក្នុង​ការ​សិក្សា ។ ហើយ​ក៏​មាន​កម្ម​វិធី​ផ្សេង​ៗ​ដូច​ជា​ការ​ប្រគុំ​តន្រ្តី ​ការ​លេង​ល្បែង​ប្រជា​ប្រិយ​ផ្សេង​ៗ​នៅ​ពេល​មាន​បុណ្យ​ទាន​ការ​នាំ​សិស្ស​និស្សិត​ចុះ​ទៅ​ទស្សនៈ​កិច្ច​សិក្សា​នៅ​តាម​បណ្តា​ខេត្ត​នា​នា​និង​ការ​នាំ​សិស្ស​និស្សិត​ទៅ​ដើរ​លេង​កំសាន្ត​នៅ​តាម​រមនីយដ្ឋាន​នា​នា នៅ​តាម​ខេត្ត-ក្រុង ។

ទំនាក់​ទំនង

  • ទូរស័ព្ទ៖ (៨៥៥)៥៣​ ៩៥ ២៩ ០៥
  • ទូរសារ៖ (៨៥៥)៥៣ ៩៥ ២៩ ០៥
  • វែបសាយៈ [http:/www.ubb.edu.kh /www.ubb.edu.kh]

ឯកសារ​យោង

វែបសាយៈ /http://www.ubb.edu.kh